ភាគ១៤

320 18 0
                                    

ប្រសិនបើអ្នកមានចម្ងល់អ្វីមួយ គឺជៀសវាងមិនផុតក្រៅពីស្វែងរកចម្លើយដើម្បីដោះស្រាយបញ្ហាចម្ងល់នោះទេ។

" ឈប់ពេបកុំយំ តោះទៅញាំបាយពីរនាក់"
"ហឺៗ...មិនទៅទេ"ចាន់ក្រវីក្បាលញាប់ឆ្មេក មនុស្សកំពុងតែខឹងខ្លាំងផង ញាំបាយស្អីគ្មានអារម្មណ៍ អាមនុស្សទើបតែញាំហើយបានមករករឿងស្តីអោយហ្នឹង

" អូ...ផឹកកាហ្វេបន្តិចទៅអោយអារម្មណ៍ល្អ"អុីបូទាញរាងតូចអង្គុយលើភ្លៅ ដៃម្ខាងយកកាហ្វេដែរនាយផឹកមុននឹងអោយរាងតូចហើយប្រាកដលទ្ធផលដែរទទទួលបានគឺសមចិត្តតែម្តង

ប្រូស!
រសជាតិកាហ្វេដែរនាយចូលចិត្ត ប្រូសចេញពីមាត់រាងតូចចំពេញកណ្តាលមុខគ្មានខុស ពេញៗតែម្តង ប្រសិនបើពីមុនប្រាកដជាខឹងច្រឡោតឆ្គួតមិនខាន តែលើកនេះខុសគ្នា ទន្ទេញថា យើងជាអ្នកជ្រើសរើសខ្លួនឯង

" ល្វីង...ហឺៗ...អុីបូប្រុសឆ្គួត ដឹងថាខ្ញុំមិនចេះផឹកកាហ្វេរសជាតិល្វីងតែត ហួចអោយខ្ញុំផឹក បំណងលោកធ្វើបាបខ្ញុំច្បាស់ណាស់ ហឺៗ" រាងតូច អណ្តឺតអណ្តកវាយទ្រូងហាប់ណែនផាច់ៗ បន្លំយកអាវរាងក្រាស់ជូតទឹកភ្នែក

" អា៎...កុំយំៗ ញ៉ាំសូកូឡាទៅ" រាងក្រាស់មិនបានខឹងតែប្តូរជាហួចសូកូឡាអោយរាងតូចមួយប្រអប់?ទៅទិញពីកាល?  ម្តេចអាចដឹងថាចាន់និងយក? ឬនាយដឹងពីចំណង់់ចំណូលចិត្តចាន់?

" អឹម!" រាងតូចហាក់ឆ្ងល់បន្តិច តែក៏ព្រមទទួលយកមកញាំដាក់ក្បាលអឹបទ្រូងរាងក្រាស់ញាំទាំងរីករាយ អុីបូក៏យកក្រដាសមកជូតរសជាតិទឹកកាហ្វេ ដែលជាប់ប្រលាក់ពេញផ្ទៃមុខ ច្រឡំៗជាមួយទឹកមាត់រាងតូចដែល

ក្រាក...

" អុស៎...អធ្យាស្រ័យលោកនាយក ខ្ញុំនឹងប្រញាប់ចាកចេញពីបន្ទប់នេះ" សាងគីជាលេខាយកឯកសារច្បាប់ថ្មីដែលត្រូវឲអុីបូពិនិត្យដាក់លើកតុរួចឆាប់បិទទ្វារដើរចេញទៅវិញ ព្រោះអាក្រសែភ្នែកបែបមិនពេញចិត្ត បង្ហាញពេញផ្ទៃមុខ អញ្ចឹងហើយចេញកាន់តែឆាប់កាន់តែល្អ

ក្រាក...

" ស្អីទៀតហើយ " អុីបូគ្រាន់តែលឺសម្លេងបើកទ្វារនាយក៏ស្តីឲ ចេះតែមករំខាន់ម៉ោងសម្រាកទៅកើត នេះជាពេលអាហារថ្ងៃត្រង់ នៅមានអ្នករំខានទៀត សំខាន់នាយមិនមែននៅម្នាក់ឯណា?

ត្រឡប់ស្នេហ៍ម្តងទៀត(ចប់)Where stories live. Discover now