ភាគ២

437 26 0
                                    

លើលោកនេះមានមនុស្សមុខដូចគ្នា ប៉ុន្មាននាក់ទៀតទៅ? ហេតុអ្វីសឹងតែដូចជាមនុស្សតែម្នាក់បែបនេះ! ប៉ុន្តែមិនអាចទៅរួចទេ នេះជាក្មេងប្រុស ក្មេងប្រុសប៉ុណ្ណោះ។

" លោក...លោកពូបាច់ផ្កានេះរៀបចំរួចរាល់ហើយ ២៥$!!  "

" .... " មិនតប រវល់ភ្លឹកគិត

  " Heya!! លោកពូបាច់ផ្ការួចរាល់ហើយ " ស៊ាវចាន់យកដៃទៅក្រវីពីមុខប្រុសចាស់តែនៅដដែលមិនកម្រើកស្តីប្រតិកម្មអីសោះ ចុងក្រោយមានតែវិធីម្យ៉ាងនោះទេគឺស្រែកត្រចៀក បានៗ

" ផ្ការៀបចំរួចហើយ លោកពូភ្ញាក់ឡើង !! "

  " ហ៎ាស !! " អុីបូភ្ញាក់ព្រឺតដូចគេទះ

  " ថាបាច់ផ្ការៀបចំហើយៗ អស់២៥$ បើលោកងងុយគួរតែឆាប់ទៅសម្រាកចុះ " ស៊ាវចាន់និយាយមួយៗមិនស្រែកទៀតទេ អុីបូមិនមាត់រផងអាម៉ាស់មុខដែលមនុស្សធ្លាប់តែ perfect គ្រប់យ៉ាងមិនមែនបែបនេះ សុខៗត្រូវខ្មាសក្មេងនេះទៅវិញ។

" ..." រួចហើយនាយក៏ហូតលុយក្រដាស១០០$អោយទៅក្មេងដែលស្រែកដាក់នាយ បន្ទាប់មកចាកចេញទៅបាត់

  " ហ៊ឹម! អេរ មិនយកលុយអាប់ទេយ៉ាងម៉េច? " ស៊ាវចាន់រត់ទៅតាមប៉ុន្តែនាយបើកឡានចេញទៅបាត់ហើយ រួចត្រឡប់ចូលក្នុងហាងវិញ មិនមែនចង់បានអីណាស់ណាទេតែម្ចាស់គេទៅបាត់ទុកសិនក៏មិនអីជួបលើកក្រោយចាំអោយក៏បាន

  ធម្មតាម៉ោង៨អីទើបបិទហាង ប៉ុន្តែថ្ងៃនេះបិទទាំងម៉ោង៤ល្ងាច ត្រូវរៀបចំផ្កាតាមការorder ពីភ្ងៀវព្រឹកឡើងក៏យកទៅឬគេមកយកខ្លួន ។ហាងផ្កានេះក៏ធំគួរសមដែលគឺមានបុគ្គលិក២នាក់ស្រីនាក់ អ្នកស្រីស៊ាវ ស៊ាវចាន់ ចំណែកឯ លោកស៊ាវ និងបងប្រុសស៊ាវចាន់ត្រូវទៅតាមខេត្តចុះទៅមើលផ្កាផ្ទាល់ និងទិញយកមកដាក់ហាង ព្រោះហាងគាត់បើ២-៣កន្លែងជួលអោយបុគ្គលិកមើលខុសត្រូវ ។

បងប្រុសស៊ាវចាន់ឈ្មោះថា ស៊ាវ ដូយ៉ុង អាយុ២៨ឆ្នាំ ពេលទំនេរការងារ ក៏ជួយកិច្ចការប៉ាម៉ាក់។ ស៊ាវចាន់ អាយុ១៩ឆ្នាំ ទើបតែរៀនបញ្ចប់ឆ្នាំសិក្សា ដោយយកពេលសម្រាកនៅផ្ទះជួយប៉ាម៉ាក់បើកហាងលក់ផ្កា។

ត្រឡប់ស្នេហ៍ម្តងទៀត(ចប់)Where stories live. Discover now