ភាគ 5

53 4 0
                                    

ក្រឡេកមកមើលនៅខាងក្រុមហ៊ុនរបស់ត្រកូលចនឯណេះវិញ គ្រប់គ្នាស្រុះដៃជើងគ្នាធ្វើការល្អណាស់ នេះដោយសារតែមានចៅហ្វាយល្អទើបបុគ្គលិកតបស្នងនូវផលល្អដោយការដឹងគុណត្រឡប់មកវិញ។

«ថ្ងៃនេះអបអរសាទរដែលក្រុមហ៊ុនរបស់យើងដែលផលិតផលថ្មីរបស់ពួកយើងsold outត្រឹមរយៈពេល17ម៉ោងដែលជាប្រវត្តិសាស្ត្រដែលលក់ដាច់លឿនបំផុត ហើយនៅចុងសប្ដាហ៍នេះប្រធានផ្នែកនឹងធ្វើពិធីជប់លៀងមួយនៅកន្លែងចាស់ដូច្នេះហើយកុំភ្លេចចូលរួមទាំងអស់គ្នាណា» ហា យុគមីន(Ha Yukmin) ជាលេខារបស់ជុងហ្គុកកំពុងឈរប្រកាសប្រាប់ទៅកាន់បុគ្គលិកដែលកំពុងធ្វើការ ធ្វើឲ្យពួកគេសប្បាយរីករាយជាខ្លាំង (បញ្ជាក់:ជុងហ្គុកអត់ទាន់ឡើងជាអគ្គនាយកទេ គេកំពុងរៀនធ្វើការយកបទពិសោធន៍សិន)

«ហូ៊...យេ៉» បុគ្គលិកនាំគ្នាស្រែកហ៊ោតាមការសប្បាយចិត្តរបស់ពួកគេ ម្នាក់ៗសុទ្ធតែសរសើរដល់ទឹកចិត្តលោកប្រធានរបស់ពួកគេ(ជុងហ្គុក)ព្រោះថាទោះបីជាក្រុមហ៊ុនជោគជ័យដល់កម្រិតណាក៏មិនដែលភ្លេចកូនចៅដែរ នេះហើយជាចំណុចមួយដែលធ្វើឲ្យបុគ្គលិកចងចិត្តជាប់នៅទីនេះ។

«អ៊ួយ ខ្ញុំបន់ឲ្យតែដល់ថ្ងៃជប់លៀងទេ»

«មែនហើយៗ ខ្ញុំក៏អញ្ចឹងដែរ» សំឡេងខ្សឹបខ្សៀវនិងភាពអ៊ូអររបស់បុគ្គលិកធ្វើឲ្យមនុស្សម្នាក់ដែលទើបតែមកដល់មានចម្ងល់...

«នេះមានរឿងអីមែនទេជុងហ្គុក ឃើញបុគ្គលិកនៅខាងក្រៅអ៊ូអរសម្បើមណាស់?» ម្នាក់នោះគឺលោកចន វុនស៊ីល ដែលត្រូវជាប្អូនប្រុសប៉ារបស់ជុងហ្គុក គាត់ធ្វើការនៅទីនេះតាំងពីក្រុមហ៊ុនមិនទាន់មានអ្នករួមភាគហ៊ុនធំៗដូចពេលនេះមកម្ល៉េះ គាត់ក៏ជាអគ្គនាយករងទីនេះផងដែរ។

«អ៎ គឺអញ្ចេះទេលោកពូ ផលិតផលដែលយើងទើបតែនឹងដាក់នោះគឺលក់ដាច់អស់ត្រឹមតែរយៈពេលមិនដល់មួយថ្ងៃផង ទើបចុងសប្ដាហ៍នេះខ្ញុំចង់ជប់លៀងឲ្យបុគ្គលិកជាការតបស្នងចំពោះការខិតខំរបស់ពួកគេ» ជុងហ្គុកគេគោរពចំពោះលោកវុនសីលណាស់ព្រោះកន្លងមកតែងតែបានគាត់ជួយណែនាំ។

«ធ្វើចឹងក៏ល្អម៉្យាងដែរកុំឲ្យបុគ្គលិកស្មុគស្មាញពេក តែថាពូមិនដែលបានឃើញមុខភរិយាឯងសោះ!នេះមិនគិតថានាំប្រពន្ធមកណែនាំឲ្យលោកពូស្គាល់ទេហេស៎?» លោកវុនស៊ីលមិនបានចូលរួមមង្គលការជុងហ្គុកនោះទេព្រោះពេលនោះគាត់ត្រូវឡើងទៅព្យាបាលជម្ងឺនៅឯងអាមេរិកហើយគាត់ទើបតែត្រឡប់មកវិញបាន2-3ថ្ងៃប៉ុណ្ណោះ។

អាពាហ៍ពិពាហ៍ក្រឡាប់ចាក់Where stories live. Discover now