ភាគទី13: ចរឹកអភិជនទាំងម្ចាស់ទាំងឆ្មា

1K 189 44
                                    


ព្រឹកថ្ងៃថ្មីក៏ចូលមកដល់ព្រឹកនេះសង្ស័យជាថ្ងៃជោគថ្ងៃជ័យហើយដែលថេហ្យុងគេចេះងើបពីព្រលឹមព្រោះយប់មិញរាងតូចអត់បានទៅដើរលេងចូលក្លឹបនៅឯណាទៀតនោះទេព្រោះយប់មិញប៉ារបស់គេទៅលេងអុកដូចច្ចេះបើសិនហ៊ានដាច់យប់មុខជាត្រូវគាត់ជេដូចមុនទៀតមិនខានណាមួយពូគេមិននៅផង ថេហ្យុងចុះជណ្ដើរមកទាំងស្លៀកពាក់បែបនៅផ្ទះតែខ្លួនគេបាញ់ទឹកអប់ឆ្ងុយទោះនៅផ្ទះក៏មិនភ្លេចរឿងmake upដែរ

"សង្ស័យថ្ងៃនេះព្រះអាទិត្យរះនៅទិសខាងលិចហើយទើបកូនមហាសេដ្ធីចេះក្រោកពីព្រលឹម"សុកជីនដែលកំពុងតែអង្គុយញាុំទឹកដោះគោលពោលឡើងដៀមដាមថេហ្យុងដោយណាមជុនក៏នៅអង្គុយទីនោះ

"ធម្មតាទេមានប៉ាជាអ្នកមានចង់ធ្វើអីក៏បាន យ៉ាងណាក៏មិនគួរអោយអាណិតដល់អ្នកដែលមកស្នាក់អាស្រ័យទំុលើគេដូចបញ្ញើក្អែក"ថេហ្យុង

"មានប្ដីជាអ្នកមានសង្ហារលូយបែបនេះមានអីគួរអោយអាណិតទៅ មនុស្សខ្លះណាចេះតែហាមាត់និយាយចង់ឈ្នះគេដោយមិនឆ្លងកាត់ខួរក្បាលនឹងមិនមើលខ្លួនឯងទេ  ក្បាលកញ្ចាស់ហើយនៅbrandអំនួតលុយឪពុកនេះគិតថាខ្លួនអស្ចារ្យឬ"សុកជីន

"នែ!ខ្ញុំមិនបានតាំងចិត្តរករឿងអ្នកទេណា ព្រឹកព្រលឹមមកភ្លាមដៀមដាមខ្ញុំភ្លាមនាំរឿងនាំចង្រៃទាំងព្រឹក"ថេហ្យុង

"យើងនិយាយចោលទេឯងឡើងឈាមម្លេះ?មានខ្លួនមែនទេ?"សុកជីន

"ត្រូវហើយខ្ញុំមានខ្លួនមិនមែនមានតែក្បាលអត់ខ្លួនដូចអ្នកឯណា"ថេហ្យុង

"អ្ហាយ!! ឯងចង់ថាយើងជាអាបមែនទេ?ចុះឯងនោះមានតែខ្លួនអត់ក្បាលគ្មានការគិត"សុកជីន

"ខ្ញុំមិនមែនខ្មោចកំបុតក្បាលទេ ចង់យ៉ាងមិច!"ថេហ្យុង

"យើងចង់មានរឿង"សុកជីន

"បានតើ..អ្ហាយ!! "ពួកគេទាំងពីចាប់ផ្ដើមទាញរបស់របរជះគ្នានឹងហើយក៏ប្រតាយប្រតប់រកវាយគ្នាទៀតដោយណាមជុនអង្គុយមើលខ្ជិលឃាត់ព្រោះណាស់ដៃតែទាំងពីនឹងជួបគ្នាពេលណាពីនាក់ម៉ែកូនចុងនេះរកតែរឿងឈ្លោះគ្នាវៃគ្នារាល់លើក ណាមួយគាត់កំពុងតែមានបញ្ហារពិបាកចិត្តផងចង់ឈ្លោះអីឈ្លោះទៅ

កុលាបមួយទង​⚘Where stories live. Discover now