ភាគទី12: ខ្ញុំយកគេទៅគ្របគ្រងបងមិនអាចមានសិទ្ធកាន់ជើងគេទេណា?

980 143 40
                                    

យុនហ្គីសុំច្បាប់បងប្រុសរបស់គេដើម្បីមកជួយសង្សារនាយនៅខេត្តមួយដែលជាប់ជាមួយនឹងក្រុងយុនហ្គីអត់បានប្រាប់បងប្រុសគេជ្រៅជ្រះទេរឿងគ្រួសារសង្សារគេបែបនោះប៉ុន្តែរឿងពិតគឺឪពុករបស់សង្សារគេដែលមាននាងមានឈ្មោះសុងហេគឺត្រូវបានចាប់ខ្លួនដោយក្រុម
ម៉ាហ្វៀនឹងត្រូវបានគេឃុំនៅការសីុណូ

"បងត្រូវតែជួយអូនណាអូនមិនចង់អោយលោកប៉ានៅទីនោះទេគាត់ចាស់ហើយប្រហែលជាត្រូវគេធ្វើបាបផងមិនដឹង"សុងហេនាងព្យាយាមនិយាយជាមួយយុនហ្គីអោយចូលទៅដោះស្រាយអោយប៉ារបស់នាងចំណែកនាងបានទទួលលុយពីយុនហ្គីហើយ

"ប៉ុន្តែអូនមិនបានប្រាប់ថាពួកគេជាក្រុមម៉ាហ្វៀទេម្លោះហើយបងអត់បានត្រៀមគ្នីគ្នាឬកូនចៅដើម្បីមកតើចូលតែឯងបានយ៉ាងមិច?"យុនហ្គី

"បើមិនជួយអូន បងចង់អោយអូនចូលទៅយកលុយនេះទៅរំលោះលោកប៉ាតែឯងពិតទេ?"សុងហេ

"មិនមែនអញ្ចឹងឡើយតែចាំស្អែកទៅបងហៅកូនចៅមកសិនទើបពួកវាមិនក្រលាស់សម្ដីនៅពេលក្រោយ"យុនហ្គី

"បើស្អែកគេបញ្ជូលប៉ាអូនទៅគុកក្រោមដីណាមិនដឹងកាន់តែពិបាក បើលុយ10លាននេះគេមិនយកទៀតចប់មិនខានទេ ហ្ហឹកៗ....បើបងកំសាកមិនទៅអូនទៅតែម្នាក់ឯងក៏បាន"និយាយដល់ត្រឹមនេះនាងក៏យំរួចបម្រុងនឹងដើរចេញពីហាងស្រានៅក្បែរនេះទៅដើម្បីដើរចូលកាសីុណូរ

"សុងហេ កុំទាន់ខឹងអីណាបងមិនមែនកំសាកឡើយ"យុនហ្គី

"លែងអូន ហ្ហឹកៗ...."នាងនៅចចេសដើរទៅទើបយុនហ្គីអស់ជម្រើសមានតែប្រញាប់ទៅតាមនាងគេមិនអោយសង្សារសំណព្វចិត្តគេត្រូវទៅប្រឈមមុខនឹងគ្រោះថ្នាក់តែម្នាក់ឯងទេមួយវិញទៀតនាងជាមនុស្សស្រីផងដៃសុងហេកាន់ប្រអប់មួយដែលមានលុយនោះចូលក្នុងសភាពស្ងប់ស្ងាត់នឹងគួរអោយព្រឺព្រោះជាបណ្ដុំអ្នកលេងសំខាន់កាសីុណូនៅជាយក្រុងនឹងដែនចូលខេត្ត4.5កន្លែងនៅម្ដុំៗនេះសុទ្ធតែជាក្រុមអ្នកលេងសាហាវដៃឆៅណាស់

យុនហ្គីកាន់ដៃសង្សារគេម្ខាងឯម្ខាងទៀតកាន់ប្រអប់លុយនោះដើរចូលទៅទាំងមិនខ្លាចនាយមិនចូលគឺមិនមែនខ្លាចគេទេគ្រាន់តែមានគ្នាតិចខ្លាចពួកនោះ
ក្រលាស់សម្ដីមិនព្រមដោះលែងប៉ាសុងហេ

កុលាបមួយទង​⚘Where stories live. Discover now