The END:My baby hyung💞

4.1K 207 5
                                    

ពេលវេលាដើរទៅមុខយ៉ាងលឿន គ្រួសារដ៏តូច មួយនេះក៏នៅជាមួយគ្នាប្រកបដោយសុភមង្គល ពេលខ្លះក៏មានការទាស់ទែងគ្នា វាជារឿងធម្មតា ទៅហើយ រយៈពេល5ឆ្នាំដែលTaekook ចិញ្ចឹមបីបាច់Naina ដោយក្តីស្រឡាញ់ពេញបេះដូង យកចិត្តទុកដាក់ថ្នាក់ថ្នម រួមទាំងលោកតា លោកយាយ តាមយកចិត្តស្រឡាញ់ស្រីស្រីម្នាក់ នេះខ្លាំងណាស់ រហូតធ្វើឲនាងតូចល្អិតឆ្មិញនេះខូចអស់ តែនាងក៏មានការអប់រំល្អ មានសុជីវធម៌

Taehyung កំពុងអង្គុយចុចទូរស័ព្ទនៅលើគ្រែទ្វាបន្ទប់ក៏ត្រូវទម្លុះដោយកូនស្រីជើងល្អ
«ប៉ាៗ» នាងតូចល្អិត លោតឡើងលើគ្រផ្លោត ទៅអង្គុយលើភ្លៅឪពុក
«មានអីអ្នកនាងតូច?» Taehyung លើកដៃច្បិចថ្ពាល់តិចៗ
«កូនចង់បានអាមួយនេះ» Naina ធ្វើមុខស្ញយៗ លើកទូរស័ព្ទដែលមានរូបឡានបញ្ជាឲ Taehyung មើល
«មិចក៏ចង់ទិញរបស់អញ្ចឹងទៀតហើយ? នេះជារបស់ក្មេងប្រុសទេណាកូន» Taehyung
«តែក៏មិនហាម ក្មេងស្រីមិនឲលេងឯណា៎ ទិញឲកូនទៅណាប៉ាៗ» Naina រំអុកយោលដៃគេចុះឡើង
«អត់ទេ លើកនេះប៉ាឈប់ទិញឲហើយ បន្ទប់កូនសុទ្ធតែរបស់បែបនឹង តែបើចង់បានអីផ្សេងក្រៅពីរបស់ក្មេងប្រុសទើបប៉ាឲ»Taehyung ញីសៀតក្បាលទាំងវិលមុខ បានកូនស្រីមួយលេងតែរបស់ក្មេងប្រុស បើចរិកវិញមិនបាច់ កាងស្លប់ ឃើញដៃតូចៗចឹងទេ តែនាងដាក់មួយដៃជាំមួយអាទិត្យ

«ទិញឲកូនទៅណា៎ៗ» នាងតូចនៅតែអង្វរកគេងោចៗ
«ថាអត់គឺអត់»Taehyung និយាយម៉ាត់ៗទើបបែរទៅលេងទូរស័ព្ទវិញ
«ប៉ាអត់ទិញឲកូនមែនហេ៎ស?»Naina ពេបមាត់តិចៗ
«អត់»
«ពិតជាអត់ពិតមែន?» នាងនៅតែសួរបញ្ជាក់ មិនអស់ចិត្ត
«មែន»
«បាន» Nainaញញឹមចុងមាត់លោតចុះពីលើគ្រែវិញ ធ្វើឲTaehyung អត់ឆ្ងល់មិនបាន ព្រោះចរិកកូនស្រីខ្លួន បើសុំអ្វើហើយត្រូវតែបាន បើមិនបាននាងមិនឈប់នោះទេ

Naina រត់តាំងៗមករកផ្ទះបាយដែលមាន Jungkook កំពុងឈរធ្វើម្ហូបតែឯង
«Mommy » នាងតូចធ្វើមុខស្ងួតដើរទៅរកអ្នកមានងារជាម្តាយ
«កើតអីនឹងកូន ធ្វើមុខបែបនឹង?» Jungkook ទុកបន្លែមួយដុំ មកលើកនាងតូចពរ
«គឺ ...កូនមិនហ៊ានប្រាប់ទេខ្លាចMommy ពិបាក ចិត្ត»Nainaចូលតួធ្វើមុខកំសត់ៗ មិនដឹងបំណងអីទៀតហើយ?
«និយាយមកកូន មានរឿងអី?»Jungkook កាន់តែបារម្ភពេលកូនធ្វើមុខបែបនេះ
«គឺ...កូនទៅបន្ទប់ប៉ាៗអម្បាញ់មិញ កូនឃើញប៉ាៗមើលស្រីៗដែលពាក់អាវវាលៗ ហើយ មានចេញអាវ៉ាៗធំៗ»Nainaនិយាយបូករួមកាយវិការនិងទឹកមុខ ពិតជាសមឥតសង្ស័យ ឯJungkook ក្តៅដូចរងើកភ្លើង ទម្លាក់កូនស្រីចេញពីចង្កេះ

My baby hyung Where stories live. Discover now