ភាគ 14 : ហឹស ឯងចប់របស់យើងហើយ...

42 6 0
                                    

    ដោយសារតែជុងហ្គុកនៅមិនទាន់ដឹងខ្លួននៅឡើយ ដូច្នេះហើយតំណែងជុងហ្គុកក៏ត្រូវរកអ្នកដែលមកជំនួសមួយរយៈពេលសិនទម្រាំតែជុងហ្គុកដឹងខ្លួនមកវិញ ហើយអ្នកជំនួសនោះក៏គ្មាននរណាឆ្ងាយដែរគឺលោកចនវ៉ុនស៊ីលនេះឯង។

"នៅប៉ុន្មានច្បាប់ទៀត លេខា ហា" លោកវ៉ុនស៊ីលសួរទៅលេខាជុងហ្គុកខណៈដែលគាត់ពិនិត្យមើលឯកសារឡើងចង់ងងឹតមុខទៅ មើលទៅរួចមុនពេលថ្ងៃត្រង់ដែរទេ

"បាទ គឺសល់តែ10ច្បាប់ទៀតតែប៉ុណ្ណោះ ហិហិ" ស្អីគេ 10ច្បាប់តែប៉ុណ្ណោះ?

"មើលទៅមានតែសុំលោកអគ្គនាយកដំឡើងប្រាក់ខែហើយទើបបាន ការងារប្រើមួយចប់តែអត់ឡើងប្រាក់ខែឲ្យសោះ"

"លោកប្រធានតែអ៊ូមើលតែក្មេង" យុគមីនដែលឈរនៅក្បែរនោះក៏និយាយឡើងដែលធ្វើឲ្យលោកវ៉ុនស៊ីលប្រញាប់ងាកខ្វាច់ទៅមើលគេ

"យ៉ាងម៉េចលេខាហា ខ្ញុំមើលមកចាស់យ៉ាងនេះហេស៎?"

"មិនក្មេងទេ ព្រោះអាយុពាក់កណ្ដាល80ហើយបាទ" លោកវ៉ុនស៊ីលឮហើយហួសចិត្ត និយាយបញ្ជោរបន្ដិចមិនបានទេរឺយ៉ាងម៉េច?

"ឯងសម្ដីបានដូចលោកប្រធានឯងចឹង"

"មិនត្រឹមតែបានសម្ដីទេថែមទាំងសង្ហាដូចលោកប្រធានចឹងបាទ"

"យើងធានាថាបើសិនក្មួយយើងឮលោកលេខានិយាយបែបនេះប្រាកដជាអស់ប្រាក់ខែមិនខាន"

"គាត់ទើបតែកាត់ប្រាក់ខែខ្ញុំហើយ50%ទេ លោកប្រធាន"

"awហេតុអី?"

"គឺខ្ញុំបង្អាប់គាត់ជាមួយប្រពន្ធគាត់"

"ហាស៎ៗ ចឹងចុះមាត់នៅមិនចេះស្ងៀម" លោកវ៉ុនស៊ីលក្រវីក្បាលអស់សំណើចនិងយុគមីនដែលចេះរកទំនុកឃើញ ប្ដីប្រពន្ធគេសោះចាំបាច់បង្អាប់ធ្វើអីចំមែនហើយ

"មើលទៅដូចជាញាប់ដៃដល់ហើយលោកអគ្គនាយករង"សើចបណ្ដើរពិនិត្យឯកសារបណ្ដើរសុខៗស្រាប់តែមានមនុស្សចូលមកដោយគ្មានការអនុញ្ញាតិ ឯលេខាហាក្រោយឃើញបែបនេះក៏ប្រញាប់ចេញមកក្រៅវិញដោយមិនភ្លេចឱនគោរពលាក្នុងនាមជាបុគ្គលិក

"ស្មានថានរណា...ការពិតលោកអូសាងឈុលដែលមិនចេះគោរពនរណាសោះ" លោកវ៉ុនស៊ីលនិយាយតែគាត់មើលឯកសារដដែល

អាពាហ៍ពិពាហ៍ក្រឡាប់ចាក់Where stories live. Discover now