ភាគ៧

394 19 0
                                    

កាត់មកព្រឹកស្អែកថ្មី...
    នៅក្នុងបន្ទប់ធំមួយ រាងកាយតូចដេកសភាពក្រាតសំងំក្នុងភួយដ៏ក្រាស់គ្រប់ដណ្តប់ត្រឹមករ ពន្លឺព្រះអាទិត្យចាំងចូលមកតាមបង្អួច ថ្ងៃក៏ខ្ពស់ណាស់ដែរ ប៉ុន្តែម្ចាស់ខ្លួនមិនទាន់ភ្ញាក់នៅឡើយ។
ក្រាក...
ទ្វារបើកឡើងដោយស្រ្តីមេផ្ទះប្រចាំការមើលការខុសត្រូវថែទីនេះ គាត់ឡើងមកដើម្បីយកអាហារមកដាក់លើតុក្បែរដំណេកគ្រែអ្នកលង់លក់ស្កប់ស្កល់ តាមបញ្ជាលោកប្រុសដែលផ្តាំមុនទៅធ្វើការ។
  " អ្នកប្រុស ក្រោកឡើង! ម៉ោង១០ព្រឹកហើយ"

   " អឹម! " គេរមីរមួលខ្លួនយកខ្នើយខ្ទប់មុខ បញ្ជាក់ថាមិនចង់ក្រោកទេ
   " ខ្ញុំបានរៀបចំឈុតថ្មី អ្នកប្រុសនៅចុងគ្រែមានការអីអាចហៅខ្ញុំបន្ថែម "
    "....." មិនតប

   " កុំភ្លេចញាំស៊ុប និងលេបថ្នាំផង" ឃើញថាដាស់ក៏មិនក្រោកបែបនេះ មានតែបណ្តោយតាមដំណើរគាត់បញ្ជាក់ប្រាប់ព្រោះនេះជាបញ្ជារ រួចទើបទាញទ្វារបិទវិញត្រឡប់ទៅធ្វើការនៅខាងក្រោម។

បន្តិចក្រោយមក

   ស៊ាវចាន់ក្រោយគេងឆ្អែតឆ្អល់គេដាច់ចិត្តក្រោកចេញពីគ្រែយកភួយរុំខ្លួនប្រាណដែលមានភាពយ៉ាប់យឺនក្រោកឈរដើរមិនចង់កើត រួចសម្លឹងមើលជុំវិញក្នុងបន្ទប់នេះ។បន្ទាប់ពីសម្លឹងអស់ចិត្តទើបឆោងដៃយកឈុតថ្មី ដែលស្រ្តីមេផ្ទះផ្តាំមុននេះចូលក្នុងបន្ទប់ទឹក។
៣០នាទីរួចរាល់.....

រាងតូចចេញពីបន្ទប់ទឹកដោយឈុតអាវយឺតដៃវៃងជាមួយខោកាប៊យ ទើបញាំស៊ុបពៅកម្លាំង លេបថ្នាំរួចចុះមកខាងក្រោម។
" អ្នកមីង " គេចុះមកមិនឃើញគាត់ក៏ស្រែកហៅ
" អ្នកប្រុស ត្រូវការអីបន្ថែមមែនទេ "  គាត់ចេញពីផ្ទះបាយ
" អ្នកមីងជា..."
  "ខ្ញុំជាអ្នកមើលថែផ្ទះមួយនេះរបស់លោកប្រុស អ្នកប្រុសចង់បានអីអាចប្រាប់ខ្ញុំបាន " គាត់ញញឹមតប
" ខ្ញុំអាចខ្ចីទូរស័ព្ទអ្នកមីងបានទេ គឺទូរស័ព្ទខ្ញុំអស់ថ្ម " គេនិយាយទាំងក្រែងចិត្ត
" អ៎ា....បានតើ នេះចាស៎អ្នកប្រុស"
" អរគុណណាស់... "

រាងតូចយកទូរសព្ទទាក់ទងទៅអ្នកផ្ទះមុនគេ ព្រោះតែគេបាត់ពីផ្ទះឡើងមួយយប់បែបនេះគាត់ច្បាស់ជាបារម្ភស្លាប់មិនខាន។
In call
" អ្នកម៉ាក់ ខ្ញុំស៊ាវចាន់ "
" កូនបាត់ពីផ្ទះ ហេតុអីមិនត្រឡប់មកផ្ទះ ដឹងទេ?យប់មិញប៉ាម៉ាក់បងឯងប្តឹងប៉ូលីសឲជួយតាមរក "
" ខ្ញុំ...ខ្ញុំជាប់រវល់បន្ទាន់ណាម៉ាក់ មិត្តភក្តិកូនឈឺ..គឺមុីអឺនោះអីនាងឈឺខ្ញុំឆៀងចូលទៅសួរសុខទុក្ខ នាងសុំឲកូនគេង១យប់ លោកតាលោកយាយនាងបានអនុញ្ញាត ស្អែកនេះកូនត្រឡប់ទៅវិញហើយ "
" ហ៊ឹម  ឆាប់មកផ្ទះម៉ាក់និងប៉ាបងប្រុសឯងបារម្ភស្មានតែកូនកើតអី "
" បាទ ស្រលាញ់ម៉ាក់បំផុត"
  " ដឹងហើយ ម៉ាក់ស្រឡាញ់កូនដូចគ្នា ឆាប់មកផ្ទះដឹងទេ លើកក្រោយទៅណាមកណាប្រាប់អ្នកផ្ទះផង "
  " គ្មានលើកក្រោយទេ សន្យាអ្នកម៉ាក់"
" ភ្ញៀវចូលមក បានហើយកូន"
   ទឺត* ប្រព័ន្ធទូរស័ព្ទក៏បានផ្តាច់

ត្រឡប់ស្នេហ៍ម្តងទៀត(ចប់)Where stories live. Discover now