ភាគ៦🔞

412 24 0
                                    

  ស៊ាវចាន់ គាំងប្រយោគរបស់រាងក្រាស់ បេះដូងលោតដឹបៗ សឹងតែរាប់មិនត្រូវថាលោតប៉ុន្មានដង កែវភ្នែកប្រែជាដក់ទឹកថ្លាៗរៀបស្រក់ចុះ។ តើគេយករឿងបែបនេះមកធ្វើជាលក្ខខណ្ឌដោះដូរឬ? សមដែរទេ ឬគេធ្វើបែបនេះ ដាក់ មនុស្សគ្រប់គ្នា បើដូច្នេះតើគេជាមនុស្សទីប៉ុន្មាន?  ហេតុអ្វីគេមានចរិតអាក្រក់អ៊ីចឹងពីណាមក?  តើដេកជាមួយគ្នា ឋានៈអ្វី? ជាស្អីហ្នឹងគ្នា?

សំណួរសួរខ្លួនឯង ដដែលៗជាច្រើនសារនៅក្នុងចិត្តទាំងឈឺចាប់ខ្ទូកៗ វាដូចចង់ប្រេះបែកជាជម្រៀកៗ

"  លោក....លោកដឹងថាវាជ្រុលពេកទេ? ស្អីក៏បានហេតុអីនិយាយរឿងនេះ លោកគិតថាសមទេ " ស្ងាត់ស្ងៀមអស់ជាយូរ រាងតូចដាច់ចិត្តនិយាយឡើង ទាំងញ័រមាត់តតាត់ ងើយសម្លឹងផ្ទៃមុខរាងក្រាស់ដែលកំពុងឈរអោនខ្លួនមករកគេ ដែលកំពុងអង្គុយលើតុធ្វើការ
" ហឹសវាជាលក្ខខណ្ឌ ឯងក៏បានយល់ព្រមរួចហើយ"

"ហេតុអ្វីក៏លោកមានចរិតអាក្រក់ស្មោកគ្រោកបែបនេះ លោកជាអ្នកដាក់លក្ខខណ្ឌមិនព្រមប្រាប់ខ្ញុំថាជាអីឲបានដឹងមុន កោតតែនិយាយរួច បើខ្ញុំដឹងថាលក្ខខណ្ឌឆ្គួតឡប់អញ្ចេះ ខ្ញុំមិនកោតនៅទីនេះទេ " គេស្តីម៉ាត់ៗ ទាំងកំហឹងខឹងលាយឡំបូករួមការអន់ចិត្ត ឈឺចិត្ត ក្នុងពេលតែមួយ

" យើងស្អប់មនុស្សប្រកែកតវ៉ា តសម្តី តមាត់មិនស្តាប់សម្តី មិនធ្លាក់មិនជ្រុះម៉ាម៉ាត់ដូចក្មេងក្បាលរឹងឯងនេះ " ប្រអប់ដៃមាំរុំព័ន្ធសុទ្ធតែសរសៃរចាប់ច្បាមចង្ការ រាងតូចមកអឹបផ្ទៃមុខរបស់នាយ ជាមួយលះៗ ស្តីអោយក្មេងចចេសរឹងរូសម្នាក់នេះ គ្មានអ្នកណាហ៊ានលេងសម្តីជាមួយគេពីមុនមកឡើយ អាចថាគេមិនចូលចិត្តអ្នកជំទាស់ តសម្តី និយាយរួមផ្តាច់ការយល់តែចិត្តខ្លួនឯង គេមិនខ្វល់ខ្វាយពីអារម្មណ៍អ្នកដទៃយ៉ាងណានោះទេ

" លែង...លែងខ្ញុំ! ខ្ញុំស្អប់ចរិតលោកពេលនេះណាស់ ហើយក៏ខ្ពើមរអើមមនុស្សផ្តាច់ការ ចរិតមាយាទ មិនសមជាអ្នកដឹកនាំគេឯងអញ្ចឹងណាស់" រាងតូចប្រឹងច្រានគេចេញបោះសម្តី ស្រែកដាក់គេឡើងខ្ទរពេញបន្ទប់ តែទោះបីជាយ៉ាងណាវាក៏មិនអាចលាន់លឺដល់ខាងក្រៅបានដែរ
" ពូកែស្រែកហេស៎ "

ត្រឡប់ស្នេហ៍ម្តងទៀត(ចប់)Where stories live. Discover now