ភាគ១៣

321 21 0
                                    

" អាសស៎ "
រាងតូចថ្ងូរសឹងដាច់បំពង់ករ ដែលនេះជាទឹកចុងក្រោយនៃសង្រ្គាមក្តៅគគុក ហេតុអី? យល់សប្តិតែឈឺដូចការពិតយ៉ាងនេះ!

" អ្ហឹសសស ពីរទឹកបានហើយ" រាងក្រាស់បញ្ឈប់សកម្មភាពបន្តនេះទើបម៉ោង១២យប់ប៉ុណ្ណោះ ព្រោះក្រែងមានអ្នកលឺស៊យធំ ខ្លាំងណាស់ លួចចូលផ្ទះគេដោយគ្មានការអនុញ្ញាត ចាប់សុីកូនប្រុសគេ បើមិនចូលសុីបាយក្រហម មិនដឹងគួរស្តីអ្វីទេ!

អុីបូ ចាប់លើកបីកាយស្តើងចូលសម្អាតខ្លួនដើម្បីជំរះក្លិនមិនល្អ ជាប់ប្រាណមុននេះ ខណៈរាងកាយននោលគោកទាំងគូរត្រាំទឹក កៀកកើយស្និទ្ធស្នាល វិនាទីបន្ទាប់ រាងក្រាស់លើកកាយតូចមកអឹប ពរជាប់ទ្រូង សន្សឹមៗផ្តេកលើពូក រាងកាយមាំដើរទៅទូរខោអាវយកអាវក្រណាត់ទន់ៗដៃវែងមកបំពាក់ឲអ្នកលង់លក់ដោយសារនឿយហត់ ក្រោយរួចរាល់ នាយសម្លឹងទៅមាត់រាងតូចមានដាច់លលាត់ ស្នាមខាំ ស្នាមជាំលើ កញ្ចឹងករខ្ចី មិនហ៊ានស្រម៉ៃទេ ថាចាន់ភ្ញាក់ឡើងហ្នឹងមានរឿងអីកើតឡើងបន្ទាប់ពីនេះ?

" រាត្រី... សួស្តី សឺត"

អុីបូបោសវាសគំនិតរញ៉េរញ៉ៃចេញពីរខួរក្បាលសន្សឹមផ្តេកខ្លួនគេងអោបរាងកាយក្មេងសាច់ក្រអូប ថើបសក់ទន់រលោងខ្សឺត ស្រូបចូលសួត យ៉ាងមានក្តីសុខ បាត់អស់ភាពតប់ប្រមល់ បាតដៃធំ ទាញភួយមកដណ្តប់រាងកាយអ្នកទាំងពីរក្រោមរាត្រីត្រជាក់ តែមានសុភមង្គល។

ព្រឹកស្អែកថ្មី....

តុក!តុក
សម្លេងគោះទ្វារបន្លឺឡើង ដោយស្មាដៃអ្នកស្រីស៊ាវគាត់ឈរខាងមុខបន្ទប់កូនប្រុសដែរមិនទាន់ក្រោកឡើងទើបតម្រូវអោយគាត់ឡើងមកហៅដោយផ្ទាល់ អ្វីដែរសំខាន់នេះម៉ោង១១ថ្ងៃត្រង់ តែមហាកូនប្រុសពៅមិនទាន់ភ្ញាក់នៅឡើយ

" ចាន់កូន ភ្ញាក់ពីគេងឬនៅ? "

" ចាន់..." ហៅម្តងជាពីរដងនៅតែមិនលឺសម្លេងឆ្លើយតបធ្វើឲចិត្តជាម្តាយមិនស្រួលគាត់ប្រញាប់ទៅបន្ទប់ខាងក្រោមយកកូនសោរសាគួរមកបើកទ្វារអោយពិនិត្យមើលកូនប្រុសពៅ

ក្រាក...

" ឈឺហេស៎កូន? ចាំម៉ាក់ហៅពេទ្យមកពិនិត្យមើលដល់ផ្ទះតែម្តង " អ្នកស្រីស៊ាវដើរចូលដាក់ខ្លួនអង្គុយជាយពូកលូកដៃស្ទាបថ្ងាសចាន់ អាចដឹងពីកម្តៅខ្លួនស្ទីងៗ ទើបបីជាមិនក្តៅខ្លួនណាស់ណា តែគាត់បារម្ភណាស់

ត្រឡប់ស្នេហ៍ម្តងទៀត(ចប់)Where stories live. Discover now