ភាគ៤

371 22 0
                                    

តាំងពីមានរឿងឈ្លោះប្រកែកគ្នាក្នុងសណ្ឋាគារនោះ អ្នកទាំងពីរមិនបានជួបមុខគ្នាទៀតឡើយ។ ថ្ងៃនោះ អុីបូសុខចិត្តអោយស៊ាវចាន់ចាកចេញ ដោយឲកានវ៉ុលមកយកជូនទៅផ្ទះវិញ ចំណែកឯនាយ បែរជាសំងំផឹកស្រា ធ្វើមើលតែមនុស្សបែកបាក់ស្នេហា។  រាប់ចាប់ពីថ្ងៃនោះមកដល់ពេលនេះកន្លងទៅ៦ថ្ងៃហើយ ថ្ងៃនេះផងដែរ
 
ស៊ាវចាន់មកផ្សារទំនើបជាមួយ បងប្រុសរបស់គេគឺ ដូយ៉ុង ព្រោះវាជិតដល់គម្រប់ខួបអាពាហ៍ពិពាហ៍ម៉ាក់ប៉ារបស់គេ ទើបនាំគ្នាមកទិញកាដូទុក suprise ពួកគាត់ដោយបងប្អូនទាំងពីរនាំគ្នាជួយជ្រើសរើសគ្នាទាំងវិញទៅមក។ រួចហើយនាំគ្នាចូលហាងញាំបាយ ចៃដន្យអីនៅកន្លែងការងារដូយ៉ុងមានបញ្ហានាយក៏ត្រឡប់ទៅមុន ណាមួយស៊ាវចាន់បានជួបមិត្តភក្តិចង់និយាយគ្នាក៏អោយនាយជាបងត្រលប់ទៅមុន បើគេទៅដែរបងគេត្រូវជូនគេទៅហាង ហើយត្រូវទៅកន្លែងការងារទៀតយឺតយ៉ាវខាតពេល ។

  " មិនប្រាកដទេ ជួនកាលគេអាចនៅតែស្រលាញ់ឯងក៏ថាបាន ប្រាប់ការពិតទៅគេល្អជាជាងឯងលាក់ទុកតែឯង " មុីអឺ មិត្តភក្តិស៊ាវចាន់ស្និតស្នាលជាងគេ អ្នកទាំងពីរនាំគ្នាចូលហាងការ៉េមញាំបណ្តើរនិយាយគ្នាបណ្តើរ

  " ឯងមិនយល់ទេ រឿងរ៉ាវរបស់យើងវារញ៉េរញ៉ៃពិបាកយល់ ស្មុគស្មាញខ្លាំង ពេលខ្លះ យើងមិនទាំងនិងដឹងថាគួរនិយាយប្រាប់ខ្លួនឯងបែបណាផង "

  " នោះមកពីឯងគិតច្រើនពេក "

  " គេអាចរៀបការមានគ្រួសារ មានកូន មានសង្សារ មានស្រីច្រើនផងក៏មិនដឹង ឯងដឹងទេយើងមិនប្រាកដថាគេនៅតែស្រលាញ់យើង ព្រោះពីមុនយើងនឹងពេលនេះគឺយើងខុសគ្នា មិនដូចដើមទេ " ចាន់

  " បើគេស្រលាញ់ពិតឯង គេមិនមានអ្នកណានោះទេ!! ប៉ុន្តែ.."

  " ហ៎ាស អីគេទៅ? " ស្លន់ចង់ដឹង

  " ប៉ុន្តែ ករណីដែលឯងស្លាប់បាត់ ស្រួលមិនស្រួលគេមានអ្នកថ្មីបំភ្លេចអ្នកចាស់បាត់ហើយក៏មិនដឹង "

  << ត្រូវហើយ វត្តមានខ្ញុំគ្មានលើលោកទេ >>

   " ស៊ាវចាន់ គិតអី? កុំយកទុកដាក់សម្តីយើងអី ឯងមិនស្លាប់ឯណា គិតច្រើនធ្វើអី? "

ត្រឡប់ស្នេហ៍ម្តងទៀត(ចប់)Where stories live. Discover now