ភាគទី7: ចង់យកអ្វីក៏ត្រូវតែយកអោយបានដើម្បីគាប់ចិត្តដែរ

1K 156 18
                                    


      ធម្មតាមនុស្សប្រហើនដូចជាថេហ្យុងដែលហ៊ានក្បត់បើកមកបុកគេវិញមុខជាមួយរឿងធំមិនខានទេព្រោះនាយនៅក្នុងឡានម្នាក់នេះគឺមិនមែនជាមនុស្សធម្មតាឡើយនាយស្ថិតនៅក្នុងក្រុមរបស់មនុស្សដែលមានអំណាចដែលបីបាច់ថែរក្សានាយបន្ទាប់ពីចេញពីផ្ទះលើកនោះជុងហ្គុកទទួលបានវាសនាថ្មីដោយមានអ្នកទំនុកបម្រុងនៅពីក្រោយ

   ឡានទំនើបរបស់នាយបានបើកសំដៅមកវិមានពណ៍ខ្មៅធំមួយដែលមានទ្រនំស្កឹមស្កៃនឹងមានរបងធំផងដែរបើកមួយយូដែរទម្រាំតែមកដល់ខ្លោងទ្វាធំវិមាននេះមានក្រុមបុរសអាវខ្មៅច្រើនដែលនៅត្រៀមត្រាតែម្ដងអ្នកមានតួនាទីយាមនឹងការពារខ្លះទៀតមានកិច្ចការផ្សេងដែលពួកគេត្រូវធ្វើ

ងឺត! ឈប់ឡានភ្លាមរាងក្រាសក៏ចុះពីលើឡានមកដោយមានកូនចៅបើកទ្វាអោយគ្រាន់តែឮសម្លេងឡានជាហេតុធ្វើអោយអ្នកនៅក្នុងវិមានបានដឹងថាវត្តមាននាយមកដល់ភ្លាមនោះមានក្មេងប្រុសរាងយូច្រឡឹងម្នាក់ដើរមករកនាយទាំងញញឹម

"សូមស្វាគមន៍ បងប្រុស"រាងតូចម្នាក់នោះរត់មកដោយរាងក្រាសត្រដាងដៃចាប់ទទួលដើម្បីអោបដោយក្ដីនឹករលឹក

"អ្ហឹម..នឹកណាស់នៀក"ជុងហ្គុកអោបរាងតូចម្នាក់នោះដោយក្ដីនឹករំលឹកហើយរាងតូចនេះក៏គ្មានអ្នកណាក្រៅពីផាកជីមីននោះទេ

"ហ្ហឹសៗ..នឹកបងដូចគ្នាលោកប៉ាថាបងនឹងមករស់នៅទីនេះ"ជីមីន

"មែនហើយ បងទិញផ្ទះរួចណាមួយគ្មានការងារច្រើននៅទីនោះទៀតទេ"កាលពីមុនជុងហ្គុករស់នៅឯសហរដ្ធអាមេរិក

ពិតណាស់បន្ទាប់ពីនាយចេញពីផ្ទះថ្ងៃនោះជុងហ្គុកដើរត្រាច់ចរគ្នាគោលដៅនោះទេជួនជាមានកម្លាំងគ្រប់គ្រាន់ក្នុងការរកការងារធ្វើដោយមហិច្ឆតាមិនចេះខ្លាចទេធ្វើអោយនាយទៅធ្វើការជាមួយក្រុមសង្គមងងឹតជួនជាចៃដន្យចំកូនចៅខ្សែរបណ្ដាញរបស់ប៉ាជីមីន ជីមីននេះផងដែរដែលបានបញ្ចុះបញ្ចូលប៉ារបស់គេអោយសាកល្បងយកជុងហ្គុកមកធ្វើការជាមួយសាកមើលព្រោះនាយមានចរឹកក្លាហានមិនធម្មតាទេទើបលោកម៉ាហ្វៀផាកយល់ព្រម ហើយយកជុងហ្គុកមកធ្វើការជាមួយជុងហ្គុកកាន់តែពូកែទៅៗដែលធ្វើអោយលោកផាកពេញចិត្តហើយណែនាំអោយមិត្តរបស់លោកផាកដែលនៅសហរដ្ធអាមេរិកបានស្គាល់ដោយនោះគឺជាត្រកូលឈ្មោះថាសាន់ត្រានឹងជាត្រកូលអ្នកជំនួញដ៍មានអំណាច

កុលាបមួយទង​⚘Kde žijí příběhy. Začni objevovat