ភាគ 6

47 5 0
                                    

«អ្ហាយយយយយយយ»ព្រឹកព្រលឹមភ្លឺមិនទាន់ទេ ពេលនេះថេហ្យុងស្រែកចង់បែកផ្ទះទៅហើយ ព្រោះអ្វី?

«មានរឿងអី ហេតុអីស្រែកឮយ៉ាងនេះ?» ជុងហ្គុកដែលនៅក្នុងបន្ទប់ទឹកក៏ប្រញាប់រត់ចេញមកទាំងមានតែកន្សែងបិទបាំងល្វែងក្រោមខាងលើគឺប្រលែងចោលហើយថែមទាំងមានដំណក់ទឹកតិចៗនៅជាប់រាងកាយព្រោះអម្បាញ់ញេកំពុងងូតទឹក

«នេះមានរឿងអី?ហើយស្នា...ស្នាមទាំងនេះជាអី?» ថេហ្យុងស្រែកសួរជុងហ្គុកទាំងញ័រមាត់ នេះយប់មិញមានរឿងអីខ្លះកើតឡើងគេមិនចាំនោះទេ ហើយស្រាប់តែព្រឹកឡើងគេក៏មកដល់ផ្ទះ គេមិនដឹងថាមកវិញដោយរបៀបម៉េចនោះទេ តែអ្វីដែលកាន់តែភ័យនោះគឺពេលគេក្រោកនេះគេទៅបើកទូរយកកន្សែងចូលងូតទឹកតែក៏ប្រទះឃើញថានៅលើករបស់គេមានស្នាមអីក្រហម3-4ដុំហើយអាវគេត្រូវបានប្រលេះឡេវ2-3គ្រាប់បាត់ទៀត រឺមួយក៏យប់មិញ...

«អ្ហឹកៗ នេះឯងមិនចាំទេហេស៎ថាបានធ្វើអីយើងខ្លះយប់មិញ អ្ហឹកអ្ហឺ» ពេលនេះបានដៃជុងហ្គុកដើរតួកំសត់ហើយតែថេហ្យុងវិញបេះដូងលោតញាប់សឹងផ្ទុះហើយចេញមកហើយ

«នេះបានន័យថាម៉េចខ្ញុំបានធ្វើអីលោក?» ថេហ្យុងឈរខ្លួនត្រង់ភ្លឹងជាប់នឹងទូរបែរមកនិយាយជាមួយជុងហ្គុកនេះគេភ័យឡើងស្លេកមុខអស់ហើយកុំនិយាយលេងសើចបែបនេះអី

«គឺ យប់មិញឯងបានចាប់បង្ខំខ្ញុំ អ្ហឹកៗពេលនោះឯងស្រវឹងខ្លាំងណាស់ហើយថែមទាំងកម្រោលចូលទៀតផង ឯងនៅនិយាយទៀតថាបើយើងមិនសម្របសម្រួលតាមឯងទេឯងនឹងបាញ់យើងចោលហើយ អ្ហឹកៗ» ជុងហ្គុកនិយាយទាំងឱនមុខចុះហើយយំតិចទៀតផងហើយក៏បានលួចដៀងភ្នែកមើលក្មេងដែលកំពុងតែភ័យធ្វើមុខឡេឡឺៗផង មុខគេពេលនេះគួរឲ្យអស់សំណើចណាស់ អ្នកណាក៏បានដែរជួយនាយផងគេមិនអាចទប់សំណើចបានទេ។

«មិនពិត!!មិនពិតទេ លោកកុហកខ្ញុំ» ថេហ្យុងក្រវីក្បាលតិចៗហើយសម្រូតខ្លួនអង្គុយចុះរហូតដល់លើឥដ្ឋផ្ទាល់ គេគ្មានចងចាំអ្វីទេបើជុងហ្គុកថាបែបណាគឺបែបនោះហើយតែទោះយ៉ាងណាគេឯណាមករំលោភជុងហ្គុកនោះគ្មានផ្លូវទេ មិនអាចដាច់ខាត

អាពាហ៍ពិពាហ៍ក្រឡាប់ចាក់Where stories live. Discover now