Episode 39:

360 41 4
                                    

គ្រូពេទ្យម្នាក់ក៏ចាកចេញទៅ ។ ហើយស្រពពេលនោះដែរ គ្រូពេទ្យម្នាក់ទៀតក៏ចេញមកល្មម ។
« គ្រូពេទ្យ! កូនខ្ញុំយ៉ាងម៉េចហើយ? »
« គាត់ផុតពីគ្រោះថ្នាក់ហើយប៉ុន្តែលើរាងកាយត្រូវរបួសខ្លាំង ចំណែកមុខក៏មានរបួសតិចតួចតែអ្វីដែលខ្ញុំចូលចិត្តរួមសោកស្តាយនោះគឺ កែវភ្នែកទាំងពីររបស់គាត់ត្រូវប៉ះទង្គិចនឹងកញ្ចក់បណ្ដាលឱ្យកែវភ្នែករបស់គាត់ត្រូវមើលមិនឃើញនោះទេ » 
« ថា...ថាម៉េច? ហ្ហឹកៗ កូនរបស់ខ្ញុំត្រូវពិការភ្នែកមែនទេគ្រូពេទ្យ? ហ្ហឹកៗ »
« គ្រូពេទ្យសូមជួយកូនខ្ញុំផង អស់ប៉ុន្មានក៏ខ្ញុំមិនខ្វល់ដែរ »
« ពួកយើងពិតជាសោកស្តាយដែលមិនអាចជួយព្យាបាលបាន លុះត្រាតែមានកែវភ្នែកមកប្ដូរទើបអាចមានសង្ឃឹម ព្រោះតែកញ្ចក់ដែលខ្ទាតចូលភ្នែករបស់គាត់វាច្រើនពេក... » លោកគ្រូពេទ្យនិយាយទាំងសោកសៅព្រោះគាត់ពិតជាមិនអាចជួយធ្វើឱ្យព្យាបាលឱ្យគេមើលឃើញវិញបានទេ ។ គាត់គ្រាន់តែជួយលាងសម្អាតយកកម្ទេចកញ្ចក់នោះចេញនិងលាងរបួសផ្សេងៗទៀតប៉ុណ្ណោះ ។
« ចំពោះកែវភ្នែកពួកយើងនឹងធ្វើការស្នើទៅខាងសប្បុរសធម៌ទាំងឡាយក្រែងមាននរណាចង់បរិច្ចាគ ខ្ញុំពិតជាមិនអាចធ្វើអ្វីបានច្រើនពីនេះពិតមែន »
« ហ្ហឹកៗ បងកូនយើង... » អ្នកស្រីផាកយំសឹងតែសោះអស់ពីខ្លួនទៅហើយកូនប្រុសតែម្នាក់របស់គាត់ហេតុអ្វីត្រូវមកជួបរឿងបែបនេះ ។
« អ្នកមីងសម្រួលអារម្មណ៍សិនទៅ ជីមីននឹងមិនអីទេ ប្រាកដជាមានអ្នកដែលចង់បរិច្ចាគមិនខាន » កាងអ៊ូ ព្យាយាមលួងលោមអ្នកស្រីផាកព្រោះគាត់យំចង់ដង្ហក់ទៅហើយ ។
« ចុះអ្នកប្រុសតូចវិញពេទ្យ? » វីន
« គាត់ក៏ផុតគ្រោះថ្នាក់ដូចគ្នាតែគាត់ប៉ះទង្គិចផ្នែកក្បាល មិនធ្ងន់ធ្ងរពេកទេ »
« តើគេអាចនឹងបាត់បង់ការចងចាំដែរទេគ្រូពេទ្យ? » ជុងហ្គុក
« ចំពោះរឿងនេះពួកយើងពិបាកសន្និដ្ឋានណាស់ រង់ចាំឱ្យអ្នកជំងឺដឹងខ្លួនយើងនឹងពិនិត្យមើលគាត់ម្ដងទៀត »
« ពួកយើងអាចចូលទៅមើលគេបានឬនៅគ្រូពេទ្យ? »
« បាទ រង់ចាំឱ្យខ្ញុំបញ្ចូនពួកគាត់ទៅបន្ទប់សម្រាកសិន »
« អរគុណលោកគ្រូពេទ្យ »
« ជាតួនាទីរបស់ខ្ញុំស្រាប់ហើយបាទ សូមលាសិនហើយ » គ្រូពេទ្យបានរៀបចំផ្លាស់ពួកគេទៅដាក់បន្ទប់សម្រាកដោយពីដំបូងវីនចង់ឱ្យពួកគេគេងបន្ទប់ជាមួយគ្នាទាំងបីអ្នកតែម្ដង តែលោកផាកប្រកែកញាប់មាត់មិនព្រមឱ្យយ៉ុនហ្គី បានសម្រាករួមបន្ទប់ជាមួយប្រពន្ធកូននោះទេ ។
« ហេតុអ្វីលោកផាក? ពួកគាត់ជាគ្រួសារតែមួយហេតុអ្វីមិនអាចគ្រាន់តែសម្រាកបន្ទប់ជាមួយគ្នាសោះ? »
« វានាំស៊យនោះអី! ឯងមិនឃើញទេ? ជីមីនតែងតែជួបគ្រោះថ្នាក់ដោយសារតែវាគ្រប់ពេល » លោកផាកស្រដីទាំងកំហឹងព្រោះនៅពេលនេះគាត់ខឹងស្អប់យ៉ុនហ្គីខ្លាំងណាស់ ។
« ចុះលោកគិតថាគាត់ចង់ឱ្យប្រពន្ធគាត់មានគ្រោះថ្នាក់មែនទេ? » ទំហំក្ដីស្រឡាញ់ដែលយ៉ុនហ្គីមានចំពោះជីមីនវាធំធេងខ្លាំងកម្រិតណាគេនេះដឹងច្បាស់ណាស់ ។ យ៉ុនហ្គី ព្យាយាមធ្វើគ្រប់យ៉ាងដើម្បីសេចក្ដីសុខរបស់ប្រពន្ធកូន គេព្យាយាមប្រឆាំងនឹងអ្នកស្រីរ៉ាស៊ីទាំងដឹងថាគាត់ក៏មានគុណមកលើខ្លួនដែរ ទោះមិនដែលមើលថែគេប៉ុន្តែគាត់ជាមនុស្សម្នាក់ដែលឱ្យយ៉ុនហ្គីហៅថាម៉ាក់តាំងពីកុមារភាពមក រហូតដល់ពេលនេះ ។
« យើងមិនខ្វល់! សំខាន់ជីមីនជាកូនប្រុសរបស់យើង! » និយាយចប់គាត់ក៏ចូលទៅខាងក្នុងដែលជាបន្ទប់សម្រាករបស់ជីមីននិងជីយ៉ុន ។
« ហឹម! » វីន ដកដង្ហើមធំគ្រវីក្បាលហួសចិត្តនឹងលោកផាកជាខ្លាំង ដល់ដំណាក់កាលនេះទៅហើយនៅគិតរឿងបែបនេះទៀត?
« តោះ ទៅមើលចៅហ្វាយវិញ » ហ្សេនទះស្មាវីនតិចៗ ហើយក៏នាំគ្នាចូលទៅបន្ទប់សម្រាករបស់យ៉ុនហ្គី ។ កាយមាំក្រាស់គេងសម្រាកលើគ្រែពេទ្យ ដៃខាងស្ដាំរបស់គេរុំបង់ជិតព្រោះតែដៃរបស់គេមានរបួសធ្ងន់រហូតដល់ស្រាំឆ្អឹង ។
« តើយើងត្រូវធ្វើយ៉ាងម៉េចបន្ត? »
« ចាំចៅហ្វាយដឹងខ្លួនតែម្ដង... » ហ្សេននិយាយមិនទាន់ចប់ផង សំឡេងក្រហឹមរបស់អ្នកដែលគេងលង់លក់នោះបន្លឺឡើង ។
« ហឹម??? » យ៉ុនហ្គី បើកភ្នែកសន្សឹមៗ ព្រោះតែចាំងនឹងពន្លឺព្រះអាទិត្យ ។
« ចៅហ្វាយដឹងខ្លួនហើយ? »
« វីន ហ្សេន អូយ៎? » ដោយសារតែកម្រើកខ្លាំងពេកទើបធ្វើឱ្យដៃរបស់គេឈឺ ។
« ចៅហ្វាយកុំទាន់កម្រើកខ្លាំងពេកអី »
« ទឹក! ស្រែកទឹក! »
« នេះចៅហ្វាយ! » វីន
« ហឹម! ចុះ ជីមីននិងជីយ៉ុន? » បន្ទាប់ពីផឹកទឹករួច យ៉ុនហ្គីសួរទៅកូនចៅដោយសំឡេងខ្សាវៗព្រោះក្នុងខ្លួនរបស់គេគ្មានកម្លាំងកំហែងសូម្បីបន្តិច ។
« គឺចៅហ្វាយតូចនិងអ្នកប្រុសតូចនៅបន្ទប់មួយទៀត ចៅហ្វាយចង់ពិសារអ្វីទេបាទ? »
« យើងចង់ទៅមើលជីមីន! » គេមិនតបនឹងសំណួររបស់វីនតែបែរជានិយាយថាចង់ទៅមើលជីមីនទៅវិញ ។
« ចៅហ្វាយ... »
« យើងមិននិយាយពីរដងទេវីន! » ម្ដងនេះ យ៉ុនហ្គី និយាយទាំងមុខមាំ បញ្ជាក់ថាគេមិនបានលេងសើចទេ ។
« បាទ ចៅហ្វាយ! » វីន និងហ្សេនមិនដឹងជាហាមឃាត់យ៉ាងម៉េចទើបយល់ព្រមជូនគេទៅដោយយករទេះរុញអ្នកជំងឺដែលមាននៅក្នុងបន្ទប់នេះស្រាប់ ។

កម្មសិទ្ធិ មីន យ៉ុនហ្គី (Complete✅)Where stories live. Discover now