ភាគទី17: ប្រុសកម្សាន្ត

870 148 35
                                    

    បន្ទាប់ពីយកថេហ្យុងទៅឃុំក្នុងបន្ទប់រួចជុងហ្គុកមកអង្គុយនៅក្នុងបន្ទប់របស់នាយតែម្នាក់ឯងទាំងធ្វើមុខក្រម៉ូវដៃមាំក្ដាប់ជាប់ជុងហ្គុកមិនដែលរស់នៅមានក្ដីសុខនោះទេកន្លងមកនេះព្រោះចិត្តនៅជាប់បំពាក់នៅរឿងជាច្រើនធ្វើអោយនាយច្រណែនធុញថប់ស្អប់ម៉ួម៉ាវនឹងមនុស្សជុំវិញខ្លួនពេលគេខឹងពិបាកគ្របគ្រងអារម្មណ៍ជាងពីមុនទៅទៀត

"ហ្ហើយ!! ចង្រៃយ៍ ប្រាវ"នាយយករបស់របរគ្រប់ពេញបន្ទប់ក្នុងចិត្តក្ដៅឆេះឆួលកាលពីមុននាយតែងតែតូចចិត្តថាខ្លួនឯងមិនអាចពូកែបានតែឥឡូវទាំងពូកែទាំងមានទ្រព្យតែនាយនៅតែមិនទប់ចិត្តចំពោះការដែលទាញខ្លួនឯងទៅរកផ្លូវមិនល្អបាន

"ប្រាវ!! យើងមិនដឹងច្បាស់ទេថាជីវិតយើងត្រូវការអីទើបអាចមានក្ដីសុខពិតប្រាកដនឹងគេបាននោះ?"ជុងហ្គុកនៅតែជះកំហឹងសម្លេងរបស់របរធ្វើអោយឮដល់ម៉ែដោះនៅខាងក្រៅ

  ដែលទាំងពួកគាត់ពីនាក់នៅមើលមុខគ្នាគឺជាម៉ែដោះអីុងនឹងម៉ែដោះណាន់ជូដែលពួកគាត់នៅមើលថែជុងហ្គុកតាំងពីនៅសហរដ្ធអាមេរិកមកម្លេះត្បិតតែអ្នកបម្រើរពេញផ្ទះសុទ្ធតែជាអ្នកបម្រើថ្មីលើកលែងតែម៉ែដោះពីនាក់នេះទេពួកគាត់យល់ពីចិត្តជុងហ្គុកច្រើន។

#ក្នុងបន្ទប់

  "ដោះលែងខ្ញុំទៅ ខ្ញុំមិនចូលចិត្តទីកន្លែងងឹតនេះទេ
ហ្ហឹក..ខ្ញុំខ្លាច!! "ថេហ្យុងព្យាយាមគោះទ្វារយ:ពេលច្រើនម៉ោងមកនេះដៃគេក្រហមជាំតែគ្មានអ្នកណាបើកទ្វាអោយឡើយហើយគេបានញាុំអាហារតែពីព្រឹកដែលជីងជីងយកអោយក្រៅពីនោះគេពោះទទេដដែលឃ្លានបូករួមទាំងភ័យថេហ្យុងយំផងស្រែកផង

"លែងខ្ញុំ ហ្ហឹកៗ...ក្រាក!"កំពុងតែយំនៅកន្លែងប្រលោះខាងលើដែលធ្វើអោយពន្លឺចូលមកនោះមានការបើកឡើងដើម្បីអោយមានពន្លឺជះចូលខ្លះកុំអោយវាងងឹតពេក
ថេហ្យុងប្រញាប់ក្រោកងើយទៅមើលគឺឃើញជាបុរសអ្នកមើលថែឡានដែលឡើងមកបើក

"អ្នកណាគេនឹងជួយខ្ញុំផង..."ថេហ្យុង

"ម៉ែដោះអីុង?"ដោយព្យាយាមមើលរាងតូចឃើញតាមប្រលោះតូចនោះគឺជាម៉ែដោះព្រោះសម្លៀកបំពាក់គាត់ខុសពីឯកសណ្ធានគេដទៃ

កុលាបមួយទង​⚘Where stories live. Discover now