Episode 6: do what you do

4.4K 227 4
                                    

ពេលវេលាដើរលឿនមែនទែន ធ្មេចបើកៗមួយឆ្នាំៗ កន្លងផុតយ៉ាងលឿង 14ឆ្នាំកន្ផុត Taehyungតូច របស់យើងក៏ធំពេញរូបពេញរាងក្លាយជាCEO Kim Taehyung នៃក្រុមជំនួញធំ លំដាប់លេខមួយនៅប្រទេសកូរ៉េ រូបរាងស្រស់សង្ហា ខ្ពស់ស្រឡះ សម្បូរអ្នកប៉ងប្រាថ្នាចង់បានជាគូគាប់ មានមុខនៅទស្សនាវដ្តី គម្របមុខសឹងគ្រប់សប្តាហ៍ លោកKim ប្រគល់ក្រុមហ៊ុននៅកូរ៉េឲទៅTaehyung គាត់កាន់កាប់នៅប្រទេសបារាំង ប៉ុន្តែគាត់ទៅមើលតែម្តងម្កាលប៉ុណ្ណោះ ព្រោះទីនោះគាត់ឲប៉ារបស់soobinជួយមើល

បើនិយាយពីJungkook គិតមកដល់ឥឡូវ26ឆ្នាំហើយ គិតថាចាស់មែនទេ? មិនចាស់ទេគេស្អាតណាស់ ស្បែកខ្ចីញ៉េញទន់ល្មើយ មុខមាត់រឹតតែស្អាតជាងពេលនៅតូច ព្រោះគេមិនសូវចេញទៅណាទេ ការងាក្រុមហ៊ុនក៏លោកkimថាមិនឲធ្វើ  គាត់ថាយកគេមកចិញ្ចឹមគឺចិញ្ចឹម ទើបនៅតែផ្ទះ លោកKim បាន បង្ហាញថាjungkook ជាកូនគាត់ម្នាក់ ក៏មានអ្នក ស្គាល់ក្រែលដែរ

ឯកម្លោះSoobinវិញ ម៉ាក់គេបញ្ជូនទៅរៀន នៅបរទេស2ឆ្នាំហើយ លឺល្ហៀកៗថាប៉ុន្មានថ្ងៃទៀតនឹងមកវិញ គេឧស្សាហ៍callមកលេងJungkookណាស់ តែនិយាយគ្នាបានសុខតែពេលTaehyung មិននៅប៉ុណ្ណោះបើនៅ បើមិនបិតចោលក៏នៅកន្លៀតជញ្ជាំងដែរ គឺថាហួងហែងបងប្រុសសាហាវ

Morning
ពន្តឺព្រះអាទិត្យចាំងចូលក្នុងបន្ទប់ ដែលនៅលើគ្រែមានមនុស្សពីនាក់ដេកឱបគ្មាស្អិត ហើយពីរនាក់នោះ គ្មានពីណាក្រៅ Jungkook និងTaehyung ឡើយ
នេះជាបន្ទប់របស់Jungkook ឯបន្ទប់Taehyung ក៏មានតែគេតែងតែលបមកគេងជាមួយJungkook រហូត ហើយមិនមែនគេងតែមួយមុខទេ អាដៃនោះរវានមលូក លាន់Jungkook រហូត

«ហឹម»Jungkook បើកភ្នែកតិចៗ ឲសាំនឹងពន្លឺ ទើបងើតទៅមើលTaehyung ដែលដេកលើខ្លួនបន្តិច
«Taehyung ភ្ញាក់ឡើង!» Jungkook អង្រួនដៃគេតិចៗ
«មិនទាន់ចង់ងើបទេ!» Taehyung
«បើមិនងើប ដកដៃឯងចេញសិនទៅ!» Jungkook ទាញដៃTaehyung ដែលនៅក្នុងអាវខ្លួនចេញ
«ដកធ្វើអីទុកនឹងហើយ!»Taehyung លូកដៃចូលវិញ ដាក់លើទ្រូងJungkook
«នែ៎ ឯងលេងម៉ាយប់ដល់ដេកលក់ហើយនៅមិនឆ្អែតទៀត?» Jungkook ស្រែកឲទាំងខឹង

«អត់ទេ!សឺត!» Taehyung ឆ្លើយខ្លីៗ បែបឌឺដង ថែមទាំងថើបJungkook មួយខ្សឺតទៀតផង
«Kim Taehyung » Jungkook ហៅគេទាំងស្គ្រឺតធ្មេញ
«បាទ» Taehyung ឆ្លើយផ្អែមរលួយ តែវាកាន់តែបញ្ឆេះJungkook ទៅវិញ

My baby hyung Where stories live. Discover now