Episode 24: Don't cry

2K 104 0
                                    

ព្រឹកថ្ងៃនេះJungkook ក្រោកឡើង មិនឃើញTaehyung នៅឡើយ ព្រោះគេទៅក្រុមហ៊ុនបាត់លឿនជាងរាល់លើក ព្រោះមិនចង់នៅប្រឈមមុខជាមួយ ប៉ា និង ម៉ាក់ខ្លួន បើនិយាយទៀតច្បាស់ជាទាស់ទែងសម្តីគ្នាជាក់ជាពុំខាន

Jungkook ក៏អាចសាំនឹងអារម្មណ៍បែបនេះបានខ្លះហើយ ហើយក៏អាចធ្វើចិត្តសម្រាប់ការសម្រេចចិត្តរបស់គេដែរ Jungkook ចុះទៅជួយអ្នកស្រីkimធ្វើម្ហូបជាធម្មតា
«Taehyung នៅឯណា?»
«គឺគេក្រោកទៅធ្វើការតាំងពីព្រឹក»
«ហ៊ើយ កូននេះ»អ្នកស្រីkimក្រវីក្បាលលេបបាយមិនត្រង់មាត់

«Jungkook គេស្តាប់ឯងជាងគេ ជួយនិយាយផងណា៎ ព្រោះស្អែកត្រូវណាត់ជួបហើយ»Mr.kim ស្នើឡើង
«អរ....បាទ» Jungkook ងក់ក្បាលងក់ៗ ទើបប្រឹងលេបបាយឲរួច
«អរគុណទុកមុន ហើយរឿងនោះគិតឲច្បាស់ព្រោះសល់តែប៉ុន្មានថ្ងៃទៀតដល់ពេលហើយ ប៉ានិងម៉ាក់ឯងមានការទៅក្រៅ មើលផ្ទះផង»គាត់និយាយរួច នាំគ្នាងើបដើរចេញ ទុកឲJungkook នៅអង្គុយនឹងតុបាយធំ ទ្រវែងតែឯង អង្គុយសម្លឹងអាហារទាំងធុញទ្រាន់
Jungkook យល់ថានៅផ្ទះតែឯងវាអផ្សុក ណាមួយចង់ចេញទៅក្រៅខ្លះលំហែខួរក្បាលតែឯង សម្រាកការគិត ឲបានស្រាលក្បាល គេដើរចូលហាងកាហ្វាមួយកន្លែងក៏បុកមាឌក្រាស់សឹងតែធ្វើឲគេដួល តែបានម្នាក់នោះជូយទប់ជាប់
«អូរ សុំទោសផង មិនអីទេមែនទេ?»
«មិនអីទេ....Soobin?»Jungkook បន្លឺឡើង ងើយមើលម្ចាស់ឈ្មោះ
«Jungkook?មកតែឯងទេ?»
«អឹម!»Jungkook និងSoobinក៏ទៅអង្គុយនិយាយគ្នាបន្តិច

«ថ្ងៃនេះនឹកឃើញអីមកខាងក្រៅ?» Soobin សួរពេលក្រេបកាហ្វេតិចៗ
«គ្រាន់តែចង់មកលំហែខ្លះ»Jungkook ដកដង្ហើមធំ ធ្វើឲsoobinចាប់បានភាពមិនប្រក្រតី
«មានរឿងអីមែនទេ?»Soobin ឱនមើលមុខJungkook ដែលចេះតែគេចគេនោះ
«គ្មានទេ»Jungkook
«មនុស្សបងកុហកមិនសម និយាយប្រាប់ខ្ញុំតាមត្រង់មក»
«បងមិនចង់និយាយនៅទីនេះទេ»
«ទៅក្នុងឡានខ្ញុំទៅ»

