ភាគ១៦

337 18 0
                                    

៤ថ្ងៃក្រោយ....
ថ្ងៃកំណត់ដើរលេងមកដល់ វាជាថ្ងៃដែលគួរអោយសប្បាយចិត្តបំផុតសម្រាប់ស៊ាវចាន់ដែលមានឱកាសល្អបែបនេះក្នុងការជួបជុំមិត្តភក្តិ ដើរលេងចុះតាមខេត្តឈូឈីង ដែលធ្លាប់និយាយគ្នាលើកមុន គ្រាន់តែទីតាំងភូមិសាស្ត្រតំបន់ គឺខ្យុងប៊ីនអ្នកជ្រើសរើសចាត់ចែងដោយផ្ទាល់។

ងឺត!
ឡានពណ៍ខ្មៅធំវែងបានចតពីមុខផ្ទះស៊ាវចាន់ខណ:អ្នកខាងក្នុងឡានក៏បានចុះមកជួយលើកវ៉ាលីរាងតូចដាក់លើឡានដែលឈរចាំពីមុខផ្ទះ គ្មានអ្នកណាក្រៅពី ខ្យុងប៊ីនទេ។ ខ្យុងប៊ីនបាននិយាយថាធ្វើដំណើរកម្សាន្តលើកនេះប្រើឡាននាយតែមួយបានហើយជិះបានទាំងអស់គ្នា មិនរញ៉េរញ៉ៃ មិនហត់បើកឡានច្រើន។

រយៈពេល៦ម៉ោង អ្នកទាំង៥នាក់ក៏បានធ្វើរដំណើរមកដល់ភូមិមួយដែលរាងដាច់ស្រយោលមានភ្នំមានព្រៃឈើក្រាស់ ដោយនៅទីនេះកន្លែងស្នាក់គឺតុបតែងបែបបុរាណ ឬអាចថាអ្នកភូមិដែលរស់នៅតាមតំបន់។

  " មកឆ្ងាយពិតមែន ប៉ុន្តែកន្លែងស្នាក់អូខេ" ស៊ាវចាន់រៀបចំសម្លៀកបំពាក់ចេញពីកាបូប  ព្រោះមកលេងតែ២-៣ថ្ងៃប៉ុណ្ណោះ

" សរសើរខ្យុងប៊ីនពូកែជ្រើសរើស អូយយយ..ចង់ទៅលេងទឹកឆាប់ៗណាស់ "  នាងតូចមុីអឺហ្នឹង ទៅដេករួមបន្ទប់មិត្តភក្តិឯង?  " ត្រូវហើយបន្ទប់ស្នាក់នៅបែបបុរាណនេះមានតែបីរបន្ទប់ ស៊ូជុនណារ៉ាជាគូដណ្តឹងស្រលាញ់អោយតម្លៃគ្នា ត្បិតតែបន្ទប់តែមួយតែមានគ្រែ២ ស៊ាវចាន់ជ្រើសគេងជាមួយមុីអឺ ដែរមានគ្រែ២ ខ្យុងប៊ីនដេកបន្ទប់មានគ្រែតែ១ សម្រេចទៅបើស៊ាវចាន់ខ្យុងប៊ីនគេងបន្ទប់គ្រែ២ បន្ទប់ដែរមានគ្រែ១អោយទៅមុីអឺ

" ណ្ហើយចុះ យើងគ្រាន់តែសុំចិត្ត កុំសូវបង្ហាញអាចរិតមិនចូលចិត្តគេ ច្បាស់ពេក យល់គេជាមិត្តយើងផងទៅ"

" អរ..ទង្វើយើងច្បាស់ដល់ម្ល៉ឹង? "ចាន់យកដៃចង្អុលមុខខ្លួន

" អាមិត្តចម្គួត ឆឹស រៀបចំរបស់របរឲយើងផង យើងទៅស្រូបខ្យល់ធម្មជាតិបន្តិច" 

ក្រាក....
ពេលនាងបើកទ្វារចេញទៅ ស្រមោលមនុស្សស្តាប់លឺមុននេះក៏រហ័សបាត់ខ្លួនចាកចេញដែរ។ ស៊ាវចាន់បានត្រឹមធ្វើមុខហួសចិត្តចរិតនាង ប្រើគេហើយដើរចេញទៅបាត់ តែមិនបានប្រកែក ទន្ទេញពាក្យថានាងជាមិត្តៗសម្លាញ់តែម្នាក់គត់!

ត្រឡប់ស្នេហ៍ម្តងទៀត(ចប់)Where stories live. Discover now