ភាគ 13 : ជនដែលគួរឲ្យសង្ស័យ

35 5 0
                                    

   អស់រយៈពេល1សប្ដាហ៍ដែលជុងហ្គុកនិងថេហ្យុងនៅសន្លប់មិនទាន់ដឹងខ្លួននៅឡើយ ហើយក្រុមគ្រូពេទ្យក៏បន្ដចូលមកផ្លាស់សេរ៉ូមនិងចាក់ថ្នាំជំនួយឲ្យពួកគេរាល់ថ្ងៃ។ 1សប្ដាហ៍សម្រាប់មនុស្សគ្រប់គ្នាវាហាក់ដូចជាលឿនណាស់តែសម្រាប់គ្រួសារថេហ្យុងនិងជុងហ្គុកប្រៀបដូចជាយូររហូតដល់ទៅ1ឆ្នាំឯណោះ។

   សាច់ញាតិនៅជុំទិសទីគ្រាន់តែបានដំណឹងនេះក៏បានមកសួរសុខទុក្ខរាងក្រាស់ដែរ តែមកគឺបានត្រឹមតែសភាពគេងស្ដូកស្ដឹងនៅលើគ្រែនិងមានសេរ៉ូមជាប់ដៃព្រមជាមួយនឹងអុកស៊ីសែន។

+មន្ទីរពេទ្យ

"ខ្ញុំចូលរួមត្រេកអរផងដែលក្មួយជុងហ្គុករួចផុតពីគ្រោះថ្នាក់ មនុស្សល្អព្រះតាមថែរក្សាពិតមែន" លោក អូ សាងឈីលព្រមជាមួយនឹងកូនស្រីមកសួរសុខទុក្ខដោយមានរបស់ជាប់ដៃមកជាមួយ(ភ្លេចតាហ្នឹងនៅ)

"តើបងជុងហ្គុកដឹងខ្លួនពេលណាទៅអ៊ំស្រី?" អូ ឆឺរីមដែលអង្គុយជាប់នឹងប៉ារបស់គេក៏ពោលឡើងដោយចេញពីចិត្តមិនមែនសម្ដែងដូចប៉ានាងឡើយ

"ដោយសារតែរងការប៉ះទង្គិចខ្លាំង គ្រូពេទ្យប្រាប់ថា2-3ថ្ងៃទៀតគេដឹងខ្លួនវិញហើយក្មួយកុំបារម្ភពេកអី ហើយក៏សូមអរគុណលោកអូហើយដែលខំមកសួរសុខទុក្ខ" អ្នកស្រីចន

"មិនបាច់អរគុណអីទេលោកស្រី ពួកយើងសុទ្ធតែគ្នាឯងទេតើ" លោកអូ

    គ្រួសារលោកចននិងលោកអូសាងឈីលស្គាល់គ្នាតាំងពីជំនាន់មុនៗមកម្ល៉េះទើបពេលនេះនៅតែបន្ដរាប់អានគ្នា ប៉ុន្តែចិត្តលោកអូរាប់អាននេះព្រោះតែផលប្រយោជន៍ប៉ុណ្ណោះ ដំបូងគាត់គិតថាពេលជុងហ្គុកនិងឆឺរីមធំឡើងពួកគេប្រហែលជាអាចរៀបការនឹងគ្នាព្រោះពួកគេលេងជាមួយគ្នាតាំងពីនៅតូចៗមកម្ល៉េះហើយម៉ាក់ជុងហ្គុកក៏ស្រឡាញ់ពេញចិត្តឈឺរីមដែរ តែចុងក្រោយបែរជាឲ្យជុងហ្គុករៀបការជាមួយនិងថេហ្យុងទៅវិញ ដែលធ្វើឲ្យគាត់ខកចិត្តព្រោះខាតលាបធំហើយបែរជាទៅវាយបង្ខំកូនស្រីខ្លួនឲ្យមកបន្ដទាក់ទងជុងហ្គុកធ្វើជារបស់កម្មសិទ្ធិទៅវិញ។ រាល់ថ្ងៃលោកអូសាងឈីលក៏មានភាគហ៊ុន5%ដែរក្នុងក្រុមហ៊ុមគ្រួសារចន។

អាពាហ៍ពិពាហ៍ក្រឡាប់ចាក់Dove le storie prendono vita. Scoprilo ora