ភាគ 1

139 11 0
                                    

~~ហូៗ~~សំឡេងហ៊ោកញ្រ្ជៀវពីភ្ញៀវកិត្តិយសក្នុងពិធីរៀបមង្គលការកូនប្រុសច្បងរបស់ត្រកូលចន ដែលបង្កឲ្យបរិយាកាសកាន់តែរីករាយ បន្ទាប់ពីកូនកំលោះទាំងពីរបានធ្វើការស្បថស្បែរនិងបំពាក់ជញ្ចៀនឲ្យគ្នារួចរាល់ ។ នៅក្នុងពិធីមួយនេះមិនបានរៀបចំឡើងធំដុំកគ្រឹកកគ្រេងអីណាស់ណានោះទេ ព្រោះវាជាមង្គលការរវាងមនុស្សប្រុសដូចគ្នា ទោះបីជាក្នុងប្រទេសមានភាពទូលំទូលាយចំពោះការស្រឡាញ់ភេទដូចគ្នាក្ដីតែក៏មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែគាំទ្រនោះទេ ដូច្នេះហើយទើបមង្គលការមួយនេះបានអញ្ចើញតែបងប្អូនសាច់ញាតិនិងមិត្តភក្ដិតែប៉ុណ្ណោះ ។ យ៉ាងណាមិញទោះបីជាមិនរៀបចំបែបកគ្រឹកកគ្រេងមែនប៉ុន្ដែសួរថានរណាមិនស្គាល់គ្រួសារត្រកូលចននោះ? សូមប្រាប់ទៅចុះថាគ្មានទេណាចា៎។ ត្រកូលចនគឺមានក្រុមហ៊ុនskincareដ៏ធំមួយនៅកូរ៉េហើយក៏មានគូប្រជែងដែលតែងតែច្រណែនឈ្នានីសច្រើនផងដែរ 1ខែៗយកលុយទៅណាសឹងមិនអស់ សូមប្រាប់តាមត្រង់ចុះរាល់ថ្ងៃសឹងតែក្រាលលុយដេកពីលើទៅហើយ។ ត្រឹមតែរៀបការកូនប្រុសច្បងមិនបើកជាសាធារណៈជនបែបនេះអ្នកកាសែតនាំគ្នាស្លឈាមចង់បានព័ត៌មានក៏ដូចជារូបភាពនៃពិធីយកទៅចុះផ្សាយសឹងស្លាប់ទៅហើយ ប៉ុន្តែគួរឲ្យសោកស្តាយពិធីរៀបការនៅមិនបានអនុញ្ញាតឲ្យមានអ្នកកាសែតនោះឡើយ។

«ថើបទៅៗ»សំឡេងស្រែករួមគ្នាធ្វើឲ្យកូនកំលោះយើងទាំងពីរអៀនសឹងស្លាប់ទៅហើយឲ្យមកថើបគ្នាអីស្រស់ៗចឹងទេ។

«បងថើបហើយណា»ដោយឃើញថាញាតិមិត្តសំណូមពរទៅហើយចនជុងហ្គុកដែលជាកូនកំលោះក៏និយាយឡើងស្រាលៗទាំងភ្ជាប់ជាមួយស្នាមញញឹមដែលមនុស្សស្រីឃើញហើយស្ទើរទន់ជង្គង់ម្ដងៗទៅកាន់អ្នកដែលមាននាមជាដៃគូជីវិតរបស់គេ។

«អឹម»ស្រស់ស្អាតស្រស់សង្ហារមិនចាញ់គ្នាប៉ុន្មាននោះទេ កូនកំលោះតូចគីម ថេហ្យុងទាំងស្អាតឆ្លាតហើយមានចរិយាទន់ភ្លន់សមរម្យសាកសមជាកូនដែលស្ដាប់តាមឱវាទមេបាបានល្អពិតមែន។ គេពិតជាអៀនខ្លាំងណាស់ក៏បានត្រឹមតែងក់ក្បាលតិចៗនិងញញឹមទៅកាន់ស្វាមីរបស់ខ្លួន។

អាពាហ៍ពិពាហ៍ក្រឡាប់ចាក់Where stories live. Discover now