ភាគ 2

62 6 0
                                    

ត្រឡប់មកបច្ចុប្បន្នវិញ ពេលនេះថេហ្យុងនិងជុងហ្គុកកំពុងតែធ្វើដំណើរលើដងវិថីដ៏ស្ងាត់ល្វឹងល្វើយមានត្រឹមតែអំពូលនៅតាមដងផ្លូវនិងឡានមួយៗជិះកាត់តែប៉ុណ្ណោះព្រោះពេលនេះយប់រាងជ្រៅហើយទើបមិនសូវមានមនុស្ស។

ឡានពណ៌ខ្មៅសេរីទំនើបដែលគេកត់សម្គាល់បានថាទើបតែចេញថី្មមានត្រឹមតែ3គ្រឿងប៉ុណ្ណោះនៅទ្វីបអាស៊ី បានបើកចូលមកក្នុងវីឡាមានទំហំធំល្មមមួយនៅកាងណាមដែលមិសូវឆ្ងាយពីភូមិគ្រឹះចនប៉ុន្មានទេ ហើយណាមួយទីនេះវាជិតនិងកន្លែងធ្វើការថេហ្យុងផង។
មិនយូរប៉ុន្មានឡានក៏បត់ចូលផ្ទះវីឡាមួយដែលសម្គាល់បានថាជាផ្ទះអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរ។ គ្រាន់តែឡានឈប់ភ្លាមទាំងជុងហ្គុកនិងថេហ្យុងស្រវ៉េស្រវ៉ារត់ចូលមកខាងក្នុងផ្ទះរៀងៗខ្លួនរួចសំដៅទៅបន្ទប់ទឹកដែលមាននៅជាន់ក្រោមស្រេច។

«ចង្រៃយ៍ៗៗៗៗៗ»ថេហ្យុងឈរដុសធ្មេញរុះខ្លាំងៗហើយនិយាយក្នុងចិត្តតែឯងភ្នែកសម្លឹងមើលមកកញ្ចក់ ហើយខួរក្បាលគិតដល់ពេលដែលថើបគ្នាអម្បាញ់មិញជាមួយជុងហ្គុក។

«មិនគួរទេៗៗៗ ហេតុអីក៏ឯងប្រឹងចូលតួបែបនេះ!!!»មិនមែនតែថេហ្យុងទេដែលកំពុងតែខឹងខ្លួនឯងសូម្បីតែជុងហ្គុកក៏ដូចគ្នាពេលនេះគេកំពុងតែរុះធ្មេញខ្លួនឯងសឹងតែដាច់អញ្ចាញចេញឈាមទៅហើយ បើទឹកខ្ពុលមាត់វិញសឹងតែដាច់មួយដបទៅហើយ មិនដឹងថា2នាក់គេនេះមានអាការៈប្លែកៗបែបនេះពីពេលណានោះទេ បើអម្បាញ់មិញនៅក្នុងពិធីនៅល្អូកល្អឺននឹងគ្នានៅឡើយសោះ។

+ត្រឡប់មកមើលពេលពួកគេត្រូវជួបគ្នាលើកដំបូងវិញ ការពិតទៅពួកគេគ្មានបានស្រឡាញ់គ្នាអីនោះទេគ្រប់យ៉ាងគ្រាន់តែជាការសម្ដែងតែប៉ុណ្ណោះព្រោះពួកគេស្គាល់ចរឹកប៉ាម៉ាក់គេច្បាស់ ដោយជុងហ្គុកពេលដែលឆ្លើយយល់ព្រមជាមួយម៉ាក់គេហើយគេក៏ឡើងទៅបន្ទប់ហើយទាញlaptopមកឆែករកមើលគណនីigរបស់ថេហ្យុងហើយក៏ឡាញទៅតែម្ដងព្រោះគេមិនចង់រៀបការទេ ដូច្នេះហើយគេត្រូវតែclearជាមួយថេហ្យុងដោយខ្លួនឯង។ តែសំណាងហាក់នៅខាងគេពេលនោះថេហ្យុងក៏ឡាញមកមុនតែម្ដង ទើបពួកគេនិយាយគ្នាបានបន្ដិចក៏ដឹងថាពួកគេសុទ្ធតែមិនចង់រៀបការដូចគ្នា បន្ទាប់មកពួកគេក៏សម្រេចចិត្តថាស្អែកឡើងចេញទៅនិយាយចរចាគ្នានៅខាងក្រៅពីរឿងខ្លះដែលត្រូវធ្វើនាពេលខាងមុខ។ ប៉ុន្តែការចរចារវាងពួកគេទាំងពីរមិនស្រួលនោះទេ ព្រោះម្នាក់ៗសុទ្ធតែខ្លាំងរៀងខ្លួន។

អាពាហ៍ពិពាហ៍ក្រឡាប់ចាក់Where stories live. Discover now