Episode 41

288 41 2
                                    

ស្អែកឡើង យ៉ុនហ្គី ក៏ចាកចេញពីមន្ទីរពេទ្យព្រោះគេមិនចង់នៅទីនេះយូរនោះទេដៃរបស់នៅឈឺខ្លាំងតែគេមិនចូលចិត្តការសម្រាកនៅមន្ទីរពេទ្យទេ គេសុខចិត្តមកពិនិត្យមួយសប្តាហ៍ម្ដង ។
ចេញពីមន្ទីរពេទ្យភ្លាមគេក៏ប្រញាប់ទៅធ្វើការភ្លាមព្រោះប៉ុន្មានថ្ងៃមកនេះការងារនៅលើជុងហ្គុកទាំងអស់ដោយមានហ្សេនជាជំនួយការដូច្នេះគេមិនអាចសម្រាកយូរពេកនោះទេ ព្រោះជុងហ្គុកក៏ត្រូវមើលថែថេហ្យុងដែលមិនប៉ុន្មានថ្ងៃទៀតនឹងត្រូវសម្រាល ។
« ចៅហ្វាយដល់ម៉ោងសម្រាកអាហារថ្ងៃត្រង់ហើយ! » ហ្សេនតឿនទៅអ្នកដែលកំពុងអង្គុយស៊ីញ៉េឯកសារដោយមិនគិតខ្វល់ពីក្រពះនោះ ។
« រៀបចំមក! »
« បាទ! » ហ្សេនប្រញាប់ទៅរៀបចំអាហារថ្ងៃត្រង់ឱ្យយ៉ុនហ្គីភ្លាមព្រោះមិនងាយដែលនាយយល់ព្រមលឿនយ៉ាងនេះនោះទេ ។ យ៉ុនហ្គីតែងខ្វល់ពីការងារច្រើនជាងខ្លួនឯងជានិច្ចគេមិនខ្វល់ថាគេនឹងត្រូវកើតអីនោះទេ ការងាររបស់គេត្រូវតែសម្រេចជានិច្ច ។
« សូមអញ្ជើញចៅហ្វាយ! » មិនដល់១០នាទីផង ហ្សេនក៏ត្រឡប់មកវិញជាមួយនឹងអាហារដែលរៀបចំដាក់ចានរួចជាស្រេច ។
« ឯងទៅសម្រាកវិញចុះ! »
« បាទ! » ហ្សេនចេញទៅវិញ យ៉ុនហ្គី ក៏ក្រោកមកញ៉ំាអាហារដែលហ្សេនយកមកឱ្យមុននេះទាំងចិត្តមិនចង់ប៉ុន្តែត្រូវតែញ៉ំាគ្រប់យ៉ាងដើម្បីតែកូន ។ អ្នកស្រីផាកលែងទាក់ទងមកគេប្រាប់ពីដំណឹងរបស់ជីមីនហើយ ត្បិតថាអ្នកស្រីផាកប្រាប់ថាយកជីមីនទៅព្យាបាលនៅក្រៅប្រទេសប៉ុន្តែមិនបានបញ្ជាក់ទេថាប្រទេសណា ។ ដូច្នេះគេអាចសន្និដ្ឋានបានថាគេគ្មានឱកាសបានជួបរាងតូចម្ដងទៀតនោះទេ ។

ក្រោយញ៉ំាអាហាររួចគេបានឱ្យហ្សេនទៅទទួលជីយ៉ុនចេញពីរៀននិងនាំគេមកទីនេះផងដែរ ចំណែកវីនគេមិននៅទេ គេចេញទៅខេត្តបាត់ហើយ ។ ជីយ៉ុន គឺជាក្មេងដ៏ស្ដាប់បង្គាប់គេមិនរំអុកចង់ជួបជីមីនទេព្រោះគេគិតថាពេលម្ដាយជាគាត់នឹងត្រឡប់មកវិញ ។
« ដេតឌី ជំរាបសួរកូនចេញពីរៀនហើយបាទ! » អាល្អិតរត់ចូលមករកឪពុកទាំងស្នាមញញឹម ហើយស្នាមញញឹមមួយនេះហើយដែលជាកម្លាំងចិត្តជំរុញឱ្យអ្នកជាឪពុកព្យាយាមរស់នៅឱ្យបានល្អទោះបីឈឺចាប់យ៉ាងណាក៏ដោយ ។
« សឺតៗ! នឹកដល់ហើយកូនសម្លាញ់! » យ៉ុនហ្គី ចាប់លើកកូនមកដាក់លើភ្លៅហើយថើបថ្ពាល់ប៉ោងៗរបស់កូនខ្សឺតៗ ។
« កូនក៏នឹកដេតឌីដែរ សឺតៗ! » ជីយ៉ុន លើកដៃតូចៗរបស់ខ្លួនក្រសោបមុខឪពុកហើយថើបខ្សឺតៗវិញ ដើម្បីបញ្ជាក់ថាគេក៏នឹកនាយជាឪពុកដែរ ។
« ញ៉ំាអាហារថ្ងៃត្រង់ឬនៅ? »
« កូនញ៉ំាបាយដែលម៉ែដោះវេចខ្ចប់ឱ្យកូនយកទៅសាលារួចហើយបាទ ម៉ែដោះពូកែធ្វើម្ហូបណាស់កូនញ៉ំាឡើងអស់អាលីង ហិហិ » ជីយ៉ុន មិនត្រឹមតែនិយាយទេថែមទាំងដកប្រអប់បាយចេញមកបង្ហាញឪពុកទៀតផង ។ យ៉ុនហ្គី សើចរហឹសព្រោះតែកូនរបស់ខ្លួនដូចនឹងជីមីនពេក ចូលចិត្តញ៉ំាខ្លាំងណាស់ ។
« ញ៉ំាឱ្យច្រើនៗឆាប់ធំ ប៉ារកប្រពន្ធឱ្យ
« អត់ទេ ចង់បានប្ដី ចង់មានអ្នកថ្នាក់ថ្នម »
« យីអាកូននេះ! » យ៉ុនហ្គី សម្លក់កូនព្រោះហួសចិត្តពេក និយាយឡើងសុទ្ធតែចង់បានប្ដី ចង់មានអ្នកថ្នាក់ថ្នមទៀត ខ្លួននៅប៉ុនមេដៃសោះ ។
« ហិហិ »

កម្មសិទ្ធិ មីន យ៉ុនហ្គី (Complete✅)Where stories live. Discover now