Bonus

2.9K 126 5
                                    

ធ្មេចបើកៗNainaកំពូលខូចរបស់យើងធំពេញវ័យ ក្រមុំស្តូកតែម្តងមានរូបសម្ផស្សល្អឥតទាស់ តារាបង្ហាញម៉ូតសុំចាញ់ កម្ពស់នាងតូចវិញពេលនេះខ្ពស់ជាងMommy របស់នាងទៅទៀត បើចរិកវិញខូចជាងនៅក្មេងគុណនឹង10 ថ្ងៃមុនស្ងាត់ៗទៅលួចកាត់សក់ខ្លីឲJungkook ដេញវៃពេញផ្ទះបើមិនកុំតែTaehyung ចាប់កុំអីនាងបែកគូថមិនខាន

នាងរករឿងឲTaekook ឈឺក្បាលរាល់ថ្ងៃ បើមិនទៅប្រណាំងម៉ូតូ ក៏មានរឿងជាមួយអ្នករៀនជាមួយគ្នាដែរ ពេលខ្លះJungkook ចាក់សោឃុំក្នុងបន្ទប់នាងនៅលួចរត់ចេញទាល់តែបាន ដូចពេលនេះអញ្ចឹងថ្មើនេះទៅហើយនាងមិនទាន់មកផ្ទះធ្វើឲJungkook ដើរចុះឡើងឆ្លេឆ្លាពេញផ្ទះ
«Tae គិតយ៉ាងមិចទៅ callទៅក៏នាងមិនលើក ដែរ» Jungkook ដាក់ខ្លួនអង្គុយជិតTaehyung ដែលភ័យមិនចាញ់ខ្លួនប៉ុន្មាន
«បងថាកុំបារម្ភពេកអីបន្តិចទៀតកូននឹងមកដល់ហើយ»Taehyung ចាប់កាន់ដៃ Jungkook ដែលត្រជាក់ស្រេបនោះ
«តែយ៉ាងណាក៏លើកទូរស័ព្ទដែរ»Jungkook និយាយចប់ក៏លឺសម្លេងម៉ូតូធំបើកចូលមកក្នុងផ្ទះ ធ្វើឲអ្នកទាំងពីរដកដង្ហើមធូរទ្រូង តែJungkook ប្តូរពីទឹកមុខបារម្ភមកជាមុខខ្លាវិញម្តងធ្វើឲTaehyung លេបទឹកមាត់ក្អឹក ភ័យជំនួសកូនស្រីជើងល្អ

«Kim Naina ទើបមកពីណាថ្មើនេះ?» គ្រាន់តែនាងតូចចូលមកភ្លាមJungkook ច្រត់ចង្កេះសួរតែម្តង
«ប្រណាំងម៉ូតូ» នាងឆ្លើយកំបុតមិនដូចរាល់ដង ឲតែនាងធ្វើចុានាងតែងតែនិយាយាសម្តីផ្អែមលួងលោមកុំឲJungkook ខឹង
«មិចក៏យប់ដល់ម្លឹង ទូរស័ព្ទក៏callមិនលើក ដឹងថាអ្នកផ្ទះបារម្ភយ៉ាងណាទេ?ឯងជាកូនស្រីមិចក៏ធ្វើខ្លួនបែបនឹង តែងតែមានរឿងឲឈឺក្បាលរាល់ថ្ងៃ មិនចឹងក៏វៃគ្នា» Jungkook តម្លើងសសៃកធ្វើឲTaehyung ចាប់ដៃគេឲស្ងប់អារម្មណ៍ខ្លះ
«បើមីកូននេះមិនមានចរិកបែបនេះ រឹងមាំបែបនេះ ស្មានថាអាចទ្រាំទ្រនឹងពាក្យដែលគេថាឲមានmommy ជាប្រុសនឹងមែនទេ?គិតថាកូនខ្មាសគេយ៉ាងណា?» Naina ស្រែកទាំងមិនគិតសម្តីដែលចេញទៅវាយ៉ាងមិច ដឹងត្រឹមតែពេលនេះខួរក្បាលនាងគិតឃើញអ្វីក៏និយាយបែបនឹង
«Naina!!!»Taehyung ដែលឈរស្តាប់យ៉ាង យូរស្រែកវិញម្តង ឯJungkook អួលដើមកនិយាយមិនចេញ ចេញតែទឹកភ្នែកម៉ាត់ៗ គេខំដាក់ចិត្តមើលថៃ ចិញ្ចឹមបីបាច់ ផ្គប់ចិត្តនាង យ៉ាងនេះ ពេលនាងឈឺគេឈឺជាងនាងទៅទៀត
រយៈពេល18ឆ្នាំមកនេះចិត្តស្រឡាញ់គេចំពោះនាងលើសពីម្តាយផ្សេងៗឯទៀតដែលបង្កើតកូនផ្ទាល់ក៏ថាបាន គេមិនប៉ងការតបស្នងអ្វី ត្រឹមតែឲនាងធំឡើងមនអនាគតល្អ តែគេមិនស្មានថានាងនិយាយឃ្លានេះមកកាន់ខ្លួនឡើយ វាឈឺជាងនាងលើកដៃទះគេទៅទៀត
គេទទួលស្គាល់ថាវាពិបាកទទួលយកដែលគេជាប្រុសឲនាងហៅបែននេះ តែពីដំបូងនាងជាអ្នកស្នើសុំហៅគេបែបនេះ នាងចង់មានម្តាយឪពុក មិនមែនឪពុកទាំងពីរ ទើបគេព្រមតាមនាង តែមិនគិតថានឹងមានរឿងនៅថ្ងៃក្រោយបែបនេះឡើយ

My baby hyung Where stories live. Discover now