Episode 33: Tiny baby girl

2.6K 111 3
                                    

បន្ទាប់ពីសន្លប់មួយសន្ទុះគ្រូពេទ្យពិនិត្យរួចTaehyung ក៏ប្រញាប់រត់ទៅសួរ
«លោកគ្រូពេទ្យគាត់យ៉ាងមិចហើយ?»
«គឺ គ្មានអ្វីគួរឲបារម្ភទេ គេគ្រាន់តែអស់កម្លាំងព្រោះញុំមិនគ្រប់គ្រាន់ គ្រាន់តែឲញុំរបស់ប៉ូវឲបានច្រើន និងសម្រាកទៅដូចដើមហើយ»
«បាទអរគុណលោកគ្រូពេទ្យ»Taehyung អោនគោរពគាត់បន្តិច ទើបគាត់ដើរចេញ គេក៏ចូលទៅមើលJungkook ដែលភ្ញាក់ល្មម

«ឃើញទេ ប្រាប់មិនស្តាប់ ឥលូវឡើងសន្លប់»Taehyung ដើរមកអង្គុយលើគ្រែជិតJungkook
«បងកើតអី?»
«មកពីញុំមិនគ្រប់គ្រាន់ទើបអស់កម្លាំង»
«អញ្ចឹងយើងចេញទៅវិញទៅ អាងនឹងបានញុំអីបងឃ្លានហើយ» Jungkook លើកអៃអង្អែលពោះធ្វើមុខជូៗ
«តោះ» Taehyung ជួយគ្រាJungkook ដើរចេញទៅក្រៅ ឃើញក្រុមគ្រូពេទ្យមួយក្រុមកាន់ទារកទើបនឹងកើត ឈរនិយាយគ្នា មើលទៅទឹកមុខមិនសូវល្អ

«កើតអីនឹង?»Taehyung
«ទៅសួរទៅ»Jungkook និយាយរួច នាំគ្នាដើរទៅ
«មានរភងអីនឹងលោកគ្រូពេទ្យ»
«គឺ ទារកនេះទើបនឹងកើតបាន2ថ្ងៃប៉ុណ្ណោះ ពេលកាលពីព្រឹកម្សិលមិញបាត់ម្តាយនាងមិនឃើញសោះ សង្ស័យថាបោះបង់កូនចោលហើយ ព្រោះមកដល់ថ្មើនេះហើយមិនឃើញម្យាតទារក ឬសាច់ញាតិណាមក ពួកយើងចង់យកទៅទុកនៅមណ្ឌលកុមារកំព្រា»
«អឺ....Taehyung »
«ហឹម?»
«យើងយកនាងទៅចិញ្ចឹមទៅបានទេ?»
«បងចង់បានពិតមែន?»
«អឹម!»
«ក៏បាន យ៉ាងមិចក៏បាន បងសួរគេទៅ»
«ឲខ្ញុំសុំយកនាងទៅចិញ្ចឹមបានទេ?»
«រឿងនេះ....បាន តែចាំពួកខ្ញុំនាំទារកទៅសម្អាតសិន» ក្រុមគ្រូពេទ្យកាន់ទារកនោះទៅបន្ទប់សម្អាត និងរុំបានរួចរាល់ទើបត្រឡប់មកវិញ ប្រគល់ឲទៅJungkook
«បាទ»

«Taehyung មើលចុះនាងគួរឲស្រឡាញ់ណាស់»Jungkook ញញឹម មើលមិនដាក់ភ្នែក
«នាងតូចខ្លាំងណាស់ មើលចុះ»Taehyung យកចង្អុលដៃទៅប៉ះថ្ពាល់ទារកតិចៗ
«ទៅចាត់ការរឿងឲហើយទៅ អាលនឹងបាន
នាំនាងទៅផ្ទះ ហើយត្រូវទិញរបស់ច្រើនទៀត»Jungkook
Taehyung ក៏ធ្វើតាម ពូកគេទាំងពីរចូលទៅផ្សារទិញទឹកដោះគោ នឹងរបស់របរ ខោអាវ របស់ក្មេងៗជាច្រើនទៀតទើបប្រញាប់ទៅផ្ទះ ព្រោះអាកាសធាតុត្រជាក់

មកដល់apartment វិញJungkook ឆុងទឹក ដោះគោឲនាងញុំរួចទើបគេងលក់បាត់ទៅ
«ហ៊ើយ មានកូនបងមិនខ្វល់ពីខ្ញុំទេ»Taehyung ពេបមាត់ ដូចកូនក្មេង
«aww មកច្រណែនក្មេងទៅកើត មើលចុះនាងគួរឲអាណិតណាស់ កើតមកមិនទាន់បានឃើញមុខម្តាយផង ម្តាយរត់ចោលបាត់»Jungkook ឈរមើលនាងដោយកែវភ្នែកពោពេញដោយក្តីអាណិត
«ខ្ញុំនិយាយលេងទេ មកនេះមក»Taehyung ទះភ្លៅខ្លួនឯង Jungkook ក៏ដើរទៅអង្គុយ
«យើងដាក់ឈ្មោះនាងយ៉ាងមិចល្អណ៎?»
«អឹម...Naina ល្អទេ?»Jungkook
«Kim Naina ល្អ»Taehyung
កំពុងនិយាយតែទូរស័ព្ទរបស់Taehyung ក៏រោទិ៍

My baby hyung Where stories live. Discover now