Episode 9: cheating

3.7K 157 0
                                    

6Am
«kookie ភ្ញាក់បានហើយ!»Taehyung ហៅJungkook តិចៗឲភ្ញាក់
«អឹម» Jungkookក្រហឹម មុននឹងរុលឱបចង្កេះTaehyungជាប់ ជ្រប់មុខនឹងទ្រូងគេ
«ងើបឡើង!» Taehyung ខ្សឹបក្បែរត្រចៀក លើកដៃអង្អែលត្រកៀកJungkook និងយក ច្រមុះញីថើៗលើថ្ពាល់
«ម៉ោងប៉ុន្មានហើយ?» Jungkook ញីភ្នែកតិចៗ

«6ហើយ តោះទៅងូតទឹក» Taehyung ស្ទុះងើបឡើង ព្រមទាំងបីJungkook ទៅជាមួយ
គេបើកទឹកក្តៅអ៊ុនៗល្មម ចូលត្រាំជាមួយគ្នា
«Jungkook ចង់រៀបការជាមួយខ្ញុំទេ?» Taehyung ចោទសំណួរ ថើបលើស្មារបស់Jungkook បន្តិច
«Tae-Taehyung មិចក៏សួរបែបនេះ?» Jungkook បែរមើលមុខ Taehyung ទើបគេលើកឲអង្គុយច្រកគៀវទល់មុខ
«ឆ្លើយសំណួរខ្ញុំ» Taehyung
«បើប៉ាម៉ាក់ដឹងប្រាកដជាជំទាស់» jungkook នៅតែមិនឆ្លើយសំណួររបស់Taehyung
«យ៉ាងណាថ្ងៃណាមួយ មិនយូរមិនឆាប់យើងត្រូវតែរៀបការនឹងគ្នាឲបាន» Taehyung សន្យា ផ្ងើយចង្កា Jungkook មកមើលខ្លួនមុននឹងទម្លាក់បបូរមាត់លើ.....

Jungkook ស្លៀកពាក់រួចរាល់ក៏រៀបចំខ្លួនឲTaehyung ម្តង
«ដើររួចទេ?» Taehyung ស្រាប់តែសួរសំណួរចាក់ដោត ឲjungkookគាំងសកម្មភាព មុខក្រហមព្រឿងៗ
«កុំសួរបែបនេះ» Jungkook ទះទ្រូងគេបន្តិច
«ថីសួរមិនបាន?» Taehyung ដឹងនៅតែចង់ញោះ ចង់ឃើញថ្ពាល់ដែលម៉ត់ខ្ចីនោះប្រែជាក្រហម
«អត់ទេ បានហើយបងចុះទៅក្រោមមុនហើយ»Jungkook ដើរទៅ Taehyung ដើរតាមក្រោយ
«ចុះមកហើយហ្អីកូន» Mr.kim សួរ គាត់អង្គុយនៅតុបាយជាមួយMrs.kim
«អូ៎ សុំទោសអ្នកម៉ាក់កូនងើបយឺតមិនបានជួយធ្វើ» Jungkook និយាយរៀងរអៀសខ្លួន
«មិនអីទេមកអង្គុយញុំជុំគ្នាទៅ» Mr.kim
Jungkook ក៏អង្គុយជិតTaehyung

«ត្រូវហើយTaehyung ប៉ាមានរឿងចង់ពឹង» លោកkim
«បាទ មានអីលោកប៉ា?» Taehyung
«គឺ2ថ្ងៃទៀតលោកkang បើកសម្ភោធក្រុមហ៊ុនថ្មីហៅប៉ាទៅចូលរួម តែប៉ាចង់ឲឯងទៅបើយកបងឯងទៅជាមួយទៀតក៏ល្អ ព្រោះមិនសូវបានចូលកម្មវិអីផង» Mr.kim
«បាទ មិនអីទេចាំខ្ញុំទៅចូលរួម» Taehyung បន្តញុំបាយរបស់គេវិញ

បន្ទាប់ពីញុំរួចរាល់ក៏បំបែកគ្នាTaehyung ទៅក្រុមហ៊ុនបាត់ ឯលោកKimនៅបន្ទប់ធ្វើការ ពិនិត្យឯងសារដែលគេផ្ញើមកឲពីបារាំង
Jungkook ជួយMrs.kim ធ្វើនេះ នោះបន្តិចបន្តួចដែលនៅសល់ ក៏អង្អុយនៅសួនច្បារក្រោយផ្ទះជាមួយគ្នា

My baby hyung Where stories live. Discover now