ភាគ 9 : រីករាយដែលបានស្គាល់

33 7 0
                                    

     នៅតាមដងវិថីដ៏មមាញឹកមានប្ដីប្រពន្ធមួយគូរដែលអង្គុយស្ងៀមៗមិនព្រមនិយាយរកគ្នាតាំងពីចេញពីផ្ទះប៉ាម៉ាក់មកម្ល៉េះ ម្នាក់ៗស្ងាត់រៀងខ្លួនព្រោះមានរឿងដែលត្រូវឲ្យគិតជាច្រើន។

"ហក៎ ណេះ" ចំពេលដែលរងចាំភ្លើងស្ដុបជុងហ្គុកក៏ហូតទូរស័ព្ទឲ្យទៅថេហ្យុង ដែលសាងចម្ងល់ដល់ថេហ្យុងយ៉ាងខ្លាំង

"....." ផ្ទុយពីចម្លើយរាងតូចក៏ចងចិញ្ចឹមសម្លឹងុខនាយទាមទារចម្លើយ

"ក៏...អោយលេខឲ្យមកស្រួលទាក់ទងគ្នានោះ" រាងក្រាស់និយាយទាំងភ្នែកក្រឡេបក្រឡាប់ តិចគេគិតថានាយចាប់អារម្មណ៍គេទៅ🗿

    ថេហ្យុងគិតហើយក៏យល់ថាម៉្យាងដែរ បើនៅជាមួយគ្នាហើយគ្មានលេខគ្នាទៀតវាដូចសមណាមួយបើគ្រួសារសងខាងដឹងមិនរឹតតែវីវរទៅហើយ? បើប្ដីប្រពន្ធគ្មានលេខគ្នាបែបនេះ។ មិនបង្អង់យូរថេហ្យុងក៏សេវលេខគេឲ្យនាយ ហើយក៏បន្ដដំណើរទៅមុខទៀតព្រោះស្ដុបលោតភ្លើងបៃតងវិញល្មម។

Skip

    ពេលវេលាពិតជាដើរលឿនមែនពីម៉ោងក្លាយថ្ងៃពីថ្ងៃក្លាយជាខែ ពេលនេះ3ខែកន្លងផុតទៅហើយ អ្វីៗក៏ផ្លាស់ប្ដូរតាមពេលវេលាដូចគ្នា។ តែអ្វីដែលមិនផ្លាស់ប្ដូរគឺទំនាក់ទំនងប្ដីប្រពន្ធសម្ដែងមួយគូរ ដែលពួកគេនៅតែសម្ដែងដដែល តែដោយសារមួយរយៈនេះមានបញ្ហារៀងខ្លួនដែលត្រូវដោះស្រាយទើបពួកគេមិនសូវបានឈ្លោះគ្នានោះទេ ជាពិសេសគឺ1ខែចុងក្រោយនេះ។

តឺង~

"ថ្ងៃនេះខ្ញុំមិនបានត្រឡប់ទៅផ្ទះទេ" អត្ថន័យក្នុងសារដែលថេហ្យុងផ្ញើមកជុងហ្គុក

"អូ៎ ដឹងហើយ" ជុងហ្គុកប្រុងថាមិនចង់តបដែរតែមិនដឹងជាយ៉ាងម៉េចក៏នៅតែតបទៅគេវិញដដែល ចំមែនហើយ...

"ហ៉ើយ..." ជុងហ្គុកទម្រេតខ្លួនទៅនឹងកៅអីធ្វើការរួចឈ្លីក្បាលខ្លួនឯងតិចៗព្រោះមានអារម្មណ៍ថាស្ដ្រេសពេកមួយរយៈនេះ។

តុក-តុក~

"ចូលមក"

"លោកប្រធាន នេះជាឯកសារទិន្នន័យផលិតផលដែលរៀបចំសម្ភោធនាពេលខាងមុខ" ហា យុគមីន (លេខាជុងហ្គុក នៅចាំអត់)

អាពាហ៍ពិពាហ៍ក្រឡាប់ចាក់Where stories live. Discover now