ភាគ 10 : ញ៉ាំជាមួយគ្នាទៅ

31 5 0
                                    

"យ៉ាងម៉េច? ឆ្ងាញ់ទេ?" ជុងហ្គុកដាក់គូទអង្គុយទល់ថេហ្យុងដែលកំពុងតែដួសម្ហូបភ្លក់មើល

"ក៏...ទទួលយកបាន" ចង់ប្រាប់ថាឆ្ងាញ់ខ្លាំងណាស់ ឆ្ងាញ់ជាងគេធ្វើខ្លួនឯងទៅ

"ហ៊ឹសៗ ចឹងក៏ឆាប់ញ៉ាំទៅ" ជុងហ្គុកសើចទាំងមុខស្រស់ដែលធ្វើឲ្យថេហ្យុងភ្លឹកនឹងគេម្ដងៗដែរ ព្រោះរាល់ដងក្រៅពីទឹកមុខឌឺៗនិងថ្មឹងៗរបស់នាយគេមិនដែលឃើញគេញញឹមស្រស់បែបនេះទេ។

ត្រឡប់ទៅមុននេះបន្ដិច

"ម៉េចក៏លោកបើកសំឡេងឮៗបែបនេះ?"

"អ៎ុះ យើងនៅតែឯងចេះតែខ្លាចខ្មោចទើបបើកឮៗចឹងទៅ" ជុងហ្គុកកុហកទាំងមិនសមក៏ប្រញាប់បិទសម្លេងទូរទស្សន៍វិញ។

"Aww នេះអ៊ំមេផ្ទះមិនធ្វើម្ហូបទុកទេហេស៎?" ថេហ្យុងខ្ជិលនៅប្រកែកជាមួយរាងក្រាសក៏ដើរមកផ្ទះបាយរកអីញាំព្រោះពោះគេពេលនេះកូរសឹងតែកាត់ពោះវៀនគេអស់ហើយ តែបើកទូរទឹកកកមើលបែរជាគ្មានម្ហូបសោះ

"គាត់សុំសម្រាក1អាទិត្យមិនទាន់មកវិញទេ" ជុងហ្គុកដើរតាមថេហ្យុងមកផ្ទះបាយដែរ បំណងមករកផឹកទឹក(ការពិតមកតាមមើលប្រពន្ធទេ😇)

"កុំញ៊ាំមីអីចាំយើងធ្វើអីឲ្យញ៉ាំ ឯងទៅងូតទឹកទៅ" ដោយឃើញថាថេហ្យុងប្រុងទាញយកមីមកឆុងទើបរាងក្រាសឃាត់

"មិនរំខានលោកទេ" រាងតូចឮហើយក៏លួចញញឹមព្រោះ2ថ្ងៃមកនេះគេនៅទីស្នាក់ការញ៉ាំតែមីឡើងចង់ស្អិតពោះវៀនទៅហើយ តែក៏ខំធ្វើជាមិនចង់រំខានគេ

"ចឹងយើងទៅលើវិញ-"

"អេ៎ៗ បើលោកចង់ធ្វើក៏ធ្វើទៅខ្ញុំឡើងទៅងូតទឹកហើយ" ដដែលខំធ្វើខ្មឺតឲ្យគេអង្វរតែចុងក្រោយចាញ់គេដដែល

"ហ៊ឹសៗ ចំមែនក្មេងនេះ" រាងក្រាស់បានត្រឹមតែលួចសើចពេលក្មេងក្បាលខូចឡើងទៅលើបាត់(ឆើចអាហូតហ្នឹងលួចឆាលាញ់គេមែន😃)។ បន្ទាប់មកនាយក៏ចាត់ការយកសាច់និងបន្លែពីក្នុងទូរមកមើលថាគួរធ្វើអីឲ្យគេញ៉ាំ គិតប្រហែល2នាទីនាយក៏ចាប់ផ្ដើមលាងសាច់លាងបន្លែ។

    ប្រហែលជា30នាទីក្រោយថេហ្យុងក៏ចុះមកវិញជាមួយឈុតគេងបែបតុក្កតាខ្ជីខ្ជូតតាមទម្លាប់របស់គេ។ ចង់ប្រាប់ថាស្រស់ស្រាយខ្លាំងណាស់ពេលបានស្លៀកពាក់បែបនេះ ប៉ុន្មានថ្ងៃនេះគេស្ដ្រេសណាស់មិនបានទាំងកក់សក់ផងរឺងូតទឹកទាងទាត់ផង ពេលបានមកផ្ទះបែបនេះស្រស់ស្រាយខ្លាំងងងងង។

អាពាហ៍ពិពាហ៍ក្រឡាប់ចាក់Where stories live. Discover now