ភាគទី4: ម៉ាក់មានដែលយល់អារម្មណ៍ខ្ញុំទេ

925 164 33
                                    

   ដោយសារតែទទួលរងពាក្យហាកដូចជាមើលងាយពីណាមជុនលោកសុងហ៊ុនក៏ចាប់ផ្ដើមនៅលែងសុខដំបូងគាត់គិតថាគ្រួសារណាមជុនគឺអាចជាផ្លូវសម្រាប់អោយគ្រួសារគាត់បានប្រសើរឡើងម្ដងទៀតរឿងនេះលោកគិតត្រូវខ្លះហើយតែក៏គួរតែមានអ្វីជាគោលចំហរខ្លួនឯងខ្លះ

ដោយបែបនោះលោកសុងហ៊ុនក៏មកស្ទាក់ចាំជួបបុរសម្នាក់ដែលជាក្រុមសង្គមងងឹតដែលតែងតែលែងល្បែងជាមួយលោក លោកមកប្រលានយន្តហោះគឺដើម្បីមកជួបមនុស្សមួយក្រុមនោះសារតែពួកគេទើបតែមកពីបរទេសវិញលោកសុងហ៊ុនក៏ធ្វើការណាត់ជួបនៅហាងកាហ្វេមួយ

"ទីបំផុតខ្ញុំបានជួបពួកលោកម្ដងទៀតហើយ"លោកសុងហ៊ុន

"ដំបូងស្មានថាជាអ្នកណាតាមពិតជាចនសុងហ៊ុនជួបគ្នាម្ដងទៀតហើយសម្លាញ់"មេក្រុមនោះនិយាយបែបស្វាគមន៍

"ល្អណាស់.."លោកសុងហ៊ុន

"តើលោកមានការអ្វីទើបតាមពួកយើងមកជួបទីនេះ?"មេក្រុម

"ខ្ញុំទើបតែឮពីកូនចៅមកថាលោកមកព្រោះខ្ញុំមានរឿងចង់ពឹងលោក"លោកសុងហ៊ុន

"ល្អ ទោះយ៉ាងណាខ្ញុំមិនភ្លេចទេលោកធ្លាប់ជួយខ្ញុំនៅក្នុងវង់ល្បែងនោះខ្ញុំនៅចងចាំជានិច្ចលោកអាចពឹងបាន"មេក្រុមនោះអង្គុយនឹងទាញបារីមកជក់ស្របពេលលោកសុងហ៊ុនញញឹមលាក់គំនួចព្រោះគាត់តាំងចិត្តមករំលឹកគុណនេះហើយ លោកបានខ្ចីលុយពពួកក្រុមសង្គមងងឹតនេះដើម្បីទៅស្តាក្រុមហ៊ុនឡើងវិញព្រោះសង្គមមួយនេះគេជាន់ណាស់នៅពេលដែលយើងធ្លាក់ដល់ចំណុចសូន្យ

ដោយកំពុងតែនិយាយគ្នាលោកសុងហ៊ុនមិនបានដឹងនោះទេថាជុងហ្គុកកំពុងតែឈមើលមកលោកព្រោះគេនៅរងចាំកម្មង់ភេសជ្ជ:

"ក្មេងតូចមើលអី..ហ្ហឹម?"មេក្រុមបានងាកទៅឃើញជុងហ្គុកដូចជាមើលមកដល់ហើយទើបសួរជាហេតុនាំអោយលោកសុងហ៊ុនងាកមកដែរ

"......"ជុងហ្គុកក្រវីក្បាលហើយយកភេសជ្ជ:របស់គេរួចបើកទ្វាចេញទៅបាត់ដោយមិនភ្លេចសម្លក់មុខប៉ារបស់គេលើកចុងក្រោយ ដោយសារតែជុងហ្គុកអត់បានទៅរៀនទើបគេមានពេលទំនេរដើរទៅនេះទៅនោះ

កុលាបមួយទង​⚘Where stories live. Discover now