Jungkook និយាយតាមដំណើររឿងប្រាប់Soobinទាំងអស់ ឯអ្នកស្តាប់ក៏តឹងទ្រូងមិនតិចដែរ
«លោកអ៊ំមិនគួរធ្វើចឹងទេ យ៉ាងណាក៏គាត់បានធ្វើឲប៉ា ម៉ាក់បងស្លាប់ដែរ» Soobin
«ហុឹក មិមអីទេគាត់ក៏បានចិញ្ចឹមបងមកដែរ » Jungkook នៅតែប្រកែកយកល្អឲគាត់ ព្រោះគុណស្រ័យដែលបានចិញ្ចឹម
«កុំយំអី ចុះបងគិតយ៉ាងមិច?»
«មិនដឹងទេ » Jungkook ទឹកភ្នែករហាម ទើបSoobin ទាបយកមកឱប អង្អែលខ្នងតិចៗ
«ត្រូវសម្រេចចិត្តតាមបេះដូងរបស់ខ្លួន យ៉ាងណាខ្ញុំនឹងចាំផ្តល់កម្លាំងចិត្តឲ មករកខ្ញុំបានគ្រប់ពេល»
«អឹម អរគុណហើយ» Jungkook ជូតទឹកភ្នែកចេញ ញញឹមសារជាថ្មី

«មិនស្មានសោះថាបងស្រឡាញ់អាស្វានោះ» Soobin ពេបមាត់តិចៗ
«មិចក៏ហៅគេអាក្រក់ម្លេះ?» Jungkook សើចនឹងចរិកដែលចេះតែផ្ចាញ់ផ្ចាលគ្នាមិនឈប់
«បើមុខវាដូចហ៎ក»Soobin ធ្វើមុខឆ្កួតៗ ចង់ឲJungkook សើច
«យ៉ាប់ណាស់» Jungkook
«បងទៅណាទៀតទេ?»
«អត់ទេ ចង់ទៅផ្ទះវិញហើយខ្លាចប៉ា ម៉ាក់មកវិញ រកមិនឃើញ»
«ចឹងចាំខ្ញុំជូនទៅ» Soobin បត់ឡាន ជូនJungkook ត្រឡប់ទៅផ្ទះវិញ ក៏ឈ្លាត ចូលលេងនឹង អ៊ំរបស់ខ្លួនផង

ភូមិគ្រិះ Kang
នៅបន្ទប់ទទួកភ្ញៀវ មានតែមនុស្សរាហចំណាស់ពីរនាក់ នឹងនាងតូចស្រស់ល្អ ដែលអង្គុយនិយាយគ្នារឿងខ្លះ
«ប៉ា ម៉ាក់សម្រេចចិត្តរួចហើយថានឹងឲកូន រៀបការ» Mr.kangនិងប្រពន្ធកំពុងតែ ប្រាប់កូនស្រីតែមួយគត់របស់ខ្លួន
«ថាយ៉ាងមិច??? មិនអាចទេ» Morin ភ្ញាក់ផ្អើលមិនតិច បេះដូងលោតចង់ផ្ទុះចេញក្រៅ
«តែវាអាច កូនត្រូវតែរៀបការជាមួយត្រកូលkim ព្រោះប៉ាបានសន្យាជាមួយគេរួចហើយ» Mr.kang
« តែកូនមិនទាំងស្គាល់គេផង ឲរៀបការនឹងគ្នាយ៉ាងមិច?» នាងតូចចាប់ផ្តើមរលីងរលោងទឹកភ្នែក

«មិនបាច់បារម្ភ ថ្ងៃស្អែកប៉ាណាត់ជួបគេរួចហើយ កូននឹងត្រូវទៅជួបគេ» Mrs.kang
«តែកូូនមិនបានស្រឡាញ់គ្នាទេ ហើយក៏មិនទាន់ដឹងចរិកគេយ៉ាងមិច មិចក៏ប៉ា និងម៉ាក់ហ៊ានឲកូន រៀបការ» Morinគំហ៊ក ទាំងការមិនពេញចិត្ត
«មិនបាច់និយាយច្រើន ម៉ាក់ថាយ៉ាងមិចគឺបែប នឹង» គាត់និយាយផ្តាច់អហង្ការ
«ប៉ា ម៉ាក់ចិត្តអាក្រក់» នាងតូច Kang morin និយាយរួចរត់ឡើងទៅខាងលើបន្ទប់របស់ខ្លួន បាត់
«ហុឹកៗ ឲម៉ាក់សុំទោសផងដែរ មិនមានភាក្លាហាន ប្រាប់ពីប៉ារបស់កូន» នាងតូចយកដៃអង្អែលពោះ ដែលមានពន្លកតូចមិនទាន់ចេញជារូបរាងនោះតិចៗ ទាំងទឹកភ្នែក

To be continued .....

My baby hyung Where stories live. Discover now