ភាគ៩

336 19 0
                                    

រយៈពេលសប្តាហ៍កន្លងផុតទៅ ស៊ាវចាន់មិនបានសប្បាយនោះទេដែលកាត់ផ្តាច់ទំនាក់ទំនងរវាងគេនឹងអុីបូ រាងតូចតែងតែនឹកនាដល់រាងក្រាស់ ទោះបីជាគិតថាគេមិនអាចនឹកដល់ខ្លួនឯង។

ល្ងាចថ្ងៃនេះ
អុីបូមានណាត់ញាំបាយជាមួយអតិថិជននិងពិភាក្សារឿងការងារខ្លះៗដោយមានសាងគីជាលេខារួមកានវ៉ុលជាជំនិត។ បន្ទាប់ពីរួចរាល់ អុីបូក៏គិតថានិងទៅក្រុមហ៊ុនចៃដន្យបានជួបមិត្តភក្តិចាស់ទើបអនុញ្ញាតឲលេខាត្រឡប់ទៅវិញមុន។
 
" បងទៅចាំឡានមុន អូននិយាយគ្នាសិនចុះ "
  " ចាស រួចរាល់អូនឆាប់ទៅតាមបង " នាងញញឹមតបស្វាមី ដែលយល់ស្ថានការណ៍មិនដេញដោលសួរនាំច្រើន ព្រោះតែដឹងថាមិត្តភក្តិខានជួបគ្នាយូរប្រាកដជាមានរឿងសួរសុខទុក្ខគ្នា កាលពីធីរៀបការអ្នកទាំងពីរអុីបូបានចូលរួមនេះជាហេតុផលដែលនាយបានស្គាល់ ណាមួយបុរសជាប្តីក៏ឆាប់យកឥវ៉ាន់ដែលទើបទិញថ្មីនេះយកទៅដាក់ឡានផង

" ខ្ញុំគិតថាឈរនិយាយគ្នា មិនសមទេចូលហាងអាហារក្បែរនេះសិនចុះ "  ឈូនីង និយាយទៅកាន់អុីបូ នាយងក់ក្បាលយល់ស្របរួចនាំគ្នាចូលទៅក្នុងហាង

  " ខានជួបគ្នាច្រើនឆ្នាំ លោកនៅតែត្រជាក់ដដែល សុខសប្បាយឬទេ?   " ត្បិតតែអ្នកទាំងពីរជាមិត្តភក្តិគ្នាពិតមែន តែនាងមានអាយុប្អូនអុីបូ

  " ខ្ញុំមិនអីទេ តែអ្នកទាំងពីរពិតជាស្រលាញ់គ្នា ច្រើនឆ្នាំកន្លងផុតទៅនៅតែជាគូរស្នេហ៍យល់ចិត្ត ពិតជារីករាយជំនួសអ្នកទាំងពីរ"

  " អញ្ចឹងម្តេចមិនរៀបការយកប្រពន្ធ? លោកអាយុច្រើនហើយណា៎ តើនៅចង់ឲប៉ាម៉ាក់ ចាប់គូរណាត់ ជ្រើសរើសគូរទៀតឬ? មិនទាន់ជួបអ្នកត្រូវចិត្ត ឬបំភ្លេចអ្នកចាស់មិនបាន? "

" ឈូនីង នាងជាពេទ្យផ្នែកវះកាត់បេះដូង ឬជាអ្នកកាសែត? "នាយលើកចិញ្ចើមសួរ ពេលនាងសួរមិនដកមាត់ តើគិតថាគេជាអ្វី សួរមិនដកមាត់បែបនេះ!

" គឺខ្ញុំមិត្តរបស់លោក ...."
" ប្រហែលជាខ្ញុំ មិនទាន់ជួបអ្នកត្រូវចិត្តឬបំភ្លេចនាងមិនបានទេដឹង!! "
  " អា៎...មិនមែនទេ  តាមខ្ញុំគិត លោកប្រាកដជាមិនត្រូវចិត្តអ្នកណាទាំងអស់ហ្នឹង ព្រោះតែចិត្តលោកខ្លួនឯងមិនព្រមបើកទទួលអ្នកផ្សេងចូលមក"
  " ... " ស្ងាត់ មិននិយាយ
  " តាមពិតរកមនុស្សម្នាក់ស្រលាញ់ច្បាស់លាស់គឺពិបាកណាស់ ហើយអ្វីដែលរឹតពិបាកនោះ ការមិនព្រមបើកចិត្ត ទទួលយកនរណាម្នាក់ ហើយវាជាបញ្ហា ដែលលោកកំពុងជួប... " នាងនិយាយបែបនេះចង់ឲ មិត្តបើកចិត្តទទួលយកមនុស្សណាម្នាក់ដែលអាចធ្វើអោយគេរីករាយមិនមែនត្រជាក់ ដូចគ្មានបេះដូងនោះទេ

ត្រឡប់ស្នេហ៍ម្តងទៀត(ចប់)Where stories live. Discover now