ភាគបញ្ចប់

493 23 0
                                    

ស្រលាញ់គ្នា គ្មានលក្ខខណ្ឌ ជឿជាក់ស្មោះស្ម័គ្រស្មោះត្រង់ទើបស្នេហាគង់វង្សឋិតឋេរ ត្បិតតែពួកគេទាំងពីរធ្លាប់មានឧបសគ្គរារាំង មិនអាចកសាងជីវិតគូរកាលពីមុន តែការវិលត្រឡប់ជួបគ្នាម្តងទៀត បានធ្វើអោយដឹងថា ពួកគេនៅតែមានចិត្តស្រលាញ់គ្នារៀងរហូត។

ឈានដល់ព្រឹកស្អែកថ្មី....

គូស្នេហ៍ដែលបានយល់ចិត្តគ្នា កាលពីយប់ ព្រឹកឡើងបណ្តើរសាសង កាន់ដៃគ្នាមិនប្រលែងធ្វើមើលតែគូសង្សារដែលទើបស្រលាញ់គ្នាថ្មីថ្មោង។

អុីបូបានអោយពូម្ចាស់ឡាន ជូនទៅកន្លែងដែលនាយចតឡានទុកចោល ដើមឈើធំដែរដួលរាំងកាត់ផ្លូវក៏បានគេយកចេញ អ្នកទាំងអស់គ្នាបានយកឡានជិះទៅផ្ទះបុរាណដែរស៊ាវចាន់បានស្នាក់នៅ និងមិត្តៗ

"អុីបូ...អូនថាព្រលែងដៃសិនល្អទេ? " ស៊ាវចាន់ដែរបណ្តើរកាន់ដៃគ្នាជាប់ជាមួយអុីបូ បាននិយាយដូច្នេះ ព្រោះអី? គឺដោយសារ មុីអឺមិនបានដឹងទំនាក់ទំនងអ្នកទាំងពីរ គិតបែបណា? ម្នាក់ជាមិត្ត ម្នាក់ជាអ៊ំប្រុស អញ្ចឹងពេលរៀបការហើយគួរហៅថាមិត្តថា អ៊ំថ្លៃ?

" ទង្វើលាក់បាំង ចុងក្រោយដឹងដដែល? អូន កុំភ័យអីបងស្គាល់ក្មួយស្រីបងច្បាស់ ធ្វើចិត្តអោយសប្បាយទៅ"

" អឹម" ស៊ាវចាន់ងក់ក្បាលផ្ទក់ៗ បញ្ជាក់ថាជឿជាក់សម្តីរាងក្រាស់ទោះបីមិន១០០%ក៏៥០ភាគដែរ

  " យកសម្លៀកបំពាក់ឆាប់បានទៅវិញ"
  " អុីបូ!!! "
" ពេលក្នុងឡាននិយាយគ្នា ច្បាស់លាស់ហើយ!! "រាងក្រាស់អោមខ្សឹបក្បែរត្រចៀក តែរាងតូចងាកចេញទាំងរអ៊ូ
" អត់ដដែល "   ពេលត្រូវគ្នាវិញ អត់បានទៅដើរលេងហើយត្រូវត្រឡប់ទៅផ្ទះទៀត!!!
" រៀបការហើយ អូនចង់ទៅណាបងជូនទៅ មិនប្រកែក"  រាងក្រាស់ចាប់ដៃស្រឡូនមកថើបបែបលួងលោម
" មើស !  " ចាន់ដកដៃរាងក្រាសចេញទាំងថ្ពាល់ក្រហម តែថា..

" ឯងមកតាំងពីកាល?? " រាងតូចរហ៍សថយខ្លួនឆ្ងាយពីអុីបូដើរសម្តៅទៅមុីអឺមិនដឹងថានាងមកឈររង់ចាំគេតាំងពីពេលណា?  ខណៈនាងមិនបាននិយាយអីទេក្រៅពីអោបដៃដើរចូលទៅក្នុងវិញ

You've reached the end of published parts.

⏰ Last updated: Jan 20 ⏰

Add this story to your Library to get notified about new parts!

ត្រឡប់ស្នេហ៍ម្តងទៀត(ចប់)Where stories live. Discover now