ភាគទី5: ជ្រើសយកជេឃីប្រសើរជាងជ្រើសបង

922 145 26
                                    

   មិនយូប៉ុន្មានថ្ងៃភ្ជាប់ពាក្យរវាងជេឃីនឹងថេហ្យុងក៏បានមកដល់មិនមានជាកម្មវិធីអាធឹកអាធមអ្វីនោះទេត្រឹមតែគ្រួសារចូលរួមប៉ុណ្ណោះនៅព្រឹកព្រលឹមថ្ងៃវេលាល្អអ្នកបម្រើរជាច្រើនកំពុងតែរវល់ញាប់ដៃជើងពេញភូមិគ្រិះត្រកូលគីមតែម្ដងហើយគ្រួសារចនក៏មកដល់ដូចគ្នាដោយអ្នកស្រីមិនបានអោយជុងហ្គុកមកចូលរួមដែរនោះទេព្រោះគាត់បានដឹងថាជុងហ្គុកគឺស្រលាញ់ថេហ្យុងខ្លាចថានាយនឹងឆេវឆាវខូចការណ៍រឿងនេះអ្នកស្រីលាក់ជាអាថ៍កំបាំងមិនអោយលោកសុងហ៊ុននឹងជេឃីឬអ្នកណាម្នាក់ដឹងឡើយ

ខណ:គ្រប់គ្នាកំពុងតែរវល់ព្រោះកៀកជិតដល់ម៉ោងហើយលោកសុងហ៊ុនក៏ចេញមកខាងក្រៅដើម្បីមកស្ទាក់ផ្លូវមនុស្សម្នាក់

"ឈប់សិន!"លោកទាញដៃនារីក្មេងម្នាក់នោះមកខ្ទប់នៅក្បែរដើមឈើដែរស្ងាត់មនុស្សនៅក្បែរកន្លែងចតឡានព្រោះធូលីបនាងទើបតែមកពីខាងក្រៅ

"លោកសុងហ៊ុន?"លីធូលីបធ្វើមុខភ្ញាក់ផ្អើលនឹងវត្តមានលោកសុងហ៊ុន

"ធូលីបឥឡូវស្អាតជាងមុនដល់ហើយ ស្រស់ដូចជាផ្កាធូលីបអញ្ចឹង"លោកសុងហ៊ុនញញឹមលាក់គំនួចដាក់នាងនឹងយកដៃច្បិចថ្ពាល់ទៀតផង

"មើស!លែងខ្ញុំប្រយ័តន្នបងប្រុសខ្ញុំដឹងណា!"នាងរើបម្រាស់នឹងស្រែកគំហកទាំងស្លន់ស្លោ

"ដឹងយ៉ាងមិចទៅដឹងថាធូលីបធ្លាប់ជាប្រពន្ធរបស់បងមែនទេ?"ពិតណាស់ដែលនាងតែងតែភ័យពេលជួបលោកសុងហ៊ុនព្រោះធូលីបនាងធ្លាប់ជាស្រីកំណាន់របស់លោកមុនពេលនាងទៅរៀនយកបរិញ្ញាប័ត្រនៅឯបរទេសនាងតាំងចិត្តទាក់ទងលេងៗបែបសប្បាយប៉ុណ្ណោះព្រោះនាងនៅក្មេងហើយលោកសុងហ៊ុនក៏មិនជាចាស់ប៉ុន្មានដែរគាត់ទើបតែអាយុ39ប៉ុណ្ណោះ

"ក្រែងយើងទាក់គ្នាដើម្បីតែសប្បាយហើយលោកសន្យាហើយថាមិនពាក់ព័ន្ធអោយបងប្រុសខ្ញុំដឹងទេដូចច្ចេះកុំមករញ៉ែរញ៉ៃដាក់ខ្ញុំទៀត"ធូលីបបានរុញលោកសុងហ៊ុនចេញទើបនាងដើរចេញទៅយ៉ាងលឿនដោយខ្លាចថាមានអ្នកណាម្នាក់ស្ដាប់ឮប៉ុន្តែគួរអោយស្ដាយចុងក្រោយគឺនៅតែមានអ្នកឮដដែល។

កុលាបមួយទង​⚘Where stories live. Discover now