ភាគទី36: អូនយ៉ាងមិច

1K 168 29
                                    

  
  ឡាឡា!!  ធ្លាប់តែព្រឹកព្រលឹមជួយគេជួយឯងបើមិនអញ្ចឹងទេគេបង្អាត់អាហារតែឥឡូវរៀងឡើងឋាន:បន្តិចទើបធ្វើអោយថេហ្យុងអូសគូទមិនរួចទេគេមើលតែផ្កាហើយក៏ទំនេរព្រោះអារម្មណ៍ដូចមានស្នេហាលើកដំបូងចង់តែតាមជុងហ្គុកឬជួបមុខនិយាយកុំអោយទំនេរមាត់ ពេលកំពុងតែដេកក្នុងរង្វង់ដៃរាងក្រាសអោបនឹងប៉ះរោមអោយឆែរីថ្នមៗ

"អោយពូអាដាមមើលថែរហូតmommyមិនសូវបានថែព្រោះមានតួនាទីត្រូវមើលថែបុរសរបស់mommyដែរដឹងទេ?"ថេហ្យុងនិយាយទៅកាន់ឆែរីខណ:ជុងហ្គុកនាយមិនទាន់ក្រោកពីគេងនោះទេ

"មើលទៅគេសង្ហារអត់ មុខងាប់មែនតែចិត្តល្អល្អពីក្បាលដល់ចុងជើង"កំពុងតែអួតរៀបរាប់ពីមុខដ៍សង្ហាររបស់ជុងហ្គុករីឯឆែរីខ្ពើមខ្វល់បានដៃស្រឡូនអង្អែលក្បាលបិទភ្នែកស្រម៉ុកបាត់

"ឯងនេះចរឹកអន់ម្លេះស្ដាប់យើងនិយាយបន្តិចមិនបានដេកលក់"ថេហ្យុងនៅថាអោយឆែរីស្របពេលរាងក្រាសបម្រាស់ខ្លួនមកអោបគេ

"ល្អពីក្បាលដល់ចុងជើងផងរៀបរាប់3ចំណុចដែលថាល្អមក"ជុងហ្គុកនៅឮទាំងអស់នាយ

"បងងើបហើយ អញ្ចឹងឆាប់ឡើងចង់ដេកទ្រមក់ដល់ពេលណា?"ថេហ្យុងទះមុខនាយតិចៗ

"រៀបរាប់សិនមកបានងើប ពីក្បាលដល់ចុងជើងត្រង់ណាល្អខ្លះ "នាយទ្រោមពីលើរាងតូច

"គឺល្អជាងគេត្រង់សក់កន្ទុយសេះនេះ"ថេហ្យុងលូកដៃមកទាញសក់នាយដែលមកបន្លំថើបគេ

"អ្ហក់..."ជុងហ្គុក

"មានអារម្មណ៍ថាដូចមានប្រពន្ធមកដាស់អញ្ចឹងទាស់តែមាត់ច្រើនអត់ប្រយោជន៍បន្តិច"ជុងហ្គុក

"ប្រពន្ធអីស្លៀកពាក់ខោអាវអ្នកបម្រើរនឹង?"ថេហ្យុងនៅតែស្លៀកដដែលកុំអោយមានអារម្មណ៍ថាខុសគេ

"អ្នកបម្រើរVIP អូ..មែនហើយបងភ្លេចមើលម៉ោងថាមានណាត់"ជុងហ្គុកងាកមើលម៉ោងទើបបើកភ្នែកធំៗ

"ណាត់អ្នកណា?"ថេហ្យុង

"អូនទៅដែរទៅមក ទៅងូតទឹកស្លៀកពាក់អោយចៅហ្វាយនាយ"នាយអូសដៃរាងតូខទៅបន្ទប់ទឹកតែពីនាក់យ៉ាងប្រញាប់ទុកអោយឆែរីនៅដេកទ្រមក់ធ្វើមិនដឹងនៅលើសាឡុងណាញ៉ែគ្នាអីញ៉ែទៅអត់ខ្វល់។

កុលាបមួយទង​⚘Where stories live. Discover now