ពេលរៀនត្រឡប់មកពីបរទេសវិញថេហ្យុងមិនទាន់មានចិត្តចង់ចូលធ្វើការអ្វីនោះទេគេនៅដើរចាយវាយដើរលេងហឺុហាដោយប្រើលុយប៉ារបស់គេដដែលដោយអាងលេះថាមិនទាន់រួចរាល់ក្នុងការធ្វើការងារនៅឡើយទេ"ហីយ៉ា..គេសប្បាយគ្រប់គ្នាចុះឯងនោះRoseនៅធ្វើមុខស្រគប់ស្រគន់ដូចកុលាបគ្រៀម"មិត្តរបស់រាងតូចគឺជេសីុការដើរសួររាងតូចដោយសាន់ណាក៏នៅទីនោះដែរពួកគេហៅថេហ្យុងថាRoseគឺហៅលេងៗបង្អាប់ថាថេហ្យុងជាផ្កាសំណព្វចិត្តរបស់គេតែយូៗទៅជាប់មាត់ក៏ហៅមែនទេន
"ហ្ហើយ..គ្មានអារម្មណ៍ទេមកល្ងាចមិញជួបរឿងមិនល្អអស់អារម្មណ៍រលីង"ថេហ្យុងបានត្រឹមអង្គុយផឹកស្រាមើលគេឯងរាំរែកនៅពេញដងអាងហែលទឹកព្រោះពួកគេប្រាព្ធកម្មវិធីនៅទីនោះ
"យូហូ!...ម្ចាស់កម្មវិធីរបស់យើងមកដល់ហើយ"គ្រប់គ្នាឈប់រាំរែកនឹងស្រែកហោកញ្ជៀវនៅពេលបុរសពាក់អាវ
ពណ៍សមួលដៃចំហរទ្រូងយ៉ាងសង្ហារដើរមកដែលនាយជាម្ចាស់កម្មវិធីខួចកំណើតនៅយប់នេះ"នែរ!មិត្តរបស់ពូឯងណាគាត់សង្ហារណាស់ ថែមទាំងលូយទៀតផង"សាន់ណាខ្សឹបខ្សាវមកថេហ្យុងនឹងចង្អុរទៅបុរសម្នាក់នោះដែលកំពុងតែញញឹមយ៉ាងសង្ហារមានមិត្តភក្តិជាបុរសផ្សេងៗទៀតឈក្បែរព្រមជាមួយនឹងយុនហ្គីដែលជាពូបង្កើតរបស់ថេហ្យុងដែលមើលទៅទំនងជាសប្បាយនៅក្នុងកម្មវិធីនេះ
"មែនហ្ហេស?"ថេហ្យុងងក់ក្បាលនឹងសម្លឹងមើលការរៀបចំកម្មវិធីនឹងជុំគ្នាចម្រៀងអបអរជាមួយនឹងនំខួបកំណើតដ៍ធំ
"មើលទៅអ្នកទាំងអស់គ្នាតើលោកប្រុសគីមយុនហ្គីរបស់យើងមានកាដូរអ្វីសម្រាប់កម្មវិធីរបស់លោកត្រៃសីុន"ក្នុងនោះមានMCជាភេទទីបីម្នាក់កាន់មេក្រូនិយាយខណ:កាដូរបានមកដល់ជាប្រអប់តូចដែលត្រូវបានដឹងថារបស់យុនហ្គីជូនទៅកាន់មិត្តសម្លាញ់របស់គេ
"ឯងមានកាដូរអោយយើង?"ត្រៃសីុនជាម្ចាស់កម្មវិធីនោះសួរទៅយុនហ្គី
"មិនធំដុំទេគឺតូចតាចប៉ុណ្ណោះ"យុនហ្គី
"hey! everybody តឺតៗ"បន្ទាប់ពីត្រៃសីុនបើកកាដូរមិត្តម្នាក់ផ្សេងទៀតបានដណ្ដឹមយកកាដូរនោះមកលើកនឹងចុចប៊ូតូនោះដែលវាគឺជាកូនសោរឡានទំនើបមួយហើយឡាននោះបន្លើសម្លេងធ្វើអោយគ្រប់គ្នាស្រែកហោកញ្ជ្រៀវ
YOU ARE READING
កុលាបមួយទង⚘
Fanfiction"ហង្សមែនទេ?ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទាំងអស់ហើយយើងក៏នឹងឈមើលល្បែងរបស់ឯង ត្បិតតែយើងមិនមាត់យើងមិនសូវលេងហ្គេមនោះតែយើងគឺជាមនុស្សម្នាក់គត់ដែលឈ្ន...