Episode 11: Give me a chance

3K 147 2
                                    

Next day
Jungkook ងើបពីព្រឹកមកជួយការងារអ្នកស្រីkim ដូចរាល់ដង គេក៏អន់ពិបាកចិត្តបន្តិចដែរ តែនៅតែមិនស្តីរកTaehyung សូម្បីមួយម៉ាត់ Taehyung ដឹងថាថ្មីៗគេនៅខឹងក៏មិនបង្ខំដែរ

រៀងល្ងាចបន្តិច ម៉ោង4ជិត5 Soobinក៏បើកឡានមកយកJungkook
«ជម្រាបសួរអ៊ុំស្រី» Soobin ដើរចូលមកក្នុងផ្ទះឃើញអ្នកស្រីkimអង្គុយអានកាសែត
«ចា៎ មកយកJungkook មែនទេ?» Mrs.kim
«បាទ!»
«ចាំបន្តិចណា៎ អង្គុយសិនមក បងឯងកំពុងរៀបចំខ្លួន» Mrs.kim
«បាទ» Soobin អង្គុយក្បែរMrs.kim និយាយគ្នានិយាយពីនេះពីនោះ មួយសន្ទុះទើបJungkook ដើរចុះមក ជាមួយអាវវែងពណ៌ក្រហម ទុនុយជាមួយខោកំណាត់ខ្មៅ រឹបរាង ចង្កេះមួយក្តោប សក់ទម្លាក់មកបាំងលើថ្ងាស
តិចៗ ស្អាតឥតទាស់ ធ្វើឲSoobin មើលភ្លឹក

«មកហើយហ្អីកូន ឲប្អូនចាំ» Mrs.kim
«សុំទោសអ្នកម៉ាក់ Soobin អឺ!» Jungkook និយាយជាមួយតែsoobin គិតតែភ្លឹកមើលមុខគេមិនដាក់
«Soobin » Jungkook តម្លើងសម្លេងបន្តិច
«អរ បាទ?» soobin ភ្ញាក់ខ្លួនបន្តិចទើបឆ្លើយ
«កើតអីនឹងក្មួយ»
«គឺ...Jungkook hyung ស្អាតណាស់» Soobin លើកសរសើរឲ Jungkook អៀន បន្តិច
«មិនកែចរិកទេអាល្អិតឯង» jungkook ញញឹមចេញធ្មេញ
«មកហៅគេអាល្អិត តែខ្លួនឯងត្រឹមស្មាគេនឹងហ្អី?» Soobin យកការពិតមកញោះjungkook

«នែ៎!» Jungkook វៃលើដៃSoobin បន្តិច Mrs.kimនៅឈរជិតនោះក៏សើច
«ប្អូននិយាយពិតសោះ» Mrs.kim ជួយបន្ថែម ឯJungkook វិញធ្វើមុខជូរ
«អញ្ចឹង ខ្ញុំសុំខ្ចីកូនបណ្តើមួយល្ងាចណាអ៊ំស្រី» Soobin ទាញJungkook មកជិត
«ចា៎ ទៅដើរលេងឲសប្បាយណា»Mrs.kim Soobinកាន់ដៃ Jungkook ដើរចេញទៅ
«យើងទៅណាមុន?» Soobin ងាកមកសួរJungkook
«ទៅណាក៏បាន» Jungkook
«ទៅផ្ទះសំណាក់ល្អទេ?» soobin
«ទៅធ្វើអី?» Jungkook ធ្វើមុខឆ្ងល់
«ទៅដេកជាមួយគ្នានឹងអី!»
«អាក្មេងឆ្កួត» Jungkook ក្តិចលើដៃ Soobin
«ហាហា និយាយលេងទេខ្ញុំឃ្លានទៅញុំអីសិនទៅ» Soobin បត់ឡានចូលហាងមួយកន្លែង

Taehyung ចេញពីធ្វើការមកទាំងអារម្មណ៍ មិនសូវល្អ ថ្ងៃនេះធ្វើការទាំងព្រលឹងមិននៅខ្លួន ប្រញាប់តែមកផ្ទះដើម្បីជួបjungkook និយាយឲដឹងដឹងរឿង
«អ្នកម៉ាក់Jungkook នៅឯណា?»Taehyung ចូលមកដល់ផ្ទះភ្លាមសួររកតែម្តង
«គេទៅដើរគេជាមួយsoobin បាត់ហើយ» Mrs.kim
«ទៅយូរប៉ុណ្ណាហើយ?» Taehyung ក្តាប់ដៃនឹងកាតាបធ្វើការជាប់
«បានមួយសន្ទុះកូនក៏មក មានការអីជាមួយបងឯងឬ?»Mrs.kim
«គ្មានអីទេម៉ាក់ ចឹងកូនទៅបន្ទប់ហើយ»Taehyung ក្តាប់ដៃឃាប់ រួចឡើងទៅខាងលើ ទាំងទឹកមុខខឹងសម្បារ

My baby hyung Where stories live. Discover now