ភាគ 3

63 4 0
                                    

ព្រឹកថ្មីថ្ងៃថ្មីអ្វីៗក៏ប្រសើរជាងមុន ខុសអីតែប្ដីប្រពន្ធមួយគូដែលទើបតែរៀបការថ្មីថ្មោងតែមិនចេះត្រូវគ្នាថាម៉េច យ៉ាងហោចណាស់ក៏បានឈ្លោះគ្នាម្ដងដែរក្នុងរយៈពេលមួយម៉ោង។

«ចុះឯណាចំណែករបស់យើង?»ជុងហ្គុកចុះមកពីខាងលើតម្រង់មកផ្ទះបាយរកអីញាំពេលព្រឹក ព្រោះតែប៉ាម៉ាក់គេឃាត់រួចហើយថា ពេលរៀបការហើយមិនឲ្យទៅធ្វើការទេទាំងថេហ្យុងនិងជុងហ្គុក គាត់ថែមទាំងរកវេលាល្អឲ្យពួកគេទៅក្រេបទឹកឃ្មុំនៅឯស្វីសទៀតផង។ ពេលចុះមកខាងក្រោមក៏ឃើញថាថេហ្យុងនៅទីនេះស្រាប់ហើយក៏កំពុងតែកៀបសាន់វិចល្មមតែគេឃើញមានតែមួយក៏ខំសួរក្រែងល៎ថេហ្យុងបានរៀបចំទុកឲ្យគេដែរ។

«នោះគ្រឿងគ្រៅនៅក្នុងទូរទឹកកក បើលោកចង់ញ៉ាំធ្វើខ្លួនឯងទៅ» ថេហ្យុងឆ្លើយទាំងមិនងាកមើលមុខជុងហ្គុក ភ្នែករំពៃមើលតែសាន់វិចដែលខ្លួនកំពុងតែកៀបទៅវិញហាក់ដូចជាជុងហ្គុកមិនស្មើនឹងសាន់វិចគេចឹង។

«យើងនៅឈរត្រង់នេះ ពេលនិយាយជាមួយយើងមើលមកយើងផង»ជុងហ្គុកកើតរោគមិនសុខចិត្តព្រោះតែថេហ្យុងមិនរណបគេសោះ ។ មនុស្សគេធ្លាប់តែមានអ្នកយកចិត្តអ្នកអែបអបតែគេសឹងតែមិនមើលមុខនិងនិយាយជាមួយផង តែពេលនេះមកជួបមនុស្សដូចថេហ្យុងគេនៅមិនសុខសោះពេលដែលត្រូវថេហ្យុងចាត់ទុកខ្លួនដូចជាខ្យល់អាកាសបែបបនេះ។

ជាការពិតណាស់ព្រោះជុងហ្គុកគេជាកូនអ្នកមានហើយថែមទាំងសង្ហារទៀតផងស្រីណាដែលមិនអែបអបនោះសូម្បីតែប្រុសៗ(bottom)មួយចំនួនធំក៏ប្រាថ្នាចង់បានគេដែរ ជាហេតុដែលធ្វើឲ្យគេតែងតែទទួលបានអារម្មណ៍មានគេតាមយកចិត្តមិនមែនព្រងើយៗដូចថេហ្យុងធ្វើនោះទេ។

«អត់-ចង់»មួយម៉ាត់ៗខ្លីៗងាយយល់ចេញពីមាត់របស់កំលោះតូចរូបស្រស់ភរិយារបស់នាយដែលឮហើយអាចនិយាយបានថាមិនងាយច្រឡំនឹងគេ។

~ទីង~សំឡេងម៉ាស៊ីនកៀប

«អ្ហា៎ ឆ្អិនល្មម»ថេហ្យុងហាក់រំភើបជាខ្លាំងពេលឃើញថាសាន់វិចដែលខ្លួនគាបឆ្អិន ។ ចំណែកឯជុងហ្គុកគេបានតែក្រវីក្បាលហួសចិត្តនឹងកាយវិការរបស់ថេហ្យុងដែលរំភើបធ្វើមើលតែឃើញដុំមាសទៅហើយ ។ បន្ទាប់មកគេក៏ដើរសំដៅទៅទូរទឹកកកហើយយកដោះគោសំណព្វចិត្តមកញ៉ាំជំនួសអាហារពេលព្រឹកព្រោះមើលទៅព្រឹកនេះគ្មានអ្វីញ៉ាំទ្រាប់ពោះនោះទេមើលទៅ ដូច្នេះហើយចាំថ្ងៃចាំកម្មង់អាហារខាងក្រៅញ៉ាំសរុបតែម្ដងទៅ។

អាពាហ៍ពិពាហ៍ក្រឡាប់ចាក់Where stories live. Discover now