ភាគ៣

369 21 0
                                    

ត្រឡប់ទៅ ៣ថ្ងៃមុន តាំងពីបានឃើញមុខស៊ាវចាន់នាយមានអារម្មណ៍ប្លែកៗយ៉ាងម៉េចមិនដឹងវាហាក់រសាប់សល់ឆ្ងល់ជាច្រើនរឿង ។ ចំណែក ថ្ងៃនេះអុីបូសុខចិត្តលុបការប្រជុំ រួចបានកម្មង់ផ្កាហាងពីអ្នកស្រីស៊ាវ វាគ្រាន់តែជាលេសដើម្បីបានជួបស៊ាវចាន់ ព្រោះនាយបានអោយកានវ៉ុលសើបដឹងរឿងខ្លះ។

ពេលដល់បន្ទប់នាយមិនចាក់សោរព្រោះដឹងថាអ្នកយកផ្កាមកអោយ រួចចូលងូតទឹក!

ពេលស៊ាវចាន់ស្រែកសួរ នាយកំពុងងូតទឹកចឹងទើបនាយខ្ជិលឆ្លើយអ្នកណាទៅដឹងថា ក្មេងនេះស្រែកឆោឡោខ្លាចខ្មោចដល់ថ្នាក់សន្លប់បែបនេះនោះ? ទើបលើកបីដាក់លើពូកដោះស្បែកជើង ដោះម៉ាស មួកចេញអោយហើយ នាយក៏ទៅបើកវាំងននកុំអោយវាងងឹតទាំងសភាពនាយពេលនេះមានតែកន្សែងរុំចង្កេះប៉ុណ្ណោះ ។  hot man-_-

  In call
" ចៅហ្វាយការងាររៀបរយហើយ ខ្ញុំបានប្រាប់ទៅតាមអ្វីដែលចៅហ្វាយបញ្ជារួចរាល់ " កានវ៉ុល

" ហ៊ឹម ប៉ុណ្ណឹងចុះ! ទឺតៗ "

នាយកម្លោះចាស់ឈរនៅមាត់បង្អួត និយាយទូរស័ព្ទបង្អួតរាងមិនព្រមស្លៀកពាក់ក្រោយបញ្ជាកូនចៅអោយធ្វើការងារដែលជាប្រើរួចរាល់ក៏សម្លឹងមើលអ្នកដែលសន្លប់ជាងកន្លះម៉ោងមិនព្រមភ្ញាក់ នេះគឺម៉ោង១រសៀលជាងហើយ ចង់សន្លប់មិនញាំបាយទេដឹង?

ឯការងារដែលនាយប្រើកានវ៉ុលគ្មានអ្វីច្រើនឡើយ គ្រាន់តែយកម៉ូតូកូនទាស៊ាវចាន់ទៅទុកអោយដល់កន្លែង រួចប្រាប់ប៉ាម៉ាក់ស៊ាវចាន់ថាជាប់រវល់ញាំបាយជាមួយមិត្តភក្តិ ប៉ុណ្ណឹងគ្មានអ្នកណាដេញដោលនោះទេ គឺដោយសារប៉ាម៉ាក់ស៊ាវចាន់ដឹងថាកូនមិនចេះកុហក តែអីដែលគាត់មិនដឹង អ្នកកុហកជាអ្នកផ្សេង។

" ហ៊ឹម !! " សម្លេងស៊ាវចាន់ ដែលកំពុងគេងលក់ ប្រហែលជាយល់សប្តិមិនល្អបានជាហូរទឹកភ្នែកតាមកន្ទុយភ្នែកដៃខ្ញាំភួយ ឡើងអស់សភាព អុីបូក៏ចូលទៅមើល ដាក់ខ្លួនអង្គុយក្បែរ

" យល់សប្តិអាក្រក់ឬ? "មិនដឹងជាអារម្មណ៍នាយគិតអីបានយកដៃជូតទឹកភ្នែកអោយអាល្អិតនេះសោះ ប៉ុន្តែត្រូវរាងតូចចាប់ក្តោបដៃនាយជាប់មិនព្រមព្រលែងថែមអោបជាប់ទ្រូង ជាមួយប្រយោញខ្សាវៗ

ត្រឡប់ស្នេហ៍ម្តងទៀត(ចប់)Where stories live. Discover now