Episode 3:jealous baby

5.1K 282 1
                                    

Morning

ព្រលឹមស្រាងៗ ប្រហែលជាម៉ោង5កន្លះ Jungkook បើកភ្នែកឡើងតិចៗ ឃើញមាឌល្អិតគេងក្នុងដៃខ្លួន គេលើកTaehyung ឲគេងលើខ្នើយ រួចងើបទៅរៀបចំខ្លួនចុះទៅក្រោម រកមើលការងារណាដែលអាចជួយបាន ព្រោះមិនចង់នៅផ្ទះគេទទេរៗ
ចុះមកក្រោមក៏ឃើញMrs.kim ឈរនៅផ្ទះបាយទៅហើយ
«អ៊ំស្រី!»

«អ៎រ Jungkook មិនក៏ឆាប់ភ្ញាក់ម្លេះ!» Mrs.kim
«គឺខ្ញុំទម្លាប់បែបទៅហើយអ៊ំស្រី» Jungkook

«កុំហៅអ៊ំអីណា ហៅម៉ាក់ទៅចុះវាស្និទ្ធជាង!»
«ប៉ុន្តែ....» Jungkook
«ទុកថាខ្ញុំជាម៉ាក់ឯងចុះណា!» mrs.kim ដើរមកអង្អែលក្បាលJungkook
«បាទ!មានអីឲខ្ញុំជួយទេ?»

«មិនអីទេកូនទៅគេងបន្ត ឬក៏អង្គុយលេងចុះ!»
«មិនអីទេ ព្រោះខ្ញុំទម្លាប់តែងើបមកជួយអ្នកម៉ាក់ រៀបចំលក់ហើយ ទើបទៅរៀន!» Jungkook និយាយដល់ឈ្មោះអ្នកម៉ាក់ក៏ទម្លាក់ទឹកមុខចុះបន្តិច អ្នកស្រីKim ឃើញក៏ចូលមកឱបលួង

«ចឹងកូនទៅជូតតុរួចចាំមកជួយលាងបន្លែបន្តិចបានហើយ!» Mrs.kim
«បាទ!» Jungkook ញញឹមរូចជួយធ្វើកិច្ចការគាត់កំប៉េកកំប៉ុកបន្តិចបន្តួច
ក្នុងផ្ទះគាត់មានតែfinម្នាក់ប៉ុណ្ណោះដែលជាអ្នកបម្រើ ព្រោះគាត់តែតែធ្វើម្ហូបខ្លួនឯង finគ្រាន់តែសម្អាតផ្ទះ ឬធ្វើម្ហូបម្តងម្កាលពេលគាត់ត្រូវទៅសមាគមន៍

ពេលធ្វើរួចរាល់លោក Kim ក៏ចុះមកដល់ល្មម
«អារុណសួរស្តីបងសម្លាញ់!» Mrs.kim ដើរទៅកាន់កាតាបធ្វើការពីដៃគាត់«បងចង់ទៅធ្វើការថ្ងៃនេះមែនទេ?»

«មែនហើយ បងមិនអីទេជាហើយ!» Mr.kim
«ចឹងញុំបាយទៅ អូននឹងJungkook រៀបចំជាមួយគ្នា!»
«Jungkook ឧស្សាហ៍ណាស់កូន!»
«បាទអរគុណ!»
«មកអង្គុយញុំជាមួយគ្នាមកកូន!»
«បាទ!» Jungkook ដួសបាយដាក់ចានក៏ញុំជាមួយគ្នា
រួចរាល់Mr.kim ដល់ពេលទៅធ្វើការ Jungkook ជួយMrs.kim លាងចាន
ពេលធ្វើកិច្ចការរួចរាល់Mrs.kim ក៏ឲ jungkook ឡើងទៅដាស់Taehyung

«Taehyung »Jungkook ខ្សឹបដាក់ត្រចៀក Taehyung ដែលគេបែរខ្នងដាក់គេតិចៗ
«ហឹម!» Taehyung ប្រែខ្លួនបែរមុខមករក Jungkook
«ងើបបានហើយTaehyung តូច!» Jungkook យកចុងច្រមុះស្រួចទៅត្រដុស ថើរៗលើថ្ពាល់Taehyung ទើបគេបើកភ្នែកតិចៗ

My baby hyung Where stories live. Discover now