ភាគ៨

351 20 0
                                    

  ខណៈល្បែងក្តៅគគុកនៅក្នុងបន្ទប់ទឹកបានបញ្ចប់នៅត្រឹមម៉ោង៦ល្ងាច រាងតូចស៊ាវចាន់ទន់ខ្លួនល្អូកទៅលើរាងក្រាស់បណ្តោយអោយគេបីចាត់ចែងរៀបចំស្លៀកពាក់ឲ ចាន់លែងហើបមាត់និយាយអីទាំងអស់ព្រោះរឿងនេះវាកើតឡើងផ្ទួនៗពេក នាំអោយគេបាក់កម្លាំងទឹកមុខស្លេកស្លាំងគ្មានកម្លាំងជេរស្តីអ្នកបង្កហេតុឡើយ។ អុីបូ ត្បិតតែសម្តីមិនពិរោះស្តាប់ប៉ុន្តែកាយវិកាគឺយកចិត្តទុកដាក់មើលថែរលាបថ្នាំអោយរាងតូច ពាក់តែអាវសមីពណ៍សររបស់នាយមួយទាំងអត់ខោក្នុង រួចគេលើកពរាងតូចដូចកូនក្មេងអាយុ៣ឆ្នាំគ្មានខុសដើម្បីមកញាំបាយនៅខាងក្រោម។

" ហ៎ាមាត់!!!" រាងក្រាស់ដាក់ខ្លួនអង្គុយលើកៅអីដោយក្រសោបចង្កេះតូចអោបជាប់ឲអង្គុយលើភ្លៅមាំនាយ រួចបញ្ចុកបាយក្មេង តែគេមិនហើបមាត់ទើបនាយសង្កត់សម្លេងបែបគម្រាមតែរាងតូចក្រវីក្បាលចុះឡើងៗមិនព្រមញាំ
" ក្មេងឯងនេះងោកងក់សម្បើមណាស់ ចង់យ៉ាងម៉េចជាមួយយើង " គេសម្តីបន្ទោស នាយខំបន្ទាបខ្លួនមើលថែប៉ុណ្ណឹងហើយចង់ត្រូវការបែបណាទៀត តា៎រឿងច្រើនចាប់សុីជំនួសបាយទៀតឥលូវ -_-
" ខ្ញុំមិនញាំប៉េងប៉ោះទេ" រាងតូចរុញចេញពេលគេប្រុងបញ្ចុកសាថ្មី
" ឆាប៉េងប៉ោះ ឯងចង់ញាំស្អី? "គ្រាន់តែបន្លែប៉េងប៉ោះក៏មិនញាំដែរ ចំជារឿងច្រើនពិតមែន អុីបូរអ៊ូក្នុងចិត្តដោយមិនចាប់អារម្មណ៍ ទើបប្តូរទៅជាចាប់បង្កងជំនួសតែគេនៅមិនព្រមញាំ
" ហឺយ យ៉ាងម៉េចទៀតហើយ!! " រាងក្រាស់ដកដង្ហើមធំ នេះក៏មិនកើតនោះក៏មិនញាំ
" ហេតុអីលោកមិនបកសម្បកវា ប្រុងឲខ្ញុំញាំយ៉ាងម៉េច បើទើសទាល់ដាក់ខ្ញុំចុះអង្គុយលើកៅអីផ្សេង ខ្ញុំបកញាំខ្លួនឯង" ត្រូវហើយបើមិនបកម្តេចញាំបាន ចង់ញាំទាំងសម្បកឬ? អញ្ជើញខ្លួនឯងចុះ ស៊ាវចាន់ស្តីបន្ទោសរាងក្រាស់រួចប្រុងរើខ្កួនទាញដៃរាងក្រាសចេញពីចង្កេះរបស់គេតែក៏....
" នៅឲស្ងៀម ចាំយើងបកអោយ" លឺសម្តីរាងក្រាស់នេះហើយវាមិនអាច អោយរាងតូចលាក់ ស្នាមញញឹមបានទេ គេលួចញញឹមពេញចិត្ដទង្វើមួយនេះ តាមពិតទៅនាយនៅតែជាបុរសកក់ក្តៅយកចិត្តទុកដាក់មើលថែថ្នាក់ថ្នម គ្រាន់តែនាយលាក់បាំងវាជាមួយរបាំងមុខទឹកកកសម្តីគ្រោតគ្រៀត ពាក់មុខរាបស្មើស្ទើរគ្រប់ពេលវេលា ការពិតទៅគេជាមនុស្សប្រុស ល្អឥតខ្ចោះ គ្រាន់តែបច្ចុប្បន្នវត្តមានមនុស្សសំណាងម្នាក់នោះអាចមិនមែនជាគេ តែក៏រីករាយក្នុងពេលនេះរឿងពេលក្រោយស្រេចលើព្រហ្មលិខិតកំណត់ទៅចុះ។

ត្រឡប់ស្នេហ៍ម្តងទៀត(ចប់)Where stories live. Discover now