ភាគ 15 : និយាយស្ដីប្លែកៗ

44 9 0
                                    

    មកដល់ផ្លូវស្ងាត់មួយស្រាប់តែបាត់ស្រមោលរបស់ហូសូកឈឹង ពេលនោះតម្រូវឲ្យយ៉ុនហ្គីជាជាមួយនិងប៉ូសីល2នាក់ទៀតបំបែកគ្នាដើររក។

"យើងបំបែកគ្នាទៅ បើមានការមិនស្រួលរាយការណ៍ភ្លាមដឹងទេ"

"ល្អ/បាទ"

"ខ្ញុំទៅខាងនេះ ប៉ូលិសផាកទៅខាងនេះ ឯប៉ូលិសយូទៅខាងនោះ"

      បន្ទាប់ពីបែងចែកផ្លូវគ្នាហើយពួកគេក៏បំបែកគ្នាទៅតាមហ្នឹងដោយតាមផ្លូវគឺងងឹតស្លុងៗមិនសូវមានមនុស្សឆ្លងកាត់នោះទេ។ (ធម្មតាផ្ទះនៅកូរ៉េគេធ្វើរបងជាប់គ្នាជិតៗឈឹងចឹងតាមផ្លូវមានតែជញ្ជាំងរបងផ្ទះមួយច្រកៗទេ យល់កន្លែងហ្នឹងអត់?)

"អ្នកណា? អ្នកណាធ្វើអីនៅទីនោះ?"

"អេ៎ ឈប់ភ្លាមកុំរត់" ប៉ូលិសផាករៀបនឹងដើរទៅមើលបុរសនោះឲ្យជិតតែបុរសនោះក៏រត់យ៉ាងលឿន ទើបពេលនោះប៉ូលិសផាករត់ដេញតាម។

"សុំរាយការណ៍ ខ្ញុំឃើញមនុស្សគួរឱ្យសង្ស័យម្នាក់ពេលនេះគេកំពុងតែព្យាយាមរត់គេចពីខ្ញុំ" ប៉ូលិសផាករាយការណ៍តាមឧបករណ៍បញ្ជូនសម្លេងដែលខ្ទាស់នឹងអាវ ហើយរត់តាមបុរសម្នាក់នោះបន្ដ។

     ប៉ូលិសយូពេលទទួលបានដំណឹងបែបនេះក៏ប្រញាប់រត់បកមកក្រោយវិញ តែវិនាទីដែលគេមកដល់បានឃើញត្រឹមតែឃើញប៉ូលិសផាកដួលទៅនឹងដីពីចម្ងាយហើយបុរសដែលស្លៀកខ្មៅនោះក៏ប្រញាប់រត់ទៅបាត់ ឃើញបែបនោះប៉ូលិសយូក៏បន្ថែមល្បឿនរត់មកជួយលើកប៉ូលិសផាក

"ប៉ូលិសផាកៗ លោកម៉េចហើយ?"

"គ-គេ-គេរត់-រត់ទៅតាម ផ-ផ្លូវនោះ?" ប៉ូលិសផាកប្រឹងនិយាយទាំងមិនចង់ចេញព្រោះមុខរបួសនៅផ្នែកពោះដែលត្រូវគេចាក់វាវាយលុកក្នុងខ្លួនពេក ឯមុខមាត់ក៏មានបែកខ្លះៗព្រោះអម្បាញ់មិញប្រតាយប្រតប់ជាមួយគ្នាគួរសមដែរទម្រាំតែប៉ូលិសយូមកដល់

"លោកទ្រាំសិនទៅខ្ញុំខលហៅឡានពេទ្យ" ទោះជនល្មើសសំខាន់តែពេលនេះមិត្តរួមការងារគេសំខាន់ជាងទើបជ្រើសមិនតាមជនល្មើសហើយប្ដូរជាការខលហៅឡានពេទ្យវិញ។

    ក្រឡេកមកមើលយ៉ុនហ្គីវិញពេលនេះគេក៏កំពុងតែដេញប្រតាយប្រតប់ជាមួយជនល្មើសដូចគ្នាដោយជនល្មើសមានកាំបិតក្នុងដៃទៀតផងតែគួរឲ្យស្ដាយគេមិនមែនជាដៃគូរបស់យ៉ុនហ្គីទេ ដោយយ៉ុនហ្គីមិនបានដឹងទេថាឧបករណ៍បញ្ចូនសម្លេងនោះវាជ្រុះបាត់ហើយកំឡុងពេលដេញចាប់ជនល្មើសអម្បាញ់មិញ។

You've reached the end of published parts.

⏰ Last updated: Mar 22 ⏰

Add this story to your Library to get notified about new parts!

អាពាហ៍ពិពាហ៍ក្រឡាប់ចាក់Where stories live. Discover now