Episode 42

584 52 2
                                    

     យ៉ុនហ្គី គ្មានអ្វីនិយាយក្រៅពីស្ងាត់សំឡឹងមើលទៅខ្នងតូចរបស់កូនប្រុសដែលគេងបែរខ្នងដាក់ខ្លួននោះ ។ តើឱ្យគេនិយាយយ៉ាងម៉េចទៅ? បើសូម្បីតែគេផ្ទាល់ក៏មិនទាន់បានជួបជីមីនផងនោះ ។
« ញ៉ំាអីសិនទៅណា... »
« កូនចង់នៅម្នាក់ឯង មិនចង់ឃើញមុខដេតឌីនោះទេ! » ជីយ៉ុន និយាយទាំងទឹកមុខស្រពោន ភ្នែករបស់គេក្រហមព្រោះទើបតែយំរួចគេខឹងយ៉ុនហ្គី ខឹងគ្រប់គ្នាដែលយកជីមីនចេញពីគេទៅ ។
« ... » ឃើញកូនបែបនេះយ៉ុនហ្គីមិនមាត់ហើយក៏ចាកចេញទៅក្រៅដោយជំនួសឱ្យវីនចូលទៅខាងក្នុងវិញ ។

យ៉ុនហ្គី ត្រឡប់ទៅក្រុមហ៊ុនវិញព្រោះមិនដឹងធ្វើបែបណាដើម្បីឱ្យកូនយល់និងឈប់ខឹងខ្លួន ។ តើឱ្យនាយធ្វើបែបណាទៅ? ទៅយកជីមីនមកយ៉ាងម៉េចបាន? ពេលនេះទោះគេដឹងថាជីមីននៅឯណាក៏មិនអាចយកគេមកបានដែរ ព្រោះគេមិនមានការចងចាំទេ ។

កាលពីមួយខែមុនគេបានជួបលោកផាក គាត់បានមកកូរ៉េក្នុងបំណងចង់យកជីយ៉ុនទៅរស់នៅជាមួយនឹងជីមីន ព្រោះសំអាងថាមិនចង់ឱ្យចៅមានគ្រោះថ្នាក់នោះទេ ។
« លោកផាកមានការសំខាន់ជាមួយខ្ញុំមែនដែរទេ? » យ៉ុនហ្គី ផ្លាស់ប្ដូរការហៅរបស់គេ ។
« យើងមកយកជីយ៉ុន! »
« មិនបានទេ! គេជាកូនរបស់ខ្ញុំ ខ្ញុំមិនអាចឱ្យគេចាកចេញពីខ្ញុំម្នាក់ទៀតទេ! » ជីមីន ចាកចេញទៅគេស្ទើតែស្លាប់ទាំងរស់ទៅហើយ បើយកជីយ៉ុនចេញទៅម្នាក់ទៀតសម្លាប់គេតែម្ដងទៅ ។
« គេក៏ជាកូនរបស់ជីមីនដែរ យើងមានសិទ្ធិព្រោះជីមីនជាម្ដាយ! អ្វីដែលសំខាន់ជីវិតចៅប្រុសយើងស្ថិតនៅក្នុងគ្រោះថ្នាក់គ្រប់ពេលទាំងអស់ ឯងគ្មានសមត្ថភាពការពារពួកគេសូម្បីតែបន្តិច! » គាត់ខឹងណាស់ ខឹងនាយដែលបណ្ដោយឱ្យកូនរបស់គាត់ជួបគ្រោះថ្នាក់ម្ដងហើយម្ដងទៀត ចិត្តជាឪពុក នរណាទ្រាំមើលកូនជួបគ្រោះថ្នាក់គ្រប់ពេលនោះ?
« ខ្ញុំព្រមប្រគល់កែវភ្នែករបស់ខ្ញុំឱ្យទៅជីមីន... » យ៉ុនហ្គី និយាយមិនទាន់ចប់ផងលោកផាកកាត់ ។
« មិនថាឯងប្រគល់អ្វីមកឱ្យយើងនោះទេ ទ្រព្យសម្បត្តិគ្រប់យ៉ាងទោះឯងចង់ប្រគល់ទាំងជីវិតរបស់ឯងឱ្យ ជីមីន ទៀតក៏យើងគ្មានថ្ងៃព្រមឱ្យឯងឃើញមុខគេនិងកូនម្ដងទៀតដែរ។ តទៅនេះពួកគេនឹងក្លាយជាមនុស្សថ្មី មនុស្សថ្មីដែលសូម្បីតែឈ្មោះរូបរាង ឬស្រមោលរបស់ឯងក៏គ្មានក្នុងការចងចាំរបស់ពួកគេដែរ មីន យ៉ុនហ្គី!!! »
« វាមិនអីទេបើនោះជាក្ដីសុខរបស់ ជីមីននិងកូនប្រុសរបស់ខ្ញុំ! សូមឱ្យពួកគេរីករាយជាមួយជីវិតថ្មីការចងចាំថ្មីរបស់ពួកគេផង ការឈឺចាប់គ្រប់យ៉ាងទុកឱ្យខ្ញុំជាអ្នករ៉ាប់រងតែម្នាក់ឯងបានហើយ! » ចុងក្រោយគេនៅតែយល់ព្រមដដែល! យល់ព្រមឱ្យពួកគេទៅ យល់ព្រមឱ្យពួកគេទៅរស់នៅកន្លែងដែលមសនសុវត្ថិភាព ។ ព្រោះគេអសមត្ថភាពមិនអាចមើលថែរក្សាពួកគេឱ្យរស់នៅមានសុវត្ថិភាពបាន ដូច្នេះហើយមានតែដោះលែងពួកគេទៅ បើមាននិស្ស័យពួកគេនឹងបានជួបគ្នាម្ដងទៀត ។
« ល្អ!យើងទុកពេលឱ្យឯងនៅជាមួយគេមួយខែទៀត » និយាយចប់លោកផាកក៏ចាកចេញទៅបាត់ទុកឱ្យយ៉ុនហ្គីនៅអង្គុយត្រម៉ង់ត្រមោចម្នាក់ឯង ។
« ហឹម... » គេដកដង្ហើមធំទាំងពិបាកចិត្ត ។ ប៉ុន្តែគេប្រហែលជាធ្វើត្រូវហើយព្រោះគេរស់នៅគ្មានន័យស្រាប់ទៅហើយ សព្វថ្ងៃគេអំណាច មានទ្រព្យសម្បត្តិ តែគេបែរជាមិនអាចមើលថែប្រពន្ធកូនបាន គេរស់នៅក្នុងភាពភ័យខ្លាច ។ ប្រសិនបើអ្នកស្រីរ៉ាស៊ីមិនបញ្ឈប់ទេនោះគេក៏មិនអាចរស់នៅដោយមានក្ដីសុខដែរ ។ ហើយបើចង់កម្ចាត់គាត់វិញនោះ វាមិនមែនជារឿងងាយស្រួលនោះទេ គាត់មិនមែនមនុស្សធម្មតាឯណាគាត់មានខ្នងបង្អែកធំៗច្រើនណាស់ ។
« ហ្សេន! »
« បាទ ចៅហ្វាយ! » ហ្សេនចូលមកយ៉ាងលឿន តាមការហៅរបស់ចៅហ្វាយ ។
« ទាក់ទងទៅសុងហូ ថាយើងនឹងត្រឡប់ទៅវិញនៅខែក្រោយនេះឱ្យពួកគេរៀបចំផង! »
« បាទ! » ហ្សេន ទៅធ្វើតាមភ្លាមៗ ។
« រង់ចាំបងឮទេ? » យ៉ុនហ្គី និយាយតិចៗហើយលើកដៃអង្អែលរូបថតគេទាំងបីនាក់ ។
« ខ្ញុំទាក់ទងទៅគេរួចហើយចៅហ្វាយ! គ្រប់គ្នារង់ចាំស្វាគមន៍ចៅហ្វាយជានិច្ច »
« ល្អ! » គេបានសម្រេចចិត្តត្រឡប់ចូលសង្គមងងឹតវិញ គេដឹងថាឪពុករបស់គេស្អប់ការរកស៊ីក្នុងសង្គមងងឹតហើយគាត់បាត់បង់ជីវិតព្រោះតែចាប់អ្នករកស៊ីសង្គមងងឹតនេះឯង ។ ប៉ុន្តែគេបានសម្រេចចិត្តចូលទៅវិញគ្រប់យ៉ាងគឺដើម្បីអំណាច សព្វថ្ងៃគេមានអំណាចតែជាអំណាចធម្មតា គេមិនអាចសម្លាប់មនុស្សឬឱ្យកូនចៅទៅធ្វើអីតាមអំពើចិត្តពេកនោះទេ ។ តែនៅពេលគេត្រឡប់ចូលទៅកាន់តំណែងនោះវិញគេគឺជាមេម៉ាហ្វៀនិងជាអ្នកគ្រប់គ្រងពួកបងធំបងតូចទាំងអស់ក្នុងប្រទេសកូរ៉េនេះ ។

កម្មសិទ្ធិ មីន យ៉ុនហ្គី (Complete✅)Where stories live. Discover now