ភាគទី18: អម្ពុលទុក្ខគេឥតឈប់ឈរ

991 166 48
                                    


   ពួកគេប្រកែកគ្នាដៀមដាមពេបមាត់ពេបករមើលទៅក៏ដឹងថាពីដើមសុទ្ធតែមនុស្សខ្លាំងរៀងខ្លួនហើយកាចដូចគ្នា

"បើអញ្ចឹងមកទីនេះធ្វើអីទៅវិញទៅៗ"ជីមីន

"យើងក៏មិនចង់នៅប៉ុន្មានដែរប៉ុន្តែឯងមានសិទ្ធអីមកដេញយើង"ថេហ្យុង

"បងប្រុសតើគេមកធ្វើអី?"ជីមីន

"រឿងវែងឆ្ងាយណាស់តែចាំបងប្រាប់ពេលក្រោយ"ជុងហ្គុក

"ថេហ្យុងមកញាុំអីទៅ អុស៎ ជម្រាបសួរអ្នកប្រុសជីមីន"ម៉ែដោះដើរមកហៅថេហ្យុង

"បាទម៉ែដោះ..អ្ហ៎..ដឹងហើយស្លៀកពាក់ខោអាវអ្នកបម្រើរតាមពិតទាល់ច្រកមកសីុឈ្នួលគេសោះ"ជីមីនពេបមាត់ចម្អកថេហ្យុង

"ចូលចិត្តអួតគេក្ដែងៗថាខ្លួនឯងជាកូនអ្នកមានដើរមើលងាយគេដែលជាឋាន:ក្រោមខ្លួនដល់ឥឡូវកម្មតាមទាន់ហន់ ទៅៗសីុបាយទៅអាណិតណាស់"ជីមីននេះគេសែនគុំជ្រេញនឹងថេហ្យុងដែលកាលនៅរៀនចូលចិត្តដើរមើលងាយគេឯងអំនួតដល់ឥឡូវសប្បាយភ្នែកមើលហើយព្រោះមានមនុស្សកំពុងតែទទួលកម្មផល

ឈូ!

"អ្ហាយ!"ជីមីនត្រូវបានថេហ្យុងយកទឹកក្រូចមកជះប្រឡាក់ពេញអាវ

"ជីវិតយើងទេឯងកុំមកចេះ!! "ថេហ្យុងស្រែកនិយាយទាំងញ័រសម្លេងតត្រឺតគេខឹងឡើងញ័រដៃដែលទទួលបានការប្រាថបែបនេះ

ផាច់!!

"យើងចង់ដៀលឯងហើយយ៉ាងមិចអាមនុស្សចរឹកអន់បាក់ស្លាប"ជីមីនទះកំភ្លៀងថេហ្យុងមួតដៃនឹងស្រែកតបវិញទាំងខឹងដូចគ្នាហើយចំណែកថេហ្យុងកាន់តែខឹងបម្រុងមកទះវិញតែជុងហ្គុកមកឈពីមុខចាប់ដៃរាងតូចជាប់

"ឈប់ណា!កុំថ្លើមធំពេកជីមីនជាប្អូនរបស់យើង"ជុងហ្គុក

"ចុះត្រង់គេទះខ្ញុំនឹងមើលងាយខ្ញុំនោះលោកឃើញទេ!! "ថេហ្យុង

"អ្នកណាអ្នកផ្ដើមហឹង្សារមុន សុំទោសគេអោយលឿនហើយថ្ងៃក្រោយកុំមកប្រហើនបែបនេះទៀត"ឮថាជុងហ្គុក
អោយសុំទោសជីមីនអោបដៃញញឹមឌឺ

"ខ្ញុំមិនសុំទោសទេ គេអ្នកមករករឿងខ្ញុំ"ថេហ្យុង

"មិនទាន់រៀងហ្ហេស?"ជុងហ្គុក

កុលាបមួយទង​⚘Where stories live. Discover now