ភាគទី43: ម្នាក់និងប្រុសទេហើយប្រពន្ធគេទៀត

1.2K 175 44
                                    


ដោយសារតែស្លុតអារម្មណ៍ពេលឃើញទំនាក់ទំនងប្អូននាយនិងគូរដណ្ដឹងគេស្រស់ៗថែមទាំងអត់ទ្រាំជាមួយការឌឺដងរបស់ជុងហ្គុកមិនបានទើបជេឃីហក់ទៅដាល់ជុងហ្គុកមួយដៃជាលើកដំបូងនេះជាលើកដំបូងក្នុងជីវិតហើយដែលនាយចេះលើកដៃវាយជុងហ្គុកហើយខឹងដល់ថ្នាក់នេះ

"ជុងហ្គុក!"ថេហ្យុងក៏និយាយឡើងតែគេមិនបានចូលមកឃាត់នោះទេ

"ឯងប្រហើនពេកហើយជុងហ្គុកនេះជាគូរដណ្ដឹងយើងណា!! "ជេឃីនិយាយទាំងសម្លុត

"ហ្ហឹស..ហើយយ៉ាងមិច?"ជុងហ្គុកយកដៃប៉ះមាត់ដែល
ជេឃីដាល់មុននេះរួចញញឹមចុងមាត់បែបខឹង

"យើងខំទុកចិត្តឯងមិចក៏ឯងធ្វើបែបនេះទាំងដែលឯងមានគូរដណ្ដឹងហើយចង់ឈ្នះយើងថ្នាក់នេះផងមែនទេ?"ជេឃី

"ជីវិតឯងមានអីប្រសើរជាងយើងទើបយើងត្រូវច្រណែន?"ជុងហ្គុក

"ឯងច្រណែន!ឯងឆ្លុះកញ្ចក់មើលមុខខ្លួនឯងទៅថាឯងជាមនុស្សបែបណាហើយឥឡូវនេះបើធម្មតាមិនមែនឯងប្រើល្បិចដល់ថ្នាក់ធ្វើបែបនេះដាក់គូរដណ្ដឹងយើង"ជេឃី

"គូរដណ្ដឹងតែឈ្មោះតែចិត្តឯងផ្សេងពីនេះទោះយ៉ាងណាយើងមិនចេះលួចចាក់គេពីក្រោយខ្នង"ជុងហ្គុកនិងជេឃីកំពុងតែតម្លើងសម្លេងដាក់គ្នា

"ចុះឯងកំពុងតែចាក់យើងនេះជាទង្វើរអី?"ជេឃី

"បានហើយជេឃី"ថេហ្យុង

"អូនក៏ដូចគ្នាឃើញបងមិនមាត់ៗអូនកាន់តែពាក់ស្នែងអោយបង ឯងកំពុងតែធ្វើអោយទំនាក់ទំនងបងប្អូនយើងល្អក់កកហើយ!"ជេឃីនិយាយរួចក៏ទាញដៃថេហ្យុងបម្រុងនិងចេញទៅព្រោះនាយកំពុងតែខឹងថ្នាក់គ្របគ្រងអារម្មណ៍ខ្លួនឯងមិនបានខ្លាចថានិងឈានដល់ថ្នាក់ប្រើហឹង្សាដាក់គ្នាព្រោះជុងហ្គុកក៏ឆេវហើយគេក៏ខឹង

"ចង់នាំគេទៅណា!"ជុងហ្គុកទាញដៃថេហ្យុងពេលនេះរាងតូចកំពុងតែស្ថិតនៅចន្លោះកណ្ដាលរវាងជុងហ្គុកនិងជេឃី

"លែង ដឹប!"ដោយឃើញជុងហ្គុកទាញដៃថេហ្យុងជេឃីកាន់តែក្ដៅគេមិនមែនចិត្តព្រះទេទើបហក់មកដាល់ជុងហ្គុកមួយដៃទៀតធ្វើអោយនាយជាប្អូនឈាមមាត់បន្តិចជុងហ្គុកយកដៃជូតហើយក៏កើនកំហឹងឡើងទើបក្ដាប់ដៃហកបម្រុងមកដាល់ជេឃី

កុលាបមួយទង​⚘Where stories live. Discover now