ភាគ១១

327 23 0
                                    

-វីឡាវ៉ាង

ពាក់កណ្តាលអធ្រាត្រម៉ោង១២យប់ មនុស្សម្នាគេងលក់អស់ហើយ នៅឡើយតែវ៉ាងអុីបូកំពុងអង្គុយក្នុងបន្ទប់ធ្វើការងារទាំងអារម្មណ៍រសាប់រសល់ ដៃកាន់កែវស្រាក្រហមយកមកក្រេបតិចៗកំដររាត្រីស្ងប់ស្ងាត់មួយនេះដែលលឺតែសម្លេងខ្យល់បក់ល្ហៀកៗតាមបង្អួចដែលបើកចំហរចោល  ។

" ធុញទ្រាន់ណាស់ !!" រាងក្រាស់បន្លឺតែម្នាក់ឯងមុននិងទម្លាក់កែវស្រាចុះ ទាញសោរឡានពីលើតុដើម្បីចាកចេញទៅក្រៅ ទាំងយប់

ងឺត!!
ឡានស្ព័រពណ៍ខ្មៅបានចតក្រោមដើមឈើធំមួយក្បែរផ្ទះត្រកូលស៊ាវ រាងក្រាស់យកដៃឈ្លីក្បាលហួសចិត្តខ្លួនឯងមិនដឹងជាអារម្មណ៍ស្អីបើកឡានមកដល់ទីនេះ ដឹងតែថាបើមិនមកដឹងតែស្ទះខួរក្បាលមិនបានដេកពួនមួយយប់នេះមិនខាន។បន្ទាប់ពីគិតអស់ចង់មួយសន្ទុះ អុីបូបានចុះពីលើឡានសម្លឹងទៅមើលផ្ទះដែលមានតែសភាពងងឹត ខុសប្លែកតែបន្ទប់មួយ បើកភ្លើងភ្លឺនៅឡើយ។

វីនាទីបន្ទាប់ អុីបូបានផ្លោះរបងតោងជញ្ជាំងចូលទៅក្នុងបន្ទប់ដែលមានបើកភ្លើងភ្លឺ គិតទៅនាយមានជំនាញដូចចោរអញ្ចឹង

  " ហឹស!! " រាងក្រាស់សើចតិចៗ មកលើកដំបូងចូលចំប្លង់បន្ទប់កូនប្រុសគេល្អណាស់ ហើយនេះជាបន្ទប់ស៊ាចាន់ ដោយសារមុនចូលគេងរវល់តែកើតទុក្ខក៏គេងលង់លក់លើតុក្បែរបង្អួចបើកភ្លើងភ្លឺ ចោល ធ្វើឲរាងក្រាស់តោងឡើងតាមបង្អួចយ៉ាងស្រួល កម្ពស់២ជាន់ធម្មតាៗសម្រាប់នាយណាស់។

" គ្រែមានមិនដេក ក្មេងឈ្លើយ" ស្របសម្តីដៃទាំងគូលើកត្រកងកាយតូចដាក់លើគ្រែថ្នមៗ ម្រាមដៃខាងស្តាំវាសសក់ដែលបាំងចេញ ទើបទម្លាក់បបូរមាត់ថើបថ្ពាល់មួយដង្ហើមវែង ស្រូបចូលសួត ប្រម៉ាត់ បេះដូង

" ជ្រុលមកទៅហើយ ដេកដែរក៏មិនជាស្អី" រាងក្រាស់សម្លឹងមើលបន្ទប់គេងក្មេងប្រុស សមតែធ្វើជាស្រីសមជាង ទាំងក្លិនបន្ទប់ក៏ក្រអូប ម្ចាស់បន្ទប់រឹតក្រអូបជាប់ចិត្ត -,- រោគចិត្ត

  អ៊ីបូដើរទៅបិទភ្លើង រួចទម្លាក់ខ្លួនចូលដេកអោបរាងតូចជាប់ប្រាណ ភួយមួយដណ្តប់ពីរនាក់ យប់កាន់តែជ្រៅត្រជាក់មនុស្សពីរនាក់គេងអោបគ្នាយ៉ាងកក់ក្តៅ។

ត្រឡប់ស្នេហ៍ម្តងទៀត(ចប់)Where stories live. Discover now