ភាគទី31: យើងស្មានថាប្រុសប៉ារបស់ឯង ហ្ហេ ហ្ហេ

1.1K 165 28
                                    

  
      ព្រឹកព្រលឹមពួកគេទាំងពីចុះពីcondoត្រឡប់មកផ្ទះវិញថេហ្យុងគេនៅតែឆ្ងល់មិនអស់ចិត្តថាហេតុអីបានជាជុងហ្គុកមកជួយគេទាន់គេសម្រេចចិត្តសួរម្ដងទៀត

"ហ្ហាស?condoនេះជារបស់បង?"រាងតូចស្រែកលាន់ឡាននៅពេលរាងក្រាសប្រាប់ថានេះជាCondoនាយគេដឹងត្រឹមថាសណ្ធាគារនៅជាប់គ្នានេះរបស់នាយតែនេះមានcondoទៀតហើយមួយបន្ទប់ៗតម្លៃថ្លៃសាហាវ

"មែនហើយភ្ញាក់ផ្អើលអី"ជុងហ្គុក

"គឺពិតជាអស្ចារ្យណាស់បងជាbillionnaire ពិតមែនហើយ"ថេហ្យុងមើលមុខនាយទាំងភ្ញាក់ផ្អើល

"អញ្ចឹងពិតមែនហ្ហេស?"ជុងហ្គុក

"បងទៅធ្វើអីទើបមានបែបនេះឆ្ងល់ខ្លាំងណាស់"ពេលថេហ្យុងសួរជុងហ្គុកក៏ប្រាប់ទៅថាជីវិតនាយបន្ទាប់ពីចេញពីផ្ទះដូចម្ដេចខ្លះនាយមិនបានលាក់នោះទេហើយមិនមែនជារឿងងាយដែរដែលថេហ្យុងសួរនាំចង់ដឹងពីមនុស្សជុំវិញខ្លួនមើលទៅគេដែលសួរនាំអ្នកណាឬអត់គេគ្រាន់តែប៉ាន់ស្មានថាជុងហ្គុកជាបុរសមានអំណាចនោះគឺចរឹកនាយមិនមែនរឿងទ្រព្យទេ ហើយក៏ជាការផ្លាស់ប្ដូមួយនៃថេហ្យុងដែលចាប់ផ្ដើមចង់យល់ពីជុងហ្គុក

"សម្រេចមកបងមករស់នៅទីនេះតែម្នាក់ឯងដូចអ្វីដែលខ្ញុំឃើញមែនចុះលោកពូប៉ាសុងហ៊ុនឬអ្នកម៉ាក់បងមិនចង់ត្រូវរូវនឹងគាត់ទេឬ?នៅខឹងគាត់ធ្វើអីពេលខ្លះទង្វើរខ្លះគាត់ធ្វើទាំងមិនដឹងខ្លួន"ថេហ្យុង

"មិនបានខឹងគាត់ទេតែគាត់ជាអ្នកស្អប់បងខ្លួនឯង កាលមុនបងមិនមានអ្វីប្រៀបធៀបនឹងជេឃីទេតែឥឡុវគាត់បែរជាព្យាយាមយកជេឃីមកប្រជែងជាមួយនឹងបង"ជុងហ្គុក

"ជេឃីគេស្រលាញ់បងណាស់កុំគិតថាគេចង់ប្រជែងអីរឿងលោកប៉ាសុងហ៊ុនឬអ្នកម៉ាក់ខ្ញុំមិនដឹងទេតែជេឃីគេមិនអញ្ចឹងឡើយ"ថេហ្យុង

"ត្រូវហើយជេឃីជាមនុស្សល្អ នោះជាមូលហេតុតែមួយគត់បងមិនដែលល្អក្នុងភ្នែកអ្នកណានោះទេ"ជុងហ្គុក

"អ្នកណាថាបងមិនល្អគ្រាន់តែពួកគេមិនព្យាយាមយល់ពីបងដូចខ្ញុំពីមុនអញ្ចឹង កុំគិតច្រើនអីតទៅបងមិនរស់នៅតែឯងនោះទេបងមានខ្ញុំ"ថេហ្យុងចាប់ដៃនាយនឹងញញឹមយ៉ាងផ្អែមល្ហែមគេពិតជាលួចអាណិតជុងហ្គុកពិតមែនត្រូវទៅរស់នៅជាមួយគេមកជាច្រើនឆ្នាំមិនដឹងថាជួបរឿងអីខ្លះមិនដឹងថាគ្រួសារនាយមានទំនាស់អ្វីដែលសុីជម្រៅជាងនេះដែលគេមិនដឹងផង ។

កុលាបមួយទង​⚘Where stories live. Discover now