Episode 23:ព្រោះអូនជាកូនក្មេងរបស់បង!

615 65 1
                                    

     ទីនេះជាព្រៃក្រាស់គួរសម ជីមីន បន្ទាប់ពីភ្ញាក់ពីគេងគេក៏ចេញពីផ្ទះបាក់បែកនោះមកខាងក្រៅឃើញថាពួកដែលចាប់គេមកនោះចាកចេញអស់ទៅហើយ ។ បានន័យថាពួកគេចាប់គេយកមកបោះបង់នៅទីនេះឬ?

« កូនប៉ាឃ្លានទេ? ពួកយើងទៅរកអ្វីញ៉ាំជាមួយគ្នាណា...! » ជីមីន ពោលឡើងតិចៗហើយលើក ដៃអង្អែលពោះរាបស្មើរបស់គេថ្នមៗ ។ គេដើរបានបន្តិចក៏រអិលជើងដួល ។

     ព្រូស! 

« អូយ! ហ្ហឹកៗ យ៉ុនហា៎ លោកប្ដី អូនឈឺជើង ឈឺក្បាលណាស់ ហ្ហឹកៗ បងនៅឯណាមកយកអូននិងកូនទៅផ្ទះវិញផង ហ្ហឹកៗ » រាងតូចក្រោកថ្នមៗ ទឹកភ្នែកហូរសស្រាក់ព្រោះពេលនេះក្បាលជង្គង់របស់គេទាំងសងខាងគឺឈាមដោយសារដួលមុននេះ ។ ក្បាលរបស់គេក៏មានរបួសដែរ ដួលមុននេះវាប៉ះនឹងគល់ឈើ ។

« នៅទីនេះស្ងាត់ណាស់បង អូនខ្លាចណាស់ ហ្ហឹកៗ វាងងឹតហើយមេឃក៏រកភ្លៀងទៀតផង ហ៊ឺៗ! » ព្រោះមិនដឹងថាត្រូវទៅណាបន្តទៀតទើបរាងតូចដាក់ខ្លួនអង្គុយក្រោមដើមឈើមួយដើមដែលបែកមែកសាខា ។ គេផ្ដេកខ្លួនគេងនឹងគល់ឈើនោះតែម្ដងព្រោះតែគេគ្មានកម្លាំងដើរទៅមុខនោះទេគេឃ្លាននិងស្រែកទឹកខ្លាំងណាស់ ។

___

     ងាកមកខាង យ៉ុនហ្គី វិញពេលនេះគេបានមកដល់ផ្ទះបាក់បែកនោះហើយ ហើយអ្វីដែលគេបានឃើញនោះគឺភាពទទេស្អាត ប៉ុន្តែក្រឡេកបន្តិចក៏ឃើញអាវក្រៅមួយនៅលើគ្រែហើយគេស្គាល់យ៉ាងច្បាស់ថាជារបស់រាងតូច ។ ព្រោះដូចដែលដឹងស្រាប់ថា សម្លៀកបំពាក់ គ្រឿងអលង្ការ ឬអ្វីនោះទេគេជាអ្នករៀបចំឱ្យរាងតូចជាភរិយាទាំងអស់សម្លៀកបំពាក់គ្រប់ម៉ូដគេជាអ្នករើសនិងទិញមកដោយផ្ទាល់នោះច្បាស់ណាស់ដែលគេស្គាល់អាវមួយនេះ ។

« នេះជាអាវរបស់ មីននី! »

« បើដូច្នេះចៅហ្វាយតូចប្រាកដជាមិនទាន់ទៅណាឆ្ងាយនោះទេ ពួកយើងបំបែកគ្នាតាមរកចៅហ្វាយតូចទៅ ឆាប់ឡើង! » និយាយចប់ ហ្សេននិងកូនចៅផ្សេងទៀតក៏បំបែកផ្លូវគ្នាតាមរករាងតូចចំណែក យ៉ុនហ្គី និង ជុងហ្គុក ក៏ទៅជាមួយគ្នា ។

     ដើរទៅមុខកាន់តែជ្រៅពួកគេក៏ដើរមកដល់ដើមឈើធំមួយដែលមានមែកបែកសាខាត្រឈឹងត្រឈៃឃើញដូចនោះពួកគេក៏នាំគ្នាសម្រាកសិន ព្រោះក៏រាងហត់បន្តិចដែរ ។

កម្មសិទ្ធិ មីន យ៉ុនហ្គី (Complete✅)Where stories live. Discover now