ភាគទី46: ត្រៀមខ្លួនអោយល្អរៀបកាជាមួយបង

1.1K 198 46
                                    

លោកយាយមើលទៅដូចជាកំពុងតែខឹងខ្លាំងណាស់ទើបគាត់ចូលមកថាអោយថេហ្យុងមាំងៗបែបនេះដោយរាងតូចគិតនិងហួសចិត្តជាមួយនិងជេឃីដែលនាំរឿងទៅប្រាប់លោកយាយទៅកើតរឿងពួកគេក្មេងៗគេមិនដែលគិតថានិងឮដល់ត្រចៀកមនុស្សចាស់ណាផង

"លោកយាយស្ងប់អារម្មណ៍សិនទៅ កុំទាន់និយាយអី"ជេឃីដើរមកជិតលោកយាយរួចប្រាប់គាត់នាយធ្វើជាលួងលោមទាំងដែលធាតុពិតគឺនាយជាអ្នកធ្វើអោយលោកយាយគីមខឹងដល់ថ្នាក់ពុះពារមករកថេហ្យុងបន្ទាន់បែបនេះ

"មានរឿងអីម៉ាក់ទើបមកជេថេហ្យុងយកបែបនេះ គេបាន
បង្កររឿងអី?"ណាមជុនក៏មិនដែលឮលោកយាយមកកោកៗដាក់ថេហ្យុងបែបនេះដែរ

"ឯងមើលកូនឯងទៅបណ្ដោយយ៉ាងមិចក៏យើងមិនដែលថាតែប្រដៅយ៉ាងដាច់ខាតកុំអោយកាត់ទៅរកម្ដាយគេចេះផិតក្បត់"លោកយាយ

"ផិតក្បត់អី?"ណាមជុន

"យាយមិនចង់និយាយទេតែសង្ឃឹមថាចៅច្បាស់ជាយល់ព្រោះចៅអ្នកប្រព្រិត្តតែចៅប្រសារដែលយាយទទួលគ្មានអ្នកណាក្រៅពីជេឃីទេត្រូវដឹង"លោកយាយគីម

"...."ថេហ្យុងគិតតែពីងាកទៅសម្លក់ជេឃីមិនដាក់ភ្នែកតែគេមិនហ៊ានតមាត់ជាមួយលោកយាយគីមឡើយ

"គេបានធ្វើអីក្នុងនាមខ្ញុំជាប៉ា.ម៉ាក់ក៏គួរតែប្រាប់ផងដែរកុំលាក់បាំងអី"ណាមជុន

"មកពីឯងនិងល្ងីល្ងើយកកូនទៅផ្ញើរនិងប្អូនជេឃីតើបុរសនោះគិតថាគេគួរអោយទុកចិត្តហ្ហេស នៅក្មេងតែហ៊ានប្រើអំណាចមកឃុំគ្រងមិនអោយថេហ្យុងមានស៊េរីហើយក៏ដឹងហើយថាកូនឯងជាមនុស្សបែបណា"លោកយាយ

"ម៉ាក់ចង់ចោតថាកូនថេយ៍ទៅផិតក្បត់ជាមួយប្អូនជេឃី ហ្ហាស?អីគេនេះតើវាជារឿងពិតឬអត់ជេឃី"ណាមជុន

"ខ្ញុំមិនដឹងទេទាល់តែលោកប៉ាសួរថេហ្យុងខ្លួនឯង"ជេឃី

"ចុះក្រែងឯងអ្នកយកទៅប្រាប់លោកយាយមិនអញ្ចឹង?"ណាមជុន

"ជេឃីមិនបានប្រាប់ទេតែយើងឮខ្លួនឯងហើយដឹងយើងថាជេឃីគេស្លូតបូតគេគ្មានថ្ងៃនិយាយអាក្រក់ពីចៅបានទេ តែទោះយ៉ាងណាពិតឬមិនពិត ក៏ចៅត្រូវតែរៀបការជាមួយជេឃីឆាប់ៗនេះយាយលែងបណ្ដោយអោយមានស៊េរីភាពបែបនេះហើយ"លោកយាមនិយាយដាច់អហង្ការជាមួយថេហ្យុងយកតែម្ដងមានរឿងអីគាត់មិនងាយរអ៊ូឬបន្ទោសទេតែនេះធ្វើអោយគាត់ខឹងដែលថេហ្យុងមានបុរសល្អដូចជេខីនៅក្បែរហើយនៅក្បត់ផិត

កុលាបមួយទង​⚘Where stories live. Discover now