Episode 30: Leaving day

2.2K 103 0
                                    

«Taehyung កុំភ្លេចពាក្យបងប្រាប់យប់មិញណា៎ បងស្រឡាញ់ឯង» Jungkook ជំទើតជើង លើកដៃទាំងគូក្តោបមុខរបស់Taehyung ផ្តិតបបូរមាត់លើគ្នាថ្នមៗ
«និយាយប្លែកទៀតហើយ»Taehyung លើកចិញ្ចើមឆ្ងល់ៗ
«បងស្រឡាញ់ឯង»
«ខ្ញុំស្រឡាញ់Kookie ដូចគ្នា»
«បានហើយទៅធ្វើការចុះ»Jungkook ទាញអាវរបស់Taehyung ម្តងទៀតឲរៀបរយទើបកាន់ការតាបធ្វើការរបស់គេទៅ

Taehyung បើកឡានទៅទន្លេហានតាមការណាត់របស់ខ្លួនជាមួយSoobin នៅយប់មិញ ទៅដល់ក៏ឃើញSoobin នៅកន្លែងនោះស្រាប់ទៅហើយ
«ឯងហៅយើងមកមានការអី?»Taehyung ដើរមកឈរទន្ទឹមនឹងSoobin
«រឿងគូណាត់របស់ឯង»
«យ៉ាងមិច?ឯងដេកជាមួយនាងហេ៎ស?»Taehyung និយាយចោល តែមិនដឹងថាត្រូវចំណុច
«អឺ»
«ហា៎!!!មែនក៏អី?»
«មានកូនទៀតផង»
«ឯងកុហកយើងមែនទេ?»
«អត់ទេយើងនិយាយការពិត» Soobin រៀបរាប់ រឿងគ្រប់យ៉ាងប្រាប់Taehyung
«ល្អណាស់ បែបនេះយើងនឹងបានរួចខ្លួន»Taehyung អរចង់ហោះទឹកមុខ ញញឹមពព្រាយ
«អរ តែឯងយើងភ័យស្លេកប្លោក ខ្លាចតែម៉ែឪគេចាប់ញាត់គុកទេ»Soobin ងាកសម្លក់អ្នកដែល ញញឹមលើគំនរទុក្ខខ្លួន
«អ្នកណាឲឯងដេកមិនមើលកូនគេកូនឯង»
«ធម្មតាយើងមិនងាយដេកទេ តែលើកនោះវាស្រវឹងពេក»
«សមក្រយៅឯងហើយ យ៉ាងណាយើងសង្ឃឹមថារឿងនឹងមិនអី អបអរសាទរដែលក្លាយជាឪពុកគេ ហើយក៏អរគុណដែលជួយយើង»Taehyung ដាក់ដៃលើស្មាSoobin ទះតិចៗ
«ឯងក៏អញ្ចឹងដែរ សង្ឃឹមថាប៉ាឯងនឹងមិននាំស្រីថ្មីឲចុះ»
«អឺ យើងទៅហើយ»Taehyung បើកឡានចេញទៅក្រុមហ៊ុនបាត់ Soobin ក៏ទៅតាមក្រោយដែរ

ភូមិគ្រិះKim
Jungkook រៀបចំវ៉ាលីរៀបរយ លើលវាចុះមកខាងក្រោយ មានឡានរបស់លោកkimនៅចាំនៅខាងមុខផ្ទះតែម្តង
«ហឹម~» Jungkook ដកដង្ហើមធំមួយខ្សាក ក្រឡេកមើលជុំវិញផ្ទះជាលើកចុងក្រោយ មុននឹងបែរខ្នងដើរចេញទៅ
«រួចរាល់ហើយមែនទេកូន?» អ្នកស្រីkimដែល នៅក្នុងឡានសួរ
«បាទ» Jungkook ងក់ក្បាល ទើបលោកKim ឲគេបើកឡានចេញទៅ

Airport
«កូនទៅទីនោះម្នាក់ឯងមើលថែខ្លួនផង មិនត្រូវអត់ញុំអាហារទេ វាធ្វើឲខូចសុខភាពហើយស្គមស្គាំងទៀតមើលចុះ» Mrs.kimលើកដៃអង្អែលមុខគេតិចៗ
«បាទ ប៉ាម៉ាក់ដូចគ្នា»Jungkook ញញឹមស្ងួតលើកដៃដាក់លើដៃរបស់គាត់
«កន្លែងដែលប៉ាឲកូននៅនោះ វាជិតនឹងក្រុមហ៊ុន របស់ប៉ា កូនអាចទៅលេងបានគ្រាន់តែប្រាប់ឈ្មោះរបស់កូនគេនឹងឲកូនចូលបានគ្រប់កន្លែង» Mr.kim
«ម៉ាក់នឹងឧស្សាហ៍តេទៅលេងកូន»
«បាទ កូនទៅហើយអ្នកទាំងពីរមើលថែខ្លួនផង និង.....Taehyung »Jungkook បង្ហើបចុងប្រយោគខ្សោយៗ

«ហឹម!បានហើយទៅចុះ»
Jungkook ឱបគាត់ទាំងពីរជាលើកចុងក្រោយទើបអូសវ៉ាលីដើរចេញទៅបាត់
«បងអូនអាណិតកូន» Mrs.kimហូរទឹកភ្នែកមកតក់ៗ
«មិនអីទេ យើងធ្វើដើម្បីកូន»Mr.kimឱបស្មាប្រពន្ធគាត់ដើរចេញទៅ
(Tae Taeបងទៅហើយ! កុំខឹងបងណា៎ បងក៏មិនចង់ដែរ តែកាលៈទេសៈបង្ខំ បងពិតជាសុំទោស សង្ឃឹមថាបងទៅឯងនឹងអាច រៀបការមានក្តីសុខជាមួយមនុស្សស្រីម្នាក់....តើឯងនឹងភ្លេចបងទេ?តែបងមិនភ្លេចឯងទេ ឯងនឹងដក់ជាប់ក្នុងបេះដូងបងរហូតទៅ លាហើយTae Tae របស់បង!!!)Jungkook គិតទាំងអួលដើមក ទឹកភ្នែកស្រក់គ្មានសម្លេង ពេញដោយក្តីឈឺចាប់ពឺតពេញទ្រូង.....

ពេលល្ងាចជាម៉ោងឈប់សម្រាកពីការងារ សម្រាប់ Taehyung ប្រញាប់ប្រញាល់បើកឡានមកផ្ទះ ចង់ជួបមុខមនុស្សដែលខ្លួនស្រឡាញ់បំផុត ក៏នឹងប្រាប់ពីដំណឹងល្អដែរ
Taehyung ដើរចូលក្នុងផ្ទះទឹកមុខ ញញឹមពព្រាយ ដើរទៅមើលផ្ទះបាយ ព្រោះធម្មតាJungkook តែងតែនៅទីនោះ
តែប្លែកជាងសពមួយដង ថ្ងៃនេះមិនឃើញវត្តមានJungkook ឡើយ
«រកអ្វីមែនទេ?»Mrs.kim ដែលកំពុងធ្វើម្ហូបនោះងាកមកសួរTaehyung
«Jungkook....ទៅបាត់ហើយ» Mrs.kimរក្សាទឹកមុខត្រជាក់ហាក់គ្មានរឿងអ្វី
«ម៉ាក់ថាយ៉ាងមិច?» Taehyung ស្លុតចិត្ត សួរឲច្បាស់ គេមិនមែនមិនដឹងថាJungkookនឹងត្រូវទៅទេ តែក៏មិនស្មានថាវាលឧនជាងការគិតរបស់ខ្លួន រហូតមិនអាចទទួលយកបានភ្លាមៗ
«ដូចអ្វីដែលឯងឮ»
«ទៅណា?មិចក៏គ្មានអ្នកណាប្រាប់ខ្ញុំ?»Taehyung ខាំមាត់ទប់កំហឹង បើកុំតែខាងមុខនេះជាម្តាយគេ ម្លោះណាគេប្រាកដជាក្របួចកអាវបាត់ទៅហើយ
«គ្មានហេតុផលដែលត្រូវប្រាប់»
«លោកប៉ានៅឯណា ខ្ញុំចង់និយាយជាមួយគាត់»
«នៅបន្ទប់ខាងលើ»Mrs.kim
«តែឈប់សិន»Taehyung បម្រុងដើរទៅតែគាត់បញ្ឈប់
«និយាយជាមួយប៉ាឯងស្រួលបួល»Taehyung មិនមាត់តែគេក៏ឡើងទៅ

To be continued.....

My baby hyung Where stories live. Discover now