Episode 40

318 31 2
                                    

ក្រោយស្លៀកពាក់ហើយ យ៉ុនហ្គី ក៏ចាកចេញទៅតែម្ដងទោះគ្រូពេទ្យហាមឃាត់ក៏គេមិនខ្វល់ដែរ សំខាន់ថ្ងៃនេះគេត្រូវតែត្រឡប់ទៅភូមិគ្រឹះមីនវិញឱ្យបានលឿនជាទីបំផុត ។ បន្ទាប់ពីគេចេញទៅផុតកូនចៅរបស់គេក៏មកយាមកាមនៅមុខបន្ទប់របស់ជីមីនធ្វើឱ្យលោកផាកខឹងនឹងនាយយ៉ាងខ្លាំង ។
« វាធ្វើនេះដូចជាមើលងាយយើងពេកហើយ! »
« តើមានរឿងអ្វីលោកពូ? » កាងអ៊ូដែលទើបតែមកដល់នោះសួរឡើងទាំងចម្ងល់ ។
« គឺមីន យ៉ុនហ្គីនឹងហើយ វាហ៊ានយកកូនចៅរបស់វាមកយាមកាមជីមីនខ្លាចយើងយកជីមីនចេញពីទីនេះ »
« បើគេហ៊ានធ្វើបែបនឹង យើងទាល់តែមានល្បិចជាមួយគេវិញលោកពូ! » កាងអ៊ូនិយាយ ។
« តើត្រូវធ្វើយ៉ាងណាកាងអ៊ូ? »
« ខ្ញុំថាពួកយើងកុំបំបែកពួកគេអី យ៉ាងពួកគេក៏ជាប្ដីប្រពន្ធ គ្រួសារតូចរបស់ពួកគេនឹងមានក្ដីសុខបើរួមរស់នៅជាមួយប្តីប្រពន្ធកូនរបស់ពួកគេ» អ្នកស្រីផាកមានប្រសាសន៍ដោយលើកហេតុផលមក គាត់ប្រើពាក្យគ្រួសារមកដើម្បីឱ្យប្ដីរបស់គាត់ចិត្តត្រជាក់ខ្លះ ។ គាត់មិនធ្លាប់បែកបាក់គ្រួសារទេប៉ុន្តែគាត់ដឹងថាវាឈឺចាប់ខ្លាំងប៉ុណ្ណានៅពេលដែលត្រូវបែកបាក់ពីគ្រួសារនោះ ។
« អូនមិនបាច់ខ្វល់ពីរឿងនេះទេនៅឱ្យស្ងៀមនិងហាមយករឿងគ្រប់យ៉ាងទៅប្រាប់វាឱ្យសោះបើអូនហ៊ានល្មើសដឹងគ្នាជាមួយបងមិនខានទេ! » លោកផាកគំរាមប្រពន្ធរបស់គាត់ទាំងទឹកមុខខឹងសម្បា ។
« លោកពូធ្វើយ៉ាងណាឱ្យតែអាចនាំជីមីនចេញពីបន្ទប់នោះបានមកក្រៅពីនេះខ្ញុំអ្នករៀបចំ! » កាងអ៊ូ បញ្ជាក់ទៅលោកផាក ។ លោកផាកងក់ក្បាលនិងរិះគិតពីល្បិចធ្វើយ៉ាងណាអាចនាំរាងតូចចេញមកបាន មួយសន្ទុះក្រោយគាត់ក៏នឹកឃើញហើយក៏ប្រញាប់ប្រញាល់ទៅធ្វើភ្លាម នៅសល់តែអ្នកស្រីផាកនិងកាងអ៊ូដែលកំពុងតែចុចទូរស័ព្ទ ។
« កាងអ៊ូ ក្មួយ! »
« បាទ? អ្នកមីងមានការអ្វីឬ? »
« តើមិនមានវិធីផ្សេងទេឬសម្រាប់ការពារសុវត្ថិភាពជីមីននោះ? » គាត់សួរទាំងទឹកមុខមានកង្វល់ ព្រោះតែមិនចង់បំបែកបំបាក់ពួកគេវាប្រាកដជាមានបាបធ្ងន់ណាស់ ។
« ខ្ញុំគិតថាគ្មានទេអ្នកមីង បើមិនធ្វើបែបនេះជីមីននឹងមានគ្រោះថ្នាក់ដល់ជីវិតមិនខានទេ លើកនេះគេពិការភ្នែកទៅហើយចុះទម្រាំទៅមុខទៀតនោះ? ខ្ញុំដឹងថាអ្នកមីងបារម្ភពីផ្លូវចិត្តរបស់ជីមីនតែខ្ញុំមានវិធីហើយថាធ្វើយ៉ាងណាកុំឱ្យប្អូនឈឺចាប់នោះ » កាងអ៊ូ និយាយដោយលើកហេតុផលតិចតួចមកដើម្បីឱ្យអ្នកស្រីផាកយល់ ។
« តែមីងថា... »
« អ្នកមីង! ធ្វើចិត្តឱ្យសប្បាយទៅ វាមិនអីទេ! »
« ហឹម! » គាត់ងក់ក្បាលទាំងនៅមានកង្វល់ក្នុងចិត្តដដែល ។ ព្រោះក្នុងចិត្តនៅតែកង្វល់ខ្លាចថាកូនត្រូវពិបាកចិត្តព្រោះគាត់ដឹងថាជីមីនស្រឡាញ់ប្ដីនិងកូនរបស់គេខ្លាំងណាស់ តើនរណាទ្រាំរស់នៅបែកគ្រួសារបាននោះ?

កម្មសិទ្ធិ មីន យ៉ុនហ្គី (Complete✅)Where stories live. Discover now