Episode 16: Me or She

2.7K 127 0
                                    

ព្រឹកឡើងថ្ងៃថ្មី ភូមិគ្រិះធំស្គឹមស្កៃ មានតែមនុស្សពីរនាក់ដែលនៅថ្ងៃនេះ ជាថ្ងៃដែល
Taehyung ត្រូវចូលធ្វើការវិញJungkook ថាមិនចង់នៅតែឯងទើប កំពុងតែតាមទៅក្រុមហ៊ុនជាមួយ តែមិនតែប៉ុណ្ណឹង នៅមាន រឿងបន្តិចបន្តួចដែលត្រូវការធ្វើដែរ.....

«យើងទៅក្រុមហ៊ុនជាមួយដែរណា» Jungkook ទៅសុំពេញគេរៀបចេញទៅTaehyung
«ទៅធ្វើអី?» Taehyung ងាកមកសួរ
«នៅតែឯង អផ្សុក» Jungkook
«មានតែប៉ុណ្ណឹង?មិនមែនលើសពីនឹងទេ?» Taehyung លើកចិញ្ចើមសួរ បែបមិនជឿនឹងចម្លើយ
«លើសពីនឹងស្អី?» Jungkook ធ្វើពើដូចមិនដឹងអី
«ក៏ ខ្លាចគេមានស្រីអីចឹងទៅ» Taehyung ញញឹម
«អឺ ម៉ោពីឯងវាហេកុបរកស្រីពេក ទុកចិត្តមិនបាន ទាល់ទៅមើលខ្លះ» Jungkook ក៏ធ្លាយការពិត ចេញមកខ្ទិច

«បាន ទៅក៏ទៅក្រែងលោហត់បានម៉ាទឹកពីរទឹក» Taehyung ញញឹមចុងមាត់ ពេលនឹកឃើញគំនិតចំណេញ
«ដេកស្រម៉ៃទៅ កុំសង្ឃឹមថាបានប៉ះ យើងមិនមែនសត្វ ដើរពាក់គ្រប់កន្លែង» Jungkook សម្លក់
«និយាយច្រើនអត់ប្រយោជន៍ ម៉ោកាតឿ » Taehyung និយាយរួចអូសកJungkook ទៅឡាន


គ្រាន់តែកម្លោះទាំងពីរដើរចូលក្រុមហ៊ុន បុគ្គលិកគ្រប់ជាន់ថ្នាក់ងើបឈរ គោរពដូចរាល់ដង តែទាស់ត្រង់ថាមានកម្លោះមាឌតូច សាច់ក្រអូប ដែលដើរគៀនចៅហ្វាយខ្លួនផងដែរ ធ្វើឲគ្រប់គ្នាទាំងប្រុសទាំងស្រីសម្លឹងមិនដាក់ភ្នែក

«ហេម»Taehyung ក្រហឹមដាស់ស្មារតីអ្នក ដែលសម្លឹងសំណព្វចិត្តខ្លួនដែលដើរជាមួយមិន ដាក់ភ្នែកដូចចង់ចាប់ទៅទាំងរស់ ខ្លួនក៏ទាញចង្កេះអ្នកម្ខាងទៀតមកជិត

«ហួងហែងដល់ម្លឹង ត្រឹមបងប្រុសសោះ?» សម្លេងខ្សឹបខ្សាវ ពីមាត់មួយតមាត់មួយ អស់ចិត្តទើបទៅធ្វើអ្វីដែលគួរធ្វើ

«កើតអីឯង លែងទៅតិចមានគេយល់ច្រលំ» Jungkook បេះដៃTaehyung ដែលក្តោប
ចង្កេះនោះ
«យល់ច្រលំអី គឺយល់ការពិតទៅវិញទេ»Taehyung ស៊កដៃចូលហោប៉ោខោ
«អឺ ចង់ត្រូវថ្មោងរបស់លោកប៉ាឬ?» Jungkook សម្លក់មកនឈប់
«គ្មានពីណាប្រាប់ទេ បើប្រាប់ប៉ាដឹងតែប៉ុណ្ណឹង» Taehyung និយាយហីៗ របៀបអត់ខ្វល់
«និយាយដូចមានវាចា» Jungkook
«ដឹងទេថាខ្លួនឯងនិយាយដូចឆ្កួត?» Taehyung ផ្ងើយចង្កាJungkook មកមើលខ្លួន
«បើយើងឆ្កួតឯងក៏ឆ្កួត ទើបនិយាយគ្នាត្រូវ» Jungkook
«ok ឆ្កួតcouple គួរឲស្រឡាញ់» Taehyung ច្បិចថ្ពាល់Jungkook បន្តិច ទើបដល់ជាន់ដែលគេធ្វើការ

My baby hyung Where stories live. Discover now