ភាគទី16: តើក្នុងស្ថានភាពនេះយើងអាចទៅពឹងអ្នកណាបានទៅ

796 151 51
                                    


     បន្ទាប់ពីចេញមកបានថេហ្យុងគឺសំដៅមកផ្ទះតែប៉ារបស់គេអត់នៅដោយលោកយាយប្រាប់ថាណាមជុនរវល់ខ្លាំងណាស់ប៉ុន្មានថ្ងៃមកនេះថេហ្យុងក៏មិនខ្វល់គេយកខោអាវខ្លះៗដើម្បីចាកចេញពីផ្ទះមុនពេលជុងហ្គុកមករកគេឃើញដោយគេមិនបានមានឱកាសប្រាប់ប៉ារបស់គេពីរឿងជុងហ្គុកធ្វើបាបខ្លួនថេហ្យុងអត់មានទូរស័ព្ទទេគេយកកាតមួយដែលសល់លុយតិចតួចនោះចេញទៅថេហ្យុងទៅ
ក្រុមហ៊ុនតែម្ដងមើលទៅសភាពក្រុមហ៊ុនស្ងាត់នៅខាងមុខតែពេលចូលក្នុងបុគ្គលិកជាច្រើនកំពុងតែរវល់ធ្វើការគ្មានអ្នកណាចាប់អារម្មណ៍ពីរាងតូចនោះទេ

"លោកប៉ាអត់នៅទេ?គាត់ទៅណា"ថេហ្យុងសួរទៅលេខាម្នាក់ទៀតរបស់ណាមជុន

"លោកអគ្គនាយកគាត់ទៅក្រៅប្រទេសបាត់គាត់ទៅដោះស្រាយរឿងលុយកាកខានស្អែកទើបគាត់មកវិញ"លេខារៀងស្រងាកចិត្តដែលថេហ្យុងអត់ដឹងរឿងទាំងដែលឪពុកកំពុងតែមានរឿងធំត្រូវប្រឈមមុខតែបានត្រឹមគិតនាងមិនហ៊ាននិយាយអ្វីនោះទេ

"ហ្ហើយ...យើងដឹងហើយ ចុះជេឃីទៅដែរ?"

"អត់ទេលោកអគ្គអោយលោកប្រធាននៅចាំការនៅទីនេះប៉ុន្តែគាត់បានប្រាប់ខ្ញុំថាទៅរកប្អូនរបស់គាត់បន្តិច"លេខា

"ទៅរកស្របពេលយើងចេញមកហើយ?ស៊យម្លេះចង្រៃយ៍"ថេហ្យុងធ្វើទឹកមុខម៉ួម៉ាវមុននឹងចាកចេញមកវិញជួនជាចុះមកក៏ឃើញធូលីបដែលនាងកំពុងតែដើរចូលមកក្នុងគ្នា

"ឯងមករកអ្នកណាជេឃីនៅទេ?"ធូលីបសួរទៅថេហ្យុង

"មីងឡើងទៅមើលខ្លួនឯងទៅ"ថេហ្យុង

"ខំប្រឹងហាយសូទៀតទាំងដែលប៉ារបស់ឯងកំពុងតែធ្លាក់ខ្លួនគ្មានអាណិតបងប្រុសយើងសោះ"ធូលីបមើល
ថេហ្យុងលើក្រោមព្រោះរាងតូចស្អាតជាងនាងឆ្ងាយណាស់

"មីងកំពុងតែនិយាយអី?"ថេហ្យុង

"យល់ដល់ឯងដែលជាក្មួយសំណព្វចិត្តមីងទៅធ្វើការនៅក្នុងក្រុមហ៊ុនមីងទៅណាដើម្បីបានលុយខ្លះដូចជា
ថតប្រម៉ូឌផលិតផលយកលុយខ្លះៗ"ធូលីបនាងមានក្រុមហ៊ុនផលិតផលថែស្បែកនឹងខូឡេជេនដែលជាកម្មសិទ្ធនាងផ្ទាល់

កុលាបមួយទង​⚘Where stories live. Discover